Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ៖ កម្ពុជាដូរនាយករដ្ឋមន្ត្រីថ្មី តែមិនដូរគោលជំហរក្នុងទំនាក់ទំនងជាមួយចិនឡើយ

បានផុស

នៅ

បើទោះបីជាកម្ពុជាមានការការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថ្មី តែពុំមានការផ្លាស់ប្ដូរគោលជំហក្នុងទំនាក់ទំនងជាមួយចិនទេ។ នេះជាការគូសបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ទៅកាន់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសភាតំណាងប្រជាជនចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបជាមួយលោក Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នាវិមានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានសុំឱ្យភាគីចិនមើលមកកម្ពុជាជាមិត្តដែលគួរឱ្យទុកចិត្ត។ ជាអំណះអំណាង សម្ដេចតេជោ បានបញ្ជាក់ជូនលោក Shohrat Zakir ថា​ ចិនអាចទទួលការពិតមួយហើយពីទំនុកចិត្តរបស់កម្ពុជា គឺការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថ្មី ពុំមានការផ្លាស់ប្ដូរគោលជំហក្នុងទំនាក់ទំនងជាមួយចិនទេ។

សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងតែខិតខំពង្រឹងទំនាក់ទំនងជាមួយចិនដែលមានស្រាប់ឱ្យកាន់តែរឹងមាំថែមទៀត ជាមួយនឹងគំនិតថ្មីៗដើម្បីធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន កាន់តែស៊ីជម្រៅបន្ថែមទៀត។

ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងភាគីទាំងពីរ កម្ពុជា និងចិន ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករ រួមទាំងរាល់កិច្ចសហប្រតិបត្តិការផ្សេងៗទៀតដែលបានផ្ដល់ប្រយោជន៍ដល់កម្ពុជាយ៉ាងច្រើន។ សម្ដេចតេជោ ចាត់ទុកការជួយរបស់ចិនមកកម្ពុជា មិនត្រឹមតែជួយអភិវឌ្ឍន៍ក្នុងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះនោះទេ តែថែមទាំងបានជួយពង្រឹងដល់ឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាទៀតផង។

ឆ្លើយតបនឹងការលើកឡើងរបស់សម្ដេចតេជោ លោក Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន បានបញ្ជាបក់ពីការប្ដេជ្ញាចិត្តរបស់ចិនក្នុងកិច្ចសហការជាមួយកម្ពុជាក្នុងការធ្វើទំនើបកម្ម និងសហប្រតិបត្តិការយ៉ាងជិតស្និត ការពារអធិបតេយ្យ និងសន្តិសុខរបស់ប្រទេសទាំងពីរ។ លោក ថា ភាគីចិន នឹងខិតខំធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវការធ្វើទំនើបកម្មច្នៃប្រឌិត និងការចែករំលែកបទពិសោធន៍ជាមួយកម្ពុជាលើគ្រប់វិស័យជាច្រើនទៀត។

លោក Shohrat Zakir ក៏បានបញ្ជាក់ថា ចិននឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ខិតខំជំរុញការនាំចូលផលិតផលកសិកម្មពីកម្ពុជា ជំរុញការអភិវឌ្ឍច្រករបៀងមច្ឆា និងអង្ករ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការក្នុងការធ្វើទំនើបកម្មផ្លូវថ្នល់ ផ្លូវដែក អគ្គិសនី ប្រព្រឹត្តិកម្មទឹកកខ្វក់ ជាដើម។ លើសពីនេះ ប្រទេសទាំងពីរ នឹងជំរុញការផ្លាស់ប្ដូរប្រជាជន និងប្រជាជនដោយសារឆ្នាំនេះជាឆ្នាំដែលប្រទេសទាំងពីរបានកំណត់ ជាពិសេសជំរុញ វិស័យទេសចរណ៍រវាងទាំងពីរផងដែរ៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៤ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៦ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម