Connect with us

ព័ត៌មានជាតិ

អ្នកប្រដាល់ទម្ងន់យក្ស Saddik ត្រូវពិន័យ​មិនឲ្យឡើងសង្វៀន៦ខែ​

បានផុស

នៅ

កីឡាករ Jamal Ben Saddik ត្រូវ​​បាន​​ពិន័យរយៈពេល៦ខែ​មិនឲ្យឡើងសង្វៀន ក្រោយបង្កជម្លោះជាមួយកីឡាករ Rico Verhoeven ក្នុងកម្មវិធី​ប្រកួត​ GLORY Heavyweight Grand Prix កាលពីដើមឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី៩ ខែមីនា បន្ទាប់ពីការប្រកួត​វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងកីឡាករ Rico Verhoeven និង​ Nabil Khachab អ្នកប្រដាល់ទម្ងន់ធ្ងន់ទាំងពីរនាក់បានប៉ះពាក្យសម្ដីគ្នា។ ពេលនោះអ្នកឲ្យទឹកទាំងសងខាងបានចូលក្នុងសង្វៀន ស្របពេលនោះកីឡាករ Jamal Ben Saddik ជាអ្នកឲ្យទឹកកីឡាករ Nabil បានធ្វើកាយវិកាមិនសមរម្យ​ហាក់​ដូច​ចង់ទាត់ Rico។

ស្ថាប័ន GLORY បានបញ្ចប់ការស៊ើបអង្កេត​លើឧប្បត្តិហេតុ​នោះ បន្ទាប់ពីការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ GLORY Heavyweight Grand Prix។ ជាលទ្ធផល ស្ថាប័ន​នេះ​បានដាក់ពិន័យកីឡាករ Jamal Ben Saddik មិនឡើងសង្វៀនរយៈពេល៦ខែ។

បន្ថែមលើច្បាប់ក្រមសីលធម៌របស់ស្ថាប័ន GLORY ​កីឡាករ​​ត្រូវតែប្រកាន់ខ្ជាប់នូវ​វិន័យ Vechtsport Autoriteit (VA)។ ការពិន័យទាំងនេះត្រូវបានអនុវត្តដោយច្បាប់ VA នៅទូទាំងប្រទេសហុល្លង់ ហើយកីឡាករ Ben Saddik នឹងមិនអាចចូលរួមក្នុងព្រឹត្តិការណ៍ណាមួយក្នុងប៉ុន្មានខែខាងមុខ។

នាយកប្រតិបត្តិ GLORY លោក Marshall Zelaznik បាននិយាយថា ៖«ធ្វើការជាមួយ VA គឺ​ដើម្បីរក្សា​ភាព​ស្អាត​ស្អំ​ច្បាប់ដែលបានកំណត់។ វាច្បាស់ណាស់ថា គោលដៅរួមរបស់យើងចង់ឃើញមានរូបភាពល្អបំផុតក្នុងការប្រកួត។ ការសម្រេចចិត្តដែលយើងបានធ្វើគឺស្របតាមគោលបំណងនេះ។ នៅ GLORY យើង​នឹងពិនិត្យមើលនីតិវិធី និងដំណើរការរបស់យើង​ថែម​ទៀត​ ដើម្បីប្រាកដថា យើងការពារកីឡាករ និង​​អ្នក​គាំទ្រ»៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Beyondkick

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៣៦ នាទីutes មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

Sokha Hotels

ព័ត៌មានពេញនិយម