Connect with us

ព័ត៌មានជាតិ

ទិន្នផល​ប័រ​ក្នុង​ខេត្ត​មណ្ឌលគិរី កសិករ​ទើបប្រមូលផលបានពី ៥-១០% ប៉ុណ្ណោះ

បានផុស

នៅ

បើ​តាម​ការ​បញ្ជាក់​ពី​លោក​ សុង​ ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌល​គិរីបាន​ឱ្យ​ «កម្ពុជា​ថ្មី​» ដឹង​ថា បច្ចុប្បន្ន​នេះ ទិន្នផល​ផ្លែ​ប័រ​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​ ប្រជាកសិករ​ទើប​តែ​ប្រមូល​​ផល​បាន​តិចតួច​ប៉ុណ្ណោះ​ចន្លោះ​ពី​ ៥%​ ទី ១០​%​ នៃ​ទិន្នផល​សរុបទូទាំង​ខេត្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នផល​ដែល​ទើប​ប្រមូល​បាន​តិចតួច ​​ភាគ​ច្រើន​បាន​ដឹក​ចេញ​ទៅលក់​នៅ​​រាជ​ធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​។ នេះបើតាមលោក​ សុង​ ឃាង។

សព្វថ្ងៃ​នេះ​ផ្លែ​ប័រ​មណ្ឌល​គិរី​តម្លៃ​ទៅ​តាម​គុណភាព​ដោយ​ក្នុង​ ១​គីឡូ អាច​លក់​បាន​ចន្លោះ​ពី ៥ ពាន់រៀល ទៅ​ដល់ ១​ ម៉ឺន​រៀល ដែល​តម្លែ​នេះ​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​ឆ្នាំ​មុន​ដែរ​។

ស្រប​ទៅ​នឹង​ការប្រមូលផល​ ការ​ដាំដំណាំ​​ផ្លែ​ប័រ​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​ក៏​ប្រឈម​នឹង​បញ្ហា​អាកាស​ធាតុ​ផង​ដែរ ដែល​ឆ្នាំ​នេះ​អាកាស​ធាតុ​ក្តៅ​ខ្លាំង​ ​ជា​ហេតុ​ធ្វើ​ឱ្យ​​ផ្លែ​ប័រ​មិន​សូវ​ធំ និង​លូត​លាស់​​បាន​ល្អ​ដូច​ឆ្នាំ​មុន​ៗ ព្រម​ទាំង​ធ្វើ​ឱ្យ​ទិន្នផល​មាន​ការ​ថយ​ចុះ​​ផង​ដែរ។

ជាក់ស្តែង សម្រាប់​ការ​នាំ​ចេញ​មក​កាន់​ទីផ្សារ​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​ មិន​មាន​ឈ្មួញ​កណ្ដាល​មកបញ្ជា​ទិញ​នោះ​ទេ គឺប្រជាកសិករ​​នាំ​ចេញ​ដោយ​ខ្លួន​ឯង តាម​រយៈ​ការ​បញ្ជា​ទិញ​ពី​អ្នក​លក់​នៅ​ទីផ្សារ​រាជធានី​ភ្នំពេញ​ និងអ្នកធ្លាប់ទិញកាលមុន​។

លោក សុង ឃាង បាន​បញ្ជាក់ថា រដូវប្រមូល​ផល​ផ្លែ​ប័រ​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​ចាប់ពីចន្លោះ​ខែ​ មិថុនា ដល់ សីហា ទៅ​តាម​​ប្រភេទ​​ពូជ​ប័រ​នីមួយ​ៗ។ ​បច្ចុប្បន្ន​ កសិករ​ប្រមូល​ផល​ពូជ​ប័រ​ធម្មតា​​​ប៉ុណ្ណោះ​ ដែល​ជា​ពូជ​មាន​ដាំ​តាំង​ពី​ទសវត្ស​ឆ្នាំ​ ៨០។ យ៉ាងណា បើតាម​ប្រធាន​មន្ទីរកសិកម្ម​ខេត្ត​មណ្ឌលគិរី ​កសិករ​នឹង​ធ្វើ​ការ​ប្រមូល​ផល​ពូជ​ប័រ​មួយ​ប្រភេទ​ទៀត ដែល​គេ​ហៅ​ថា ពូជ​៣៤ ប៉ុន្តែ​ពូជ​នេះ​គឺ​ជា​ពូជ​ប័រ​នាំ​ចូល ហើយ​​ខែ​កក្កដា និង​សីហា អាច​ឈាន​ចូល​ប្រមូល​ផល​ប័រ​មួយ​ប្រភេទ​ទៀត​ដែល​គេហៅថាជា​ពូជ២៥។

ផ្ទៃ​ដី​ដាំ​ដុះ​ដំណាំ​ផ្លែ​ប័រ​នៅ​ទូទាំង​ខេត្ត​មណ្ឌល​គិរី មាន​រង្វង់​ ៤០០​ហិតា​ ក្នុង​​នោះ​ផ្ទៃ​ដី​ប្រមូល​ផល​មាន​ប្រមាណ ២០០ ​ហិតា​ប៉ុណ្ណោះ​។ ក្រៅ​ពី​ដំណាំ​ផ្លែ​ប័រ​ក្នុង​ខេត្ត​មណ្ឌល​គិរី បច្ចុប្បន្ន​ក៏​មាន​ដំណាំ​សក្ដានុពល​មួយ​ចំនួន​ទៀត​ដែល​កំពុង​ប្រមូល​​ផល​ដូច​ជា​ ក្រូច ផាសសិន និង​ទុរេន សម្រាប់​នាំចេញយកទៅផ្គត់ផ្គង់តម្រូវការ​ទី​ផ្សារ​រាជ​ធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម