Connect with us

ព័ត៌មានជាតិ

​រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើ​ដល់​ក្រុម​ហ៊ុន Marketing Solutions Asia, Ltd MSA ចូលរួមផលិត​វិដេអូ​អប់រំ​ពី​បញ្ហា​គ្រឿង​ញៀន

បានផុស

នៅ

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​ជា​ប្រធាន​គណៈកម្មការ​ទទួលបន្ទុក​ផ្សព្វផ្សាយ​អប់រំ​នៃ​គណៈបញ្ជាការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​បានស្នើ​ដល់​ក្រុមហ៊ុន Marketing Solutions Asia, Ltd MSA ជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​នៅ​កម្ពុជា​ចូលរួម​ក្នុង​ផលិត​ស្ព​ត​អប់រំ​ពី​បញ្ហា​គ្រឿងញៀន ដើម្បី​ផ្សព្វផ្សាយ​និង​បញ្ជ្រាប​ចំណេះដឹង​និង​ជំរុញ​ចលនា​ជាតិ​ចូលរួម​បង្ការ ទប់ស្កាត់​និង​លុបបំបាត់​គ្រឿងញៀន​ចេញពី​កម្ពុជា ដើម្បី​អនុវត្ត​ឱ្យ​សម្រេច​នូវ​ការប្តេជ្ញាចិត្ត «​កម្ពុជា​ជា​ប្រទេស​គ្មាន​គ្រឿងញៀន និង​រក្សា​គ្រួសារ​នីមួយៗ ជា​គ្រួសារ​ស្អាតស្អំ គ្មាន​គ្រឿងញៀន តាម​ទស្សនវិស័យ​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ជីវិត និង​សហគមន៍​គ្មាន​គ្រឿងញៀន​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្នើ​ឡើង​នេះ​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ប្រធាន​គណៈកម្មការ​ទទួលបន្ទុក​ផ្សព្វផ្សាយ​អប់រំ​នៃ​គណៈបញ្ជាការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ជាមួយ​លោក សុខ គឹម​និ​ត​តា ជា​អគ្គនាយក​ក្រុមហ៊ុន Marketing Solutions Asia, Ltd. MSA នៅ​រសៀល​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២៤ នា​ទីស្តីការក្រសួង​ព័ត៌មាន​។ លោក​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា ក្រុមហ៊ុន MSA ដែលជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ធំជាងគេ​និង​ពោរពេញ​ដោយ​បទពិសោធ​និង​ធនធានមនុស្ស​ដែលមាន​លទ្ធភាព​ផលិត​បាន​នូវ​ស្ព​ត​អប់រំ​ផ្សេងៗ​។

​លោក​បាន​ថ្លែង​ថា បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​រួម​របស់​យើងទាំងអស់គ្នា​និង​ចាំបាច់​ត្រូវ​ចូលរួម​ក្នុងការ​ផ្សព្វផ្សាយ​អប់រំ​ដើម្បី​ទប់ស្កាត់​និង​លុបបំបាត់​ការប្រើប្រាស់​គ្រឿងញៀន​គ្រប់​ប្រភេទ ដោយ​ឯកឧត្តម​បាន​ថ្លែងថា «​យើងទាំងអស់គ្នា​ត្រូវខិតខំ​ប្រឹងប្រែង​អនុវត្ត​ឱ្យ​សម្រេច​នូវ​ការប្តេជ្ញាចិត្តថា​កម្ពុជា​ជា​ប្រទេស​គ្មាន គ្រឿងញៀន និង​រក្សា​គ្រួសារ​នីមួយៗ ជា​គ្រួសារ​ស្អាតស្អំ គ្មាន​គ្រឿងញៀន តាម​ទស្សនវិស័យ​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ជីវិត និង​សហគមន៍​គ្មាន​គ្រឿងញៀន​»​។

​ក្នុងនាម​ជា​ប្រធាន​គណៈកម្មការ​ទទួលបន្ទុក​ផ្សព្វផ្សាយ​អប់រំ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លោក​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បាន​ស្នើឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រួម​នឹង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ចូលរួម​ផ្សព្វផ្សាយ​ឱ្យបាន​កាន់តែ​ជ្រួតជ្រាប​ដល់​ប្រជាជន បាន​កាន់តែ​យល់ដឹង​ពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន ហើយ​ការផ្សព្វផ្សាយ​គឺ​ដើម្បី​បំផុស​ចលនា លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ពី​គ្រប់​សមាសភាព​នៃ​សង្គម សំដៅ​បង្កើត​បានជា​កម្លាំង​សរុប មធ្យោបាយ​សរុប វិធាន​ការសរុប ជាពិសេស​ជំរុញ​និង​លើកទឹកចិត្ត​ស្រទាប់​យុវជន​ក្នុងការ​ប្រយុទ្ធប្រឆាំង គ្រឿងញៀន​ខុសច្បាប់ ស្របតាម​ទិស​ស្លោក «៣​កុំ ១​រាយការណ៍​»​។ ទន្ទឹម​គ្នា​នេះ សូមជួយ​ជំរុញ​ចលនា​ផ្សព្វផ្សាយ​គោលនយោបាយ «​ភូមិ ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​»​។ ជាមួយនេះ លោក រដ្ឋមន្ត្រី ក៏បាន​ស្នើ​ឱ្យ​បង្កើន​ការផ្សព្វផ្សាយ​សកម្មភាព​នៃ​ការប្រយុទ្ធប្រឆាំង​ការ​ជួញដូរ​មនុស្ស ដើម្បីអោយ​ប្រជាជន​បាន​យល់ដឹង​កាន់តែច្បាស់​បន្ថែមទៀត​។

លោក សុខ គឹម​និ​ត​តា ជា​អគ្គនាយក​ក្រុមហ៊ុន MSA បានបញ្ជាក់​ពី​ការគាំទ្រ និង​ស្ម័គ្រចិត្ត​ចូលរួម​ផលិត​ស្ព​ត​អប់រំ​នានា​ដើម្បី​ចូលរួម​ជាមួយ​គណៈកម្មកា​រ​ទទួលបន្ទុក​ផ្សព្វផ្សាយ​អប់រំ​ក្នុងការ​កាត់បន្ថយ និង​លុបបំបាត់​គ្រឿងញៀន​ពី​ក្នុងសង្គម​កម្ពុជា ព្រមទាំង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការធ្វើ​កិច្ចសហការ​ជាមួយ​បណ្តា​ក្រុមហ៊ុន និង​ផ្នែក​ពាក់​ព័ន្ធ​ទាំងអស់ ដើម្បី​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ទាក់ទង​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក៏ដូចជា​ការអប់រំ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។

​លោក នេត្រ ភក្ត្រា បាន​ថ្លែងថា​ ក្នុងទិសដៅ​សម្រេច​ឱ្យបាន​កម្ពុជា​ជា​ប្រទេស​គ្មាន​គ្រឿងញៀន និង​រក្សា​គ្រួសារ​នីមួយៗ ជា​គ្រួសារ​ស្អាតស្អំ គ្មាន​គ្រឿងញៀន តាម​ទស្សនវិស័យ​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ជីវិត និង​សហគមន៍​គ្មាន​គ្រឿងញៀន​, គណៈកម្មការ​ទទួលបន្ទុក​ផ្សព្វផ្សាយ​និង​អប់រំ​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ផ្សព្វផ្សាយ​ពីសារ​អប់រំ​នានា និង​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​និង​មន្ទីរ​ព័រ​ត៌មាន​តាម​បណ្តា​ខេត្ត​នានា​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ផលិត​ស្ព​ត​អប់រំ និង​សារ​ផ្សេងៗ​ពី​ប្រជាពលរដ្ឋ សិស្សានុសិស្ស​ប្រឆាំងនឹង​ការប្រើប្រាស់​គ្រឿងញៀន និង​បាន​ផ្សព្វផ្សាយ​នៅលើ កម្មវិធី​ទូរស័ព្ទ APP NoDrug របស់​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម