ព័ត៌មានជាតិ
គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក
នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នេះ លោក អ៊ុច បូររិទ្ធ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ចាម បានដឹកនាំប្រារព្ធពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងស្រុក ដោយមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាបក្សប្រមាណ ៣ ០០០នាក់។
លោក អ៊ុច បូររិទ្ធ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ចាម បានថ្លែងថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាក្រុង ស្រុក ជាការពង្រឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋានឱ្យកាន់តែប្រសើរបន្ថែមទៀត។ លោកថា សម្រាប់ខេត្តកំពង់ចាម គឺបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ អនុវត្តសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ហើយការជួបជុំសមាជិកសមាជិកគណបក្សប្រជាជនកម្ពុជាដ៏ច្រើនកុះករទាំងថ្ងៃបើក និងថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតនេះ និងការឃោសនានៅមូលដ្ឋានបង្ហាញពីភាពរឹងមាំនៃលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។
ជាមួយគ្នានេះ លោកអនុប្រធានក្រុមការងារ បានអំពាវនាវដល់អង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ត្រូវមានសតិអារម្មណ៍នឹងនរ ស្មោះត្រង់ សាមគ្គីភាពផ្ទៃក្នុងរឹងមាំ និងបានប្តេជ្ញាចិត្តទៅបោះឆ្នោះទាំងអស់គ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក បន្តទៀត ចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍នៅក្នុងខេត្តកំពង់ចាម។
ទន្ទឹមនឹងនេះ លោក ឈីម ចាន់ធឿន ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម បានបញ្ជាក់ប្រាប់ឱ្យដឹងនៅព្រឹកនេះថា សម្រាប់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ រយៈពេលពីថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សា ស្រុក ក្រុមប្រឹក្សា ក្រុង ក្រុមប្រឹក្សា ខណ្ឌ សម្រាប់ខេត្តកំពង់ចាម គឺប្រព្រឹត្តទៅយ៉ាងរលូន ពុំមានបញ្ហាណាកើតឡើងគួរឱ្យកត់សម្គាល់ឡើយ ពោលគឺគ្មានអំពើហឹង្សា ឬពាក្យបណ្តឹងណាមួយឡើយ៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ