ព័ត៌មានជាតិ
ប្រទេសសមាជិកមហាអនុតំបន់ទន្លេមេគង្គ ប្រជុំអនុម័តស្តីពីចល័តភាពរបបសន្តិសុខសង្គមសម្រាប់ទេសន្តរប្រវេសន៍
នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ លោក គួច សុមាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការងារលើកទី៤ នៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ស្តីពីចល័តភាពរបបសន្តិសុខសង្គមសម្រាប់ទេសន្តរប្រវេសន៍ករក្នុងប្រទេស” ដោយកិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ដឹកនាំដោយលោកជំទាវ បាយខាំ ខាត់ធីយ៉ា រដ្ឋមន្រ្តីក្រសួងការងារ និងសុខុមាលភាពសង្គមនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងមានការចូលរួមពីគណៈប្រតិភូជាន់ខ្ពស់ពីប្រទេសCLMTV ។

ជាលទ្ធផល អង្គប្រជុំបានអនុម័តនូវសេចក្តីថ្លែងការណ៍រួមស្តីពី“ចល័តភាពរបបសន្តិសុខសង្គមសម្រាប់ទេសន្តរប្រវេសន៍ករក្នុងប្រទេស” ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់បណ្តាប្រទេសជាសមាជិកក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងសុខដុមនីយកម្មគោលនយោបាយក្នុងការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងទេសន្តរប្រវេសន៍ការងារ ជាពិសេសការធ្វើចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ទេសន្តរប្រវេសនករតាមរយៈការចរចានិងបង្កើតកិច្ចព្រមព្រៀងទ្វេភាគី ឬពហុភាគីនិងយន្តការផ្សេងទៀត។ បន្ថែមពីនេះ អង្គប្រជុំ បានឯកភាពជូនប្រទេសថៃធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ CLMTV សម្រាប់ឆ្នាំ២០២៥៕





-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត