ព័ត៌មានជាតិ
តំណាងវិស័យឯកជនកម្ពុជា-ចិនប្តេជ្ញាពង្រឹងការធ្វើធរុកិច្ចនិងទាក់ទាញវិនិយោគចិនមកកម្ពុជា
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា(CCC) និងសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មចិនទាំងអស់ (All-China Federation of Industry and Commerce) ប្តេជ្ញាសហការគ្នាក្នុងការជួយជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងចិននិងកម្ពុជាសំដៅធ្វើយ៉ាងទាក់ទាញវិនិយោគិនចិនមកកម្ពុជា ស្របពេលដែលប្រទេសទាំងពីរបានកំពុងអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/Kith-Meng-1024x614.jpg)
ការប្តេជ្ញាខាងលើធ្វើឡើងក្នុងថជំនួបរវាងលោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និង យ៉ាង យូស៊ីង (Yang Youzing) អនុប្រធានសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មចិនទាំងអស់កាលពីថ្ងៃទី២៣ ខែឧសភា នៅទីស្នាក់ការ CCC។
លោក គិត ម៉េង ស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចិនមកកាន់កម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម យ៉ាង យូស៊ីង និងបានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អប្រសើររវាងសភាពាណិជ្ជកម្មកម្ពុជា និង សហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មចិនទាំងអស់ ដែលបានចុះអនុស្សរណៈយោគយល់គ្នាកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៨ កន្លងទៅ។
លោកថា ៖«ហេតុនេះជំនួបពិភាក្សានាពេលនេះ នឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិរវាងស្ថាប័នទាំងពីរ ក្នុងការជួយជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងចិននិងកម្ពុជា»។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/Kith-Meng-1-1024x614.jpg)
លោកគិត ម៉េងក៏ បានលើកឡើងអំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលលើកកម្ពស់ដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០១០ ហើយថ្មីៗនេះនៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន រដ្ឋាភិបាលប្រទេសទាំងពីរបានប្តេជ្ញាសម្រេចឲ្យបាននូវវិបុលភាពរួម និង ផ្តោតជាសំខាន់លើការអភិវឌ្ឍ ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ លើវិស័យអាទិភាពចំនួន ៦ រួមមាន៖ កិច្ចសហប្រតិបត្តិការនយោបាយ គុណភាពនិងសមត្ថភាពផលិតកម្ម វិស័យកសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ លោកបានជំរុញលើកទឹកចិត្តវិនិយោគិនចិន បណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ដែលជាទីតាំងដ៏សមស្របបំផុតសម្រាប់ការវិនិយោគ។
«កម្ពុជា មានកំណើនសេដ្ឋកិច្ចខ្ពស់ មានស្ថិរភាពនយោបាយ កម្លាំងពលកម្មវ័យក្មេង ថ្លៃដើមមានលក្ខណៈប្រកួតប្រជែង មានទីតាំងភូមិសាស្ត្រជាយុទ្ធសាស្ត្រនៅចំកណ្តាលអាស៊ានមានទីផ្សារធំទូលាយនៅទូទាំងពិភពលោក និងមានបរិយាកាសធុរកិច្ចល្អប្រសើរ»។ នេះបើយោងតាមលោកគិត ម៉េង។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/Chea-Vuthy-1-1024x614.jpg)
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងជំនួបទ្វេភាគីជាមួយគណៈប្រតិភូនៃសមាគមសភាពាណិជ្ជកម្មចិន កាលពីខែតុលា ឆ្នាំ ២០២៣ បានលើកឡើងថា បច្ចុប្បន្នមានវិស័យអាទិភាពចម្បង ២ នៅក្នុងច្បាប់វិនិយោគថ្មីរបស់ព្រះរាជាណាចក្រកម្ពុជាដែលវិនិយោគិនចិនគួរចាប់អារម្មណ៍ គឺការវិនិយោគក្នុងវិស័យដែលមានបច្ចេកវិទ្យាខ្ពស់ និងការវិនិយោគនៅក្នុងវិស័យកសិកម្ម និងការកែច្នៃ ឱ្យទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ។
លោក ជា វុទ្ធី បានថ្លែងថា៖ «ក្នុងច្បាប់វិនិយោគថ្មី វិស័យអាទិភាព មានចំនួន ១៩ ដែលក្នុងនោះមានវិស័យអាទិភាព ២ ដែលយើងកំពុងចង់បានខ្លាំងបំផុតនោះ គឺទី ១ ការវិនិយោគក្នុងវិស័យដែលមានបច្ចេកវិទ្យាខ្ពស់ប្រកបដោយនវានុវត្តន៍ និងការស្រាវជ្រាវ និងការអភិវឌ្ឍ និងទី២ ការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម ឧស្សាហកម្មច្នៃចំណីអាហារដែលបម្រើទីផ្សារក្នុងស្រុក ឬការនាំចេញ»។
បើតាមលោក ជា វុទ្ធី ដើម្បីសម្រួលទៅដល់វិនិយោគិនចិន បច្ចុប្បន្ននៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏មានតុចិន (China Desk) សម្រាប់ផ្តល់ការប្រឹក្សាជូនវិនិយោគិនចិនផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/export-1-2.jpg)
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដោយនៅក្នុងខែមករា ឆ្នាំ ២០២៤ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា-ចិន មានទឹកប្រាក់សរុប ១,១៥ ពាន់លានដុល្លារ កើន ១៨,៧ ភាគរយបើធៀបខែមករា ឆ្នាំ ២០២៣ ដែលមាន ៩៧២,៧៤ លានដុល្លារ។ ក្នុងចំនួននេះ គឺទំនិញកម្ពុជានាំទៅប្រទេសចិន ១២១,៧៣ លានដុល្លារ កើន ៥០,១ ភាគរយ ខណៈទំនិញចិននាំមកកម្ពុជាវិញមានប្រមាណ ១,០៣ ពាន់លានដុល្លារ កើនឡើង ១៨,៧ ភាគរយ៕
GDCE ឱ្យដឹងទៀតថា សម្រាប់តុល្យភាពជញ្ជីងពាណិជ្ជកម្ម ប្រចាំខែមករា ឆ្នាំ ២០២៤ គឺកម្ពុជាមានឱនភាព ៩១១,១៦ លានដុល្លារ ខណៈកាលពីខែមករា ឆ្នាំ ២០២៣ មាន ៨១០,៥២ លានដុល្លារ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?