ព័ត៌មានជាតិ
កម្មកររោងចក្រដាលី ចូលធ្វើការធម្មតាវិញនៅថ្ងៃនេះ ក្រោមការសម្របសម្រួលពីក្រសួងការងារ
កម្មកររោងចក្រដាលី DALI GARMENT INTERNATIONAL (CAMBODIA) LIMITED ទាំង ១ ១៩២ នាក់ បានចូលធ្វើការធម្មតាវិញហើយ នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៤ នេះ បន្ទាប់ពីមានកិច្ចសម្របសម្រួលរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងភាគីរោងចក្រ កាលពីថ្ងៃពុធ ទី ២២ ខែឧសភា ឆ្នាំ ២០២៤ ម្សិលមិញ ក្រោយការឆេះអគារមួយរបស់រោងចក្រ។

គួររំលឹកថា នៅម៉ោង ១២ រំលងអធ្រាត្រ ចូលថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៤ មានករណីអគ្គិភ័យឆេះអគារមួយរបស់រោងចក្រដែលជាអគារឃ្លាំងផលិតកម្ម ឃ្លាំងស្តុកវត្ថុធាតុដើម និងផលិតផលសម្រេច នៃរោងចក្រ DALI GARMENT INTERNATIONAL (CAMBODIA) LIMITED (សាខាទី ១) ស្ថិតនៅតាមផ្លូវជាតិលេខ ៤ ភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
អគ្គិភ័យនេះមិនបង្កឱ្យមានរបួស ឬស្លាប់មនុស្សទេ ដោយសារបានកើតឡើងនៅពេលយប់ និងមិនមានកម្មករនៅធ្វើការ ប៉ុន្តែអគ្គិភ័យនេះធ្វើឱ្យប៉ះពាល់ដោយផ្ទាល់ដល់កម្មករ-និយោជិត ១០៧ នាក់ ក្នុងចំណោមកម្មករទាំងអស់។

បើទោះបីជារងការខូចខាតដោយអគ្គិភ័យមែន ប៉ុន្តែរោងចក្រទាំងអស់ នៅតែបន្តបើកប្រាក់ឈ្នួលជាធម្មតា និងប្រាក់អត្ថប្រយោជន៍ធម្មតាជូនកម្មករ-និយោជិត។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានចេញផ្សាយ កាលពីថ្ងៃទី ២២ ខែឧសភា ម្សិលមិញ៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ