Connect with us

ព័ត៌មានជាតិ

អង្គការភ្លែនរៀបចំវេទិកាពង្រឹងសមត្ថភាពសេដ្ឋកិច្ចយុវជន និងស្ត្រី ឱ្យពួកគេមានជំនាញការងារច្បាស់លាស់

បានផុស

នៅ

អង្គការភ្លែនអន្តរជាតិកម្ពុជា បានរៀបចំវេទទិកាស្តីពី “ភស្តុតាងក្នុងការធ្វើឱ្យប្រសើរឡើងនូវការពង្រឹងសមត្ថភាពសេដ្ឋកិច្ចយុវជនតាមរយៈការអភិវឌ្ឍជំនាញដែលភ្ជាប់ទៅនឹងការទទួលបានការងារ និងសហគ្រិនភាពសម្រាប់ជាជម្រើសក្នុងការធ្វើគោលនយោបាយ” នៅថ្ងៃទីថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៤ ដើម្បីចែករំលែកនូវការរកឃើញ លទ្ធផលសម្រេចបាន និងអនុសាសន៍ ដែលទទួលបានពីគម្រោងពង្រឹងសមត្ថភាពសេដ្ឋកិច្ចយុវជនតាមរយៈការអភិវឌ្ឍជំនាញ (YEESD) ទៅកាន់ភាគីពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេទទិកានេះ មានការចូលរួមពីតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អគ្គនាយកដ្ឋាន អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្រសួងកិច្ចការនារី ក៏ដូចជាវត្តមានពីសំណាក់ដៃគូអភិវឌ្ឍនានា តំណាងវិស័យឯកជន តំណាងស្ថាប័នអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈថ្នាក់ខេត្ត ក៏ដូចជាយុវជន និងភា គឺផ្សេងៗទៀតពីបណ្តាខេត្ត និងរាជធានី។ គម្រោង “ពង្រឹងសមត្ថភាពសេដ្ឋកិច្ចយុវជនតាមរយៈការអភិវឌ្ឍជំនាញ (YEESD)” មានគោលបំណងដើម្បីផ្តល់ជាដំណោះស្រាយទៅលើកង្វះជំនួយផ្លូវចិត្ត និងធនធានដល់យុវជនដែលងាយរងគ្រោះ ជាពិសេសស្ត្រី ដែលជំរុញឱ្យពួកគេ ទទួលបាននូវការអភិវឌ្ឍជំនាញ និងការងារសមរម្យ។

លោកស្រី គ្វីនេត វ៉ង នាយិកាប្រចាំប្រទេសរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា បានឱ្យដឹងថា គម្រោងនេះបានផ្តោតសំខាន់ លើការផ្តល់ធនធានគ្រប់គ្រាន់ទៅកាន់យុវជនដែលងាយរងគ្រោះ ជាពិសេសស្ត្រី ដើម្បីឱ្យពួកគាត់ទទួលបាននូវការ បណ្តុះបណ្តាលបច្ចេកទេស ក៏ដូចជាបណ្តុះគំនិតជាសហគ្រិនភាព រួមនឹងការគាំទ្រ ចំណេះអំពីទីផ្សារ និងធនធាន ហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់មហិច្ឆតាអាជីវកម្មរបស់ពួកគេ។ លោកស្រី និយាយថា៖ “គម្រោងនេះគឺផ្តោតសំខាន់លើការអប់រំសហគ្រិនភាព និងការរួមបញ្ចូលជាមួយគោលនយោបាយសិក្សាពេញមួយជីវិត។ គម្រោងនេះក៏បានបង្ហាញអំពីការស្របគ្នាជាមួយនឹងគោលនយោបាយអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ របស់អាស៊ានផងដែរ ជាពិសេសក្នុងការលើកកម្ពស់នូវរួមបញ្ចូលឱកាស ការងារនាពេលអនាគត និងការពង្រឹងលទ្ធភាពការងាររបស់កម្មករដែលមានជំនាញទាប ខណៈដែលសង្គមប្រឈម នឹងការរីកចម្រើននៃបច្ចេកវិទ្យា”។ លោកស្រី បន្តថា តាមរយៈការវាយតម្លៃគម្រោងជំនាញដើម្បីភាពជោគជ័យបានផ្តល់ដំណោះស្រាយទៅលើតម្រូវការរបស់ក្មេងស្រី និងបុរស ដែលបានបោះបង់ការសិក្សាពាក់កណ្តាលទី និងកំពុងតែប្រឈមមុខនឹងការខ្វះឱកាសការងារ តាមរយៈការសម្របនូវការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈតាមចំណង់ចំណូលរបស់សិស្ស តម្រូវការសម្រាប់ទីផ្សារការងារក្នុងស្រុក និងបំណងប្រាថ្នាដើម្បីផ្គត់ផ្គង់ដល់គ្រួសាររបស់ពួកគេផ្នែកហិរញ្ញវត្ថុ។

ចំណែកកញ្ញា ផារី តំណាងយុវជនទាំង៣ខេត្ត បានលើកឡើងក្នុងវេទិកានេះថា ​ខ្លួនបានបោះបង់ការសិក្សាព្រោះតែជីវភាពគ្រួសារ​ និងទៅធ្វើជាឈ្នួលដើម្បីជួយដល់គ្រួសារ។ បន្ទាប់មកកញ្ញាក៏សម្រេចចិត្តរៀនជំនាញដើម្បីទៅប្រកបរបរដោយខ្លួនវិញ។ កញ្ញា បន្តថា តាមរយៈរៀនជំនាញនេះ ជួយឱ្យខ្លួនមានជំនាញមួយច្បាស់លាស់ក្នុងជីវិត។ បន្ថែមពីនេះ កញ្ញា ឃើញថាអ្នករៀនជំនាញមួយចំនួនជួបនូវបញ្ហាមួយចំនួនដូចជា គ្រួសារមិនគាំទ្រ ឬ រៀនហើយទៅប្រកបមុខរបរខុសជំនាញជាដើម។ កញ្ញា សង្ឃឹមថា តាមរយៈវេទិកានេះ នឹងអាចជួយរកដំណោះស្រាយដល់យុវជនងាយរងគ្រោះ និងស្ត្រី ក្នុងការស្វែងរកការងារសម្រាប់ពួកគេ។

តាមរបាយការណ៍របស់អង្គការភ្លែនបានឱ្យដឹងថា ត្រឹមឆ្នាំ២០២៣ យុវជនដែលបោះបង់ការសិក្សាជាង ១ម៉ឺននាក់ (៥០% ជាស្ត្រី) បានទទួលអត្ថប្រយោជន៍ដោយ ផ្ទាល់ពីអង្គការភ្លែនអន្តរជាតិកម្ពុជា និងដៃគូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើគម្រោងអប់រំបណ្តុះបណ្តា លបច្ចេកទេស និងវិជ្ជាជីវៈ ដោយក្នុងនោះមាន ៣៥០០នាក់ (៥១% ជាស្ត្រី) បានចូលរួមដោយផ្ទាល់ក្នុងវគ្គបណ្តុះ បណ្តាលបច្ចេកទេស និងការវាយតម្លៃជំនាញមុនការរៀន ក្នុងខេត្តសៀមរាប ត្បូងឃ្មុំ រតនគីរី និងស្ទឹងត្រែង។ ជាសរុប យុវជនជាង ៨៣% ទទួលបានការងារសមរម្យ ឬបានចាប់ផ្តើមបង្កើតអាជីវកម្មខ្នាតតូចរបស់ពួកគេ ក្នុងរយៈ ពេល៦ខែក្រោយពីរៀនចប់ ដែលតួលេខនេះគឺខ្ពស់ជាងតួលេខមធ្យមរបស់រាជរដ្ឋាភិបាលលើចំនួនយុវសិស្សដែល ទទួលបានការងារក្រោយការបណ្តុះបណ្តាល (រង្វង់ ៦០%)។ បន្ថែមពីលើនេះទៀត អង្គការភ្លែនអន្តរជាតិកម្ពុជា បានធ្វើការយ៉ាងជិតស្និទជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (តាមរយៈអគ្គនាយកដ្ឋានអប់រំបណ្តុះប ណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ) ដើម្បីពង្រឹងនូវប្រព័ន្ធ TVET ក្នុងការធ្វើឌីជីថលភាវូបនីយកម្ម និងប្រព័ន្ធ TVET បៃតង (ប្រព័ន្ធជាតិវាយតម្លៃទទួលស្គាល់ការសិក្សាពីមុនពីចម្ងាយសម្រាប់ការវាយតម្លៃផ្អែកលើសមត្ថភាព និងផ្តល់ គុណវុឌ្ឍជាតិកម្ពុជា និងបច្ចុប្បន្ននៅក្រោមការអភិវឌ្ឍឌីជីថល និងជីវិតបៃតងសម្រាប់សិស្ស TVET)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម