Connect with us

ព័ត៌មានជាតិ

១០ ឆ្នាំនេះ ភោជនីយដ្ឋានខ្មែរនៅកូរ៉េ​កើនឡើងជាង ៣១ កន្លែង

បានផុស

នៅ

ត្រឹម​រយៈ​ពេល ១០ ឆ្នាំ រហូត​ដល់​បច្ចុប្បន្ន​ឆ្នាំ​២០២៤ ភោជនីយដ្ឋានខ្មែរនៅកូរ៉េ បាន​កើន​ឡើង​ពី ៦ ​កន្លែង ដល់ ៣១ ​កន្លែង​។ នេះ​បើ​យោង​តាម​ប្រសាសន៍​សម្តេច​មហា​បវធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​សាធារណរដ្ឋ​កូរ៉េ កាល​ពី​ពេល​ថ្មី​ៗ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«គ្រាន់​តែ​ភោជនីយដ្ឋាន និង​ហាង​លក់​ដូរ​ខ្មែរ​ កាល​ ១០ ឆ្នាំមុន មានត្រឹម​​តែ ៦ ​កន្លែង​ ​បច្ចុប្បន្ន​កើន​ឡើង​ដល់ ៣៧​ កន្លែង​។ កំណើន​នេះអាច​ដោយសារ​​មានសហគមន៍​ពលរដ្ឋ​ខ្មែរ​​ បាន​មករស់នៅ​ប្រទេស​កូរ៉េមានមាន​ចំនួន​កាន់តែច្រើនឡើង​»។ នេះបើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត។

បើតាមប្រមុខ​រដ្ឋាភិបាល​ បច្ចុប្បន្នមាន​ប្រជាជន​ខ្មែរចំនួន ៨៤០០​ នាក់ ​កំពុងរស់នៅប្រទេស​កូរ៉េ ក្នុង​នោះ​អ្នក​ទទួល​បាន​សញ្ជាតិ​កូរ៉េមាន​ជាង ៣០០០​ នាក់​។ បន្ថែម​ពី​នេះ ក៏​មាន​និស្សិត​ខ្មែរ​រាប់រយ​នាក់កំពុងសិក្សា​នៅប្រទេស​កូរ៉េ រួម​ទាំងពលករ​ខ្មែរ​រាប់ម៉ឺននាក់ដែលកំពុង​បម្រើការងារ​តាម​សហគ្រាស​រោងចក្រ​នៅទូទាំងប្រទេសកូរ៉េ។

លោក កត្តា អ៊ន អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈបាន​ឱ្យ​ «កម្ពុជា​ថ្មី​) ដឹង​នា​ថ្ងៃ​ទី​២៣ ខែ​ឧសភា នេះ​ថា ​ទំនាក់​ទំនាក់​រវាង​កម្ពុជា​-​កូរ៉េ កាន់​តែ​មាន​ភាព​ជិត​ស្និត​ ទាំង​ការទូត​ ការ​វិនិយោគ និង​វិស័យ​នានា​ជា​ច្រើន​ទៀត។

​ប្រទេស​កូរ៉េជា​​ប្រទេស​ដែល​មាន​ទីផ្សារ​ការងារ​ល្អ ប្រាក់​ខែ​ខ្ពស់ មាន​លក្ខខណ្ឌ​ការងារ​ត្រឹម​ត្រូវ និង​​គោរព​ច្បាប់​។ លោក កត្តា អ៊ន ក៏កត់​​សម្គាល់​​ខណៈ​​​​អាជីវកម្ម​ខ្មែរ​រីកដុះដាលនៅប្រទេសកូរ៉េជាពិសេស​ផ្នែក​ភោជនីយដ្ឋាន ដើម្បី​បម្រើ​សហគមន៍​ខ្មែរ​ដែលកំពុង​រស់នៅ​​ប្រទេស​កូរ៉េ​៕



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម