Connect with us

ព័ត៌មានជាតិ

លោក ស សុខា រម្លឹកសារដាស់តឿន «អ្នកអាចភ្លេចអេដស៍ តែអេដស៍មិនភ្លេចអ្នក»

បានផុស

នៅ

«អ្នកអាចភ្លេចអេដស៍ តែអេដស៍មិនភ្លេចអ្នក» មិនមែនជាសារអប់រំហួសសម័យឡើយ។ ក្នុងពិធីប្រកាស ប្រកាសសមាសភាពគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្របខ័ណ្ឌក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានយកសារអប់រំមួយឃ្លានេះ មកបញ្ជាក់ទៅកាន់អង្គពិធីថា អេដស៍នៅតែមានឆ្លង និងស្លាប់ ដោយសារជំងឺនេះនៅតែមាន ទោះបីជាមានតិចតួចក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រមុខក្រសួងមហាផ្ទៃ ដែលជាស្ថាប័ន ដឹកនាំគ្រប់គ្រងមន្ត្រីរាជការស៊ីវិល និងកងកម្លាំងរាប់ម៉ឺននាក់ ពាក្យមួយឃ្លាដែលគេនិយាយជាទូទៅថា អ្នកអាចភ្លេចអេដស៍បាន តែអេដស៍មិនភ្លេចអ្នកទេ គឺជាប្រយោគអប់រំបែបប្រាកដនិយម និងជាសារដាស់សតិជនគ្រប់រូបកុំភ្លេចខ្លួនឱ្យសោះចំពោះមេរោគអេដស៍ ជាពិសេស ដែលភាគច្រើនវាកើតចេញពីការសប្បាយភ្លេចខ្លួន និងការធ្វេសប្រហែសរបស់អ្នកប្រព្រឹត្តតែមួយភ្លែត។

ភ្ជាប់នឹងភារកិច្ចប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងកាមរោគរបស់គណៈកម្មការក្រោមឱវាទ លោក ស សុខា បានស្ញើចសរសើរ ជាពិសេសនូវផែនការបន្ស៊ីសកម្មភាពមនុស្សធម៌ ដោយផ្តោតទៅលើក្រុមជនងាយរងគ្រោះ និងប្រជាជនគន្លឹះ (Key Populations) ដែលមានភាពត្រួតស៊ីគ្នា នៃបញ្ហា ឧទាហរណ៍ ស្ត្រីវ័យចំណាស់ម្នាក់ជាមនុស្សមានផ្ទុកមេរោគអេដស៍ មានពិការភាព និងរស់នៅគ្មានទីពឹង។ល។ ដែលក្រុមបុគ្គលទាំងនោះ មានការខ្វះខាតច្រើន។

សូមបញ្ជាក់ថា នៅចន្លោះទសវត្សរ៍ ១៩-២០ (ឆ្នាំ១៩៩១-២០០០) ការឆ្លងរាលដាលនៃមេរោគអេដស៍ បានកើនឡើងយ៉ាងឆាប់រហ័ស ឈានដល់ចំណុចខ្ពស់បំផុតនៅឆ្នាំ១៩៩៨។ ក្នុងស្ថានភាពនៃការរីករាលដាលមេរោគអេដស៍នេះ គ្រប់ស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ រួមមាន ម្ចាស់ជំនួយ អង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល បានសហការខិតខំប្រឹងប្រែងយ៉ាងស្អិត រមួតទប់ស្កាត់ការរាលដាល នៃមេរោគនេះ។ 

ដោយឡែក សម្រាប់ក្រសួងមហាផ្ទៃ នៅក្នុងចន្លោះឆ្នាំ២០១៩ ដើម្បីចូលរួមចំណែកការទប់ស្កាត់ការរីករាលដាល នៃមេរោគអដស៍ និងបញ្ចប់មេរោគនេះ សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើតគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ ឡើង ព្រមទាំងមានអាណត្តិជាក់លាក់។ បច្ចុប្បន្ន លោកស្រី អុង សុភាវី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលភារកិច្ចជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម