Connect with us

ព័ត៌មានជាតិ

លោក ហួត ស៊ី​នាដ ដឹកនាំ​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខណ្ឌ​ពោធិ៍​សែន​ជ័យ

បានផុស

នៅ

ភ្នំពេញ ៖ លោក ហួត ស៊ី​នាដ អនុប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ តំណាង​លោក ហេង សួរ ប្រធាន​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​អញ្ជើញ​ចូលរួម​ពិធី​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៤ ឆ្នាំ​២០២៤ នៅ​បុរី​ឈូក​វ៉ា​២ រាជធានី​ភ្នំពេញ ដោយមាន​សមាជិក សមាជិកា​ចូលរួម​សរុប​ប្រមាណ ៦០០​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហួត ស៊ី​នាដ បាន​គូស​បញ្ជាក់​ថា ការ​ប្រារព្ធ​ពិធី​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នេះ ក្នុង​គោលបំណង​បង្ហាញ​ឲ្យ​សាធារណជន​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​រួបរួមសាមគ្គី​គ្នា​គ្រប់​លំដាប់​ថ្នាក់ និង​ប្រៀប​ឈ្នះ​របស់​គណបក្ស ក្រោម​ដំបូល​សុខ​សន្តិភាព ដែល​បង្កើត​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស និង សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​អនុប្រធាន​គណបក្ស និង​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។

លោក​បញ្ជាក់​ទៀត​ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក អាណត្តិ​ទី​៤ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២៤​ខាងមុខនេះ កាន់​តែមាន​សារៈសំខាន់ និង​ជា​ព្រឹត្តិការ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​របស់​ប្រទេស​កម្ពុជា នា​អាណត្តិ​ទី​៧​នេះ​។

ជាមួយគ្នា​នោះ លោក ហួត ស៊ី​នាដ បាន​ក្រើនរំលឹក​ដល់​លោក លោកស្រី ដែលជា​ប្រធាន សមាជិក សមាជិកា ក្រុមប្រឹក្សា មកពី​គ្រប់​សង្កាត់​ទាំង​៧ របស់​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​ត្រៀមលក្ខណៈ​សម្បត្តិ ដើម្បី​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៤ នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២៤ ខាងមុខនេះ ឲ្យ​បាន​គ្រប់គ្នា និង​ត្រឹមត្រូវ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ទទួល​ជ័យជំនះ សំដៅ​ធានា​បាន​នូវ សុខ​សន្តិភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៤ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៦ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម