Connect with us

ព័ត៌មានជាតិ

លោក មាស កុសល ៖ កូនកសិករមកពីខេត្តកំពត រៀនសូត្រទាំងត្រដាបត្រដួសនៅភ្នំពេញ ក្លាយជាវិស្វករអគ្គិសនីដ៏ជំនាញដែលទីផ្សារកំពុងត្រូវប៉ាន់

បានផុស

នៅ

លោក មាស កុសល ពី​កូន​កសិករ​មកពី​ខេត្ត​កំពត រៀន​សូត្រ​ទាំង​ត្រដាបត្រដួស នៅ​រាជធានី​ភ្នំពេញ បាន​ក្លាយ​ជា​វិស្វករ​អគ្គិសនី​ដ៏​ជំនាញ​ដែល​ទីផ្សារ​កំពុង​ត្រូវប៉ាន់ ក្រោយពី​បានបញ្ចប់​ជំនាញ​បច្ចេក​ទេស​អគ្គិសនី នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​(NPIC)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កុសល ដែល​ធ្លាប់​ដើរ​រក​ត្រី​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ អំឡុង​សិក្សា​រៀន​សូត្រ ដោយសារ​តែ​គ្រួសារ​ក្រីក្រ​គ្មាន​លទ្ធភាព​នោះ បច្ចុប្បន្ន បាន​ក្លាយជា​វិស្វករ​អគ្គិសនី នៅ​ក្រុមហ៊ុន Meng Brother ដោយ​ទទួលបាន​ប្រាក់បៀវត្សរ៍​ខ្ពស់​គួរសម។

លោក​គូស​បញ្ជាក់​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​លោក​ជ្រើសរើស​ជំនាញ​អគ្គិសនី គឺ​ដោយសារតែ​លោក​មាន​ចិត្ត​ស្រលាញ់ និង​មើល​ឃើញ​ពី​ឱកាស នៃ​មុខជំនាញ​មួយ​នេះ។ លោក​សង្កត់​ធ្ងន់​ថា ជំនាញ​នេះ មិន​ត្រឹម​ជា​ជំនាញ​ដែល​កំពុង​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់ និង​ទទួល​បាន​ប្រាក់ចំណូល​សមរម្យ ប៉ុណ្ណោះ​ទេ ថែមទាំង​ទទួល​បាន​ឱកាស​ច្រើន​ថែម​ទៀត​ផង​។ បន្ថែម​លើ​នេះ លោក កុសល ក៏បាន​អំពាវនាវ​ឲ្យ​យុវជន​ដទៃ​ចាប់​យក​ឱកាស​ក្នុង​ការ​ជ្រើសរើស​មុខជំនាញ​ណាមួយ​ដែល​ខ្លួន​ស្រលាញ់​ពេញចិត្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៧ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣២ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៤៦ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ១ ម៉ោង មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម