ព័ត៌មានជាតិ
សម្ដេចធិបតីគាំទ្រលើការផ្ដល់ធាតុចូលរបស់បណ្ដាគណបក្សនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់យ៉ាងច្បាស់ចំពោះការគាំទ្រលើការផ្ដល់ធាតុចូល ទស្សនទាន និងការបំពេញភារកិច្ចរបស់បណ្ដាប្រតិភូគណបក្សនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ នេះបើតាមលោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។
លោក ឈឹម ផលវរុណ ថ្លែងឱ្យដឹងដូច្នេះថា៖ «សម្ដេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ច្បាស់ចំពោះការគាំទ្រប្រតិភូរបស់គណបក្សនីមួយៗ ហើយនិងការបំពេញភារកិច្ចរបស់ប្រតិភូគណបក្សនីមួយៗ ដែលមានចែងនៅក្នុងព្រះរាជក្រឹត្យ គឺបានផ្ដល់នូវធាតុចូលជាច្រើន»។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំឆមាសរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក្រោមអធិបតីភាពដឹកនាំរបស់សម្ដចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ លោក ឈឹម ផលវរុណ ក៏បានបញ្ជាក់ឱ្យដឹងពីការបំភ្លឺរបស់សម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាល ពាក់ព័ន្ធគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ច្បាប់ដែលកំពុងតែគិតគូ និងការអនុវត្តច្បាប់ដែលកំពុងដំណើរការជាមួយនឹងកំណែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសកិច្ចការកំណែទម្រង់ស្ថាប័នជាតិឱ្យមានជាលក្ខណៈជាអភិបាលកិច្ចល្អ។
បើតាមប្រធានលេខាធិការដ្ឋានរូបនេះ រាល់បញ្ហាប្រទាំងប្រទើសមួយចំនួនដែលប្រតិភូគណបក្សនីមួយៗនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លើកឡើងជាធាតុចូលដល់រាជរដ្ឋាភិបាល គឺត្រូវការពេលវេលានៃការសិក្សាស្រាវជ្រាវ ដើម្បីរកឱ្យឃើញភាពជាក់លាក់ និងប្រាកដប្រជានៃបញ្ហាទាំងនោះ ដែលក្នុងគោលបំណងមួយ គឺការចូលរួមជួយដល់កិច្ចការជាតិ សំដៅឱ្យមានការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងចីរភាព។
ដូច្នេះហើយ សម្ដេចធិបតី ចាត់ទុកការចូលរួមរបស់ប្រតិភូគណបក្សទាំង២៩នេះ គឺជាការបំពេញបន្ថែមនូវជ្រុងណាដែលខ្វះខាត ហើយជាទស្សនៈវិស័យបំពេញបន្ថែមនូវអ្វីដែលអនុវត្តជាក់ស្ដែងនៅក្នុងសង្គមជាតិ៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ