Connect with us

ព័ត៌មានជាតិ

មន្ត្រីគាំទ្រគម្រោងព្រែកជីកហ្វូណនម្នាក់ ចោទសួរ The Cambodia Daily ហេតុអ្វីផ្សាយព័ត៌មានប្រឆាំងប្រយោជន៍ជាតិ?

បានផុស

នៅ

តាមរយៈសំណេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី២៤ ខែឧសភា រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី​ លោក គួច វែងស្រ៊ុន បានចោទសួរទៅកាន់សារព័ត៌មាន The Cambodia Daily ថា ហេតុអ្វីបានចេះតែផ្សាយព័ត៌មានញុះញង់ បង្អាក់ដំណើរការសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាការប្រឆាំងប្រយោជន៍ជាតិ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋលេខាធិការបានចោទសួរដូច្នេះ គឺបន្ទាប់ពីសារព័ត៌មានជ្រកកោននៅបរទេសមួយនេះ បានបន្តផ្សាយព័ត៌មានលាបពណ៌ ញុះញង់ បន្ទុចបង្អាក់គម្រោងព្រែកជីកហ្វូណនតេជោ ជាច្រើនលើកច្រើនសារ និងនៅថ្ងៃទី២៣ ខែឧសភា បានចេញផ្សាយព័ត៌មានមួយថា «មន្ត្រី​ក្នុង​ជួរ​រាជរដ្ឋាភិបាល ត្អូញត្អែរ​ថា ពួកគេ​រង​នូវ​ការ​គាប​សង្កត់​ពី​ថ្នាក់លើ​ឱ្យ​ចេញ​មុខ​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន​គ្រប់ៗ​គ្នា»។

ក្នុងនាមជាមន្ត្រីម្នាក់ដែលបានបង្ហាញចលនាគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ លោក គួច វែងស៊្រុន បានអះអាងថា ការគាំទ្ររបស់លោក គឺជាឆន្ទៈពិតប្រាកដ គាំទ្រចំពោះផែនការដែលផ្ដល់ជាប្រយោជន៍រួម។ ជុំវិញការផ្សាយព័ត៌មានបំភ្លៃ បន្ទុចបង្អាក់គម្រោងព្រែកជីកហ្វូណនតេជោ លោក បានបង្ហាញការខកចិត្តដែលខ្មែរមួយក្ដាប់តូច បម្រើបរទេសតែក្បត់ប្រយោជន៍ទាំងមូល។

រូបថត នៃការផ្សាយរបស់ The Cambodia Daily

លោក រដ្ឋលេខាធិការ បានសរសេរដូច្នេះថា៖«ខ្ញុំក៏ជាមន្ត្រីម្នាក់  ក្នុងចំណោះមន្ត្រីទូទាំងប្រទេសបានបង្ហាញឆន្ទ:ពិតប្រាកដ  គាំទ្រគម្រោងបម្រេីដល់ផលប្រយោជន៍ជាតិ  តែសោកស្តាយបំផុត  មិនគួរណាមានខ្លួនជាខ្មែរ  សារជាតិបម្រេីបរទេស  ក្បត់មនសិការជាតិ  ក្បត់ផលប្រយោជន៍រួម  សរសេរចេញមក  តែងកុហក  បោកប្រាស់មហាជន  និងក្រោមលេសថាប្រភពនេះ  ប្រភពនោះ  ឬអ្នកវិភាគដែលមាននិន្នាការប្រឆាំងផ្គាប់មុខ ប៉ុណ្ណោះ»

លោក គួច វែងស្រ៊ុន បានបន្តចោទសួរថា គម្រោងព្រែកជីកហ្វូណនតេជោ  ជាគម្រោងធ្វេីនៅដីខ្មែរ  បម្រេីផលប្រយោជន៍ខ្មែរ  ហេតុអីអ្នកប្រឆាំង  ហេតុអីអ្នកមិនគាំទ្រ  ហេតុអីអ្នកតែងសរសេរព័ត៌មានមានចរឹតញ៉ុះញ៉ង់  និងចង់បង្អាក់ដំណេីរការ ?

តាមលោករដ្ឋលេខាធិការ បេីទោះបីជា The Cambodia Daily មានចេតនាអាក្រក់យ៉ាងណា  ក៏រាជរដ្ឋាភិបាល  និងប្រជាជនទូទាំងប្រទេសភាគច្រេីនដាច់ខាត   កំពុងជំរុញ  និងបេីកការដ្ឋានសាងសង់គម្រោងនេះក្នុងពេលដ៏ខ្លីខាងមុខ។

ជាចុងក្រោយ មន្ត្រីរាជរដ្ឋាភិបាលរូបនេះ បានប្រាប់ឱ្យ The Cambodia Daily  ឈប់លាភពណ៌ គប្បីសរសេរព័ត៌មានពិត  គាំទ្រអ្វីដែលជាផលប្រយោជន៍ជាតិ  កាត់បន្ថយការប្រឆាំងដេីម្បីប្រឆាំង  ឈប់បម្រេីតែបរទេសដោយយកកម្ពុជាជាឈ្នាន់ភូមិសាស្ត្រនយោបាយ  ហេីយធ្វេីឱ្យប៉ះពាល់ដល់កិត្យានុភាពជាតិ។

សម្រាប់លោក គួច វែងស្រ៊ុន ពេលខ្មែរមួយក្ដាប់តូចបម្រើបរទេសក្បត់ប្រយោជន៍ជាតិ   បរទេសគេនឹងថា  ខ្មែរដែលគេជួលមក  ត្រឹមប្រាក់ខែ  ឬផលប្រយោជន៍តិចតួច  បទេសនឹងបញ្ជាឱ្យខ្មែរមួយក្បាប់នោះសរសេរ  និងធ្វេីអ្វីបានតាមអ្វីដែលជាការរៀបចំរបស់គេដែរ៕

កម្រងរូបភាពចលនាគាំទ្រការសង់សង់ព្រែកជីកហ្វូណនតេជោ។
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម