ព័ត៌មានជាតិ
អភិបាលរាជធានី សម្រេចប្រគល់ថវិកាដល់គោលដៅសុវត្ថិភាពចំនួន៨១នៅរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់កូវីដ-១៩
ភ្នំពេញ ៖ ថវិកាមួយចំនួនត្រូវបានលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានសម្រេចប្រគល់ជូនកងកម្លាំងមានសមត្ថកិច្ច ដែលប្រចាំការនៅគោលដៅសុវត្ថិភាពចំនួន៨១គោលដៅនៅទូទាំងរាជធានីភ្នំពេញ ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ដែលបានកំពុងនឹងបំពេញភារកិច្ចយ៉ាងសកម្មក្នុងកិច្ចការពារសុវត្ថិភាពនៅតាមទីតាំងនីមួយៗ ក្នុងការទប់ស្កាត់កូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

គោលដៅសុវត្ថិភាពទាំង៨១ទីតាំងដែលកងកម្លាំងសមត្ថកិច្ចបាននឹងកំពុងដាក់កម្លាំងពង្រាយ ដើម្បីការពារសុវត្ថិភាព ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ ក្នុងមួយគោលដៅ ទទួលបានថវិកាចំនួន៥០ម៉ឺនរៀល ។ គោលដៅធំ៥ ក្នុង១គោលដៅទទួលបានថវិកាចំនួន ២លានរៀល។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលបានទឹកប្រាក់ចំនួន ៣០លានរៀល និងកងរាជអាវុធហត្ថរាជធានីភ្នំពេញទទួលបានថវិកាចំនួន២០លានរៀល។

ការសម្រេចនៃការផ្តល់ប្រាក់ឧបត្ថម្ភពីលោកឃួង ស្រេងខាងលើនេះ បានធ្វើឡើងនាល្ងាចថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ លោករ័ត្ន ស្រ៊ាងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ផងដែរ។

ការសម្រេចនូវការឧបត្ថម្ភថវិកាជូនដល់កងកម្លាំងមានសមត្ថកិច្ច ដែលប្រចាំនៅគោលដៅសុវត្ថិភាពទាំង៨១នេះ ធ្វើឡើងដើម្បីលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ ដើម្បីបំពេញការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះឲ្យទទួលបានជោគជ័យ៕
ដោយ ៖ ស្រីរ័ត្ន






-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ