ព័ត៌មានជាតិ
ទម្លាយបទល្មើសត្រួសត្រាយព្រៃលិចទឹក ត្រៀមក្រសោបហ្វូងត្រីចម្រុះមកបន្តពូជ
សម្លេងម៉ាសុីនកាត់ត្រួសត្រាយព្រៃលិចទឹក ដែលជាជម្រកត្រីពងបន្តលាន់ឮពេញព្រៃគ្មានឈប់ ដែលធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានដាក់ការសង្ស័យ ហើយក៏បាននាំគ្នាទៅពិនិត្យមើលដល់ទីតាំងបទល្មើស។ លុះពលរដ្ឋទៅដល់ក៏ស្ងាត់សម្លេងម៉ាសុីនអស់ ហើយជនសង្ស័យក៏គេចខ្លួនអស់ ខណះពលរដ្ឋដែលបានចុះទៅពិនិត្យឃើញថា គន្លងដែលកាត់នោះបានប្រហែល ២ គីឡូម៉ែត្រទៅហើយ។

ប្រភពពីប្រជាពលរដ្ឋបន្តថា ការត្រួសត្រាយព្រៃលិចទឹកនេះបានកើតឡើង កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ចាប់ពីចំណុច “ពាក់ខែល” រហូតទៅដល់ទៅដល់ចំណុច “តែអាន” ស្ថិតក្នុង ភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
បុរសវ័យចំណាស់ម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ថា ការកាប់ត្រួសត្រាយព្រៃលិចទឹកដែលជាជម្រកត្រីបន្តពូជ ដើម្បីធ្វើជាគន្លងឬប្រជាពលរដ្ឋមួយចំនួនគេហៅថា “អានុក” សម្រាប់បទល្មើសនេសាទដែលគេហៅថា “បណរ៉ាវ” ដែលជាឧបករណ៍បទល្មើសនេសាទ ត្រូវបានច្បាប់ហាមឃាត់មិនអនុញ្ញាតិឲ្យប្រព្រឹត្តឡើយ។
ប្រភពដដែលដាក់ការសង្ស័យថា សកម្មភាពខាងលើអាចមានពាក់ព័ន្ធមន្ត្រីក្នុងតំបន់ណាម្នាក់នៅពីក្រោយ។ កាលណារដូវកាលទឹកឡើងដល់ចំណុចព្រៃដែលបានកាប់ខាងលើ ត្រីចម្រុះនឹងសម្រុកចូលគឺត្រូវជាប់ទាំងអស់ តាមរយះវិធីក្រសោបយកត្រីពេលចូលមកក្នុងជម្រកដែនរបស់វាដើម្បីបន្តពូជ។

ប្រភពបានទម្លាយថា ជនដែលបានជួលកម្មករកាត់ត្រួសត្រាយព្រៃលិចទឹកនៅចំណុចខាងលើនេះ ត្រូវបានគេស្គាល់ ឈ្មោះ មាន ១.ឈ្មោះ ភា ម៉ៅ ,២.ឈ្មោះ រ៉ា ឌី៣.ឈ្មោះ ខេន។ ជនពាក់ព័ន្ធទាំង ៣ បានជួលកម្មករឲ្យកាត់ព្រៃចាប់ពីចំណុច “ពាក់ខែល” រហូតទៅដល់ចំណុច “តែអាន” ដោយប្រើប្រាស់ម៉ាសុីនកាត់បានចម្ងាយប្រហែល ២ គីឡូម៉ែត្រ ហើយពេលផ្អើលដល់ពលរដ្ឋចុះទៅមើល ជនសង្ស័យក៏បានរត់គេចបាត់អស់តែម្តង។
ពលរដ្ឋសំណូមពរដល់មន្ត្រីពាក់ព័ន្ធមេត្តាជួយពិនិត្យនិងទប់ស្កាត់ ជាពិសេសសុំឲ្យលោកអភិបាលស្រុកយកចិត្តទុកដាក់កុំឲ្យសម្ងំធ្វើមិនដឹងមិនឮលើករណីខាងលើនេះ និងកុំឲ្យប្រជាពលរដ្ឋអស់សង្ឃឹម។ ហើយក៏សុំឲ្យលោកអភិបាលខេត្ត យកចិត្តទុកដាក់លើករណីខាងលើនេះផងដែរ ដើម្បីផលប្រយោជន៍ទាំងអស់គ្នា។
ជុំវិញករណីខាងលើនេះ កម្ពុជាថ្មីមិនអាចសុំការបញ្ជាក់ពីលោកអភិបាលស្រុក លោក មុិល សុផល បានទេ ហើយខាងសហគមន៍ក៏មិនមានប្រភពទំនាក់ទំនងបានដែរ។
ទោះយ៉ាងណា លោក ជួង សុភា នាយខ័ណ្ឌរដ្ឋបាលជលផលបានប្រាប់កម្ពុជាថ្មីតាមប្រព័ន្ធតេលេក្រាមថា លោកនឹងបញ្ជាទៅមន្ត្រីមូលដ្ឋានចុះពិនិត្យលើករណីនេះ តែលោកបានធ្លោយសម្លេងតាមតេលេក្រាម ដោយច្រឡំដាក់មកតេលេក្រាមកម្ពុជាថ្មីរួចលុបវិញភ្លាមៗ ដោយក្នុងសារសម្លេងដ៏ខ្លីនោះមានខ្លឹមសារថា “ជួយពិនិត្យមើលៗ កុំឲ្យអាមួយនោះ វាបង្ហោះនាំកើតរឿងរ៉ាវ”។
ឆ្លើយតបសម្លេងឆ្លើយឆ្លើយរបស់នាយខ័ណ្ឌរដ្ឋបាលជលផល កម្ពុជាថ្មីបានដាក់សំណួរថា “បងនិយាយពាក្យនេះលុបវិញមានន័យថា ខាងបងពិតជាដឹងច្បាស់ជាងពលរដ្ឋ”។ លោកឆ្លើយថា “ខ្ញុំដាក់ច្រឡំ ហើយខ្ញុំនិយាយនេះមិនសំដៅលើបងទេ ព្រោះមានអ្នកកាសែតច្រើនគ្នា”។
ក្រៅពីនេះលោកក៏បានដាក់បន្ទុកទៅសហគមន៍បានដឹងច្បាស់ជាងគេ ហើយលោកអះអាងថា ករណីដូចគ្នានេះមានច្រើនកន្លែងទៀតបើតាមលោកដឹង៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?