Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួន​ចាងហ្វាងគេហទំព័រ រាជសីហ៍ឦសាន ពីបទប្រើប្រាស់ឯកសារក្លែងក្លាយ​

បានផុស

នៅ

លោក សុង គឹមហេង នាយកការផ្សាយគេហទំព័រ «រាជសីហ៍ឦសាន» ​ត្រូវបានកម្លាំងនគរបាលចរាចរណ៍​ខេត្តឃាត់ខ្លួននៅវេលាម៉ោង ១៥ និង៣០ នាទីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ហើយបានប្រគល់ជនសង្ស័យមក​ឲ្យកម្លាំងជំនាញការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតស្រាលពាក់ពន្ធ័ករណីប្រើប្រាស់ឯកសារក្លែងក្លាយ និងស្លាកលេខក្លែងក្លាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងប្រតិបត្តិការខាងលើនេះ ដោយមានការសម្របសម្រួលនីតិវិធីពីលោក លាង អ៊ូ ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្ត។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានបញ្ជាក់ថា កាលពីវេលាម៉ោង៩ និង៥០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលចរាចរណ៍ខេត្ត បានឃាត់សួរនាំរថយន្ត១គ្រឿង ម៉ាក នីសាន់ម៉ាច ពាក់ស្លាកលេខ 2BB-1064 ចង្កូតស្តាំ ពណ៌ទឹកប្រាក់ ឆ្នាំផលិត១៩៩៩ នៅចំណុចកែងមន្ទីរហិរញ្ញវត្ថុ ស្ថិតក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ដើម្បីសួរនាំរឿងឯកសាររថយន្តនេះ។

លុះមកដល់វេលាម៉ោង១៥ និង៣០នាទីថ្ងៃដដែលនេះ កម្លាំងការិយាល័យនគរបាលចរាចរណ៍បានប្រគល់ជនសង្ស័យ និងស្លាកលេខរថយន្តចំនួន២សន្លឹក មកឲ្យការិយាល័យជំនាញដើម្បីស្រាវជ្រាវនីតិវិធីបន្ត។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះ សុង គីមហេង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរនាយកការផ្សាយ គេហទំព័រ «រាជសីឦសាន» រស់នៅក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

-សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖

-រថយន្ត១គ្រឿង ម៉ាក នីសាន់ម៉ាច

-ស្លាកលេខ 2A-2653 កណ្តាល ចំនួន២សន្លឹក។

-ទូរសព្ទដៃចំនួន ១គ្រឿង ម៉ាក Samsung Galaxy s23 ពណ៌ ផ្កាឈូក។

ក្រោយពីការសួរនាំរួចមកសមត្ថកិច្ចបានដកហូតរថយន្ត១គ្រឿងទៀត ម៉ាក ហុងដាវិត ពណ៌ទឹកសមុទ្រ គ្មានស្លាកលេខ ឆ្នាំផលិត ២០០១ នៅចំណុចយានដ្ឋានរបស់ឈ្មោះឌីណា ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

បច្ចុប្បន្នជនសង្ស័យ រួមទាំងរថយន្តចំនួន២គ្រឿងខាងលើនេះ ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម