ព័ត៌មានជាតិ
១៥ថ្ងៃខ្យល់កន្ត្រាក់ និងផ្គររន្ទះបណ្តាលឲ្យមនុស្សស្លាប់ និងរបួស៥០នាក់ ប៉ះពាល់ផ្ទះជាង១ពាន់ខ្នង
ក្នុងរយៈពេល១៥ថ្ងៃ ខែឧសភា ឆ្នាំ២០២៤នេះ ខ្យល់កន្ត្រាក់ និងផ្គររន្ទះបានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួស៥០នាក់ និងប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋជាង១ពាន់ខ្នង ព្រមទាំងហេរដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។
លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៤ឧសភានេះថា ចាប់ពីថ្ងៃទី០១-១៥ ខែឧសភា ឆ្នាំ២០២៤ ខ្យល់កន្ត្រាក់បានកើតឡើងទៅលើរាជធានីខេត្តចំនួន២២ លើកលែងខេត្តកំពង់ចាម ព្រះសីហនុ និងខេត្តកណ្តាល បណ្តាលឱ្យផ្ទះរលំ និងខូចខាតធ្ងន់ធ្ងរ ១៧២ខ្នង, របើកដំបូលនិងខូចមធ្យម ១១៤៤ខ្នង របើកដំបូលសាលារៀន ១២ អគារ សាលាឃុំ សាលាឆាន់ និងការិយាល័យស្រុក៣កន្លែង ដួលរលំគ្រោងអគាររោងចក្រ២ខ្នង ឃ្លាំងស្តុកទំនិញ១កន្លែង និងរោងចញ្ចឹមមាន់១កន្លែងខូចខាតដើមស្វាយចន្ទីរ ៧,៦ហិកតា និងដួលរលំដើមឈើ៣ដើមនៅរាជធានីភ្នំពេញ មនុស្សស្លាប់២នាក់ និងរបួស៩នាក់ ដោយសារផ្ទះ និងដើមឈើរលំសង្កត់។
លោកបានបន្តថា ដោយឡែកគ្រោះថ្នាក់រន្ទះបាញ់បានកើតឡើងចំនួន ៤០លើក នៅតាមបណ្តាខេត្តចំនួន១៥បណ្តាលឱ្យមនុស្សស្លាប់២១ នាក់ របួស១៨នាក់ ងាប់គោរក្របី១១ក្បាល និងខូចខាតផ្ទះ១០ខ្នង។ លោកបានបញ្ជាក់ថា តួលេខនេះបើធៀបទៅនឹងរយៈពេលពេញ១ខែមេសា ឆ្នាំ២០២៤កន្លងទៅឃើញថា មានការកើនឡើងគួរឱ្យកត់សម្គាល់ដោយក្នុងខែមេសាខ្យល់កន្ត្រាក់បានកើតឡើងចំនួន៤៨លើក បណ្តាលឱ្យរលំផ្ទះ៧៥ខ្នង របើកដំបូលផ្ទះ៦១៣ខ្នង សាលារៀន១២ខ្នង តូបផ្សារ៤តូប អគារដ្ឋបាល៣ និងរបួសមនុស្ស២នាក់។ ចំណែករន្ទះបាញ់វិញបានកើតឡើងចំនួន៥លើកបណ្តាលឱ្យមនុស្សស្លាប់ចំនួន៣នាក់។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧត្តុនិយមបានឱ្យដឹងថា ដោយមានសម្ពាធទាបគ្របដណ្ដបមកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូងស្ថានភាពបែបនេះនឹងធ្វើឱ្យរាជធានីខេត្តភាគច្រើននៃប្រទេសកម្ពុជាអាចមានភ្ញៀងផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប់ដណ្តប់លើផ្ទៃដី៣០%ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់