Connect with us

ព័ត៌មានជាតិ

អង្គការ​AHF​ប្រារព្ធ​ទិវា​សុខភាព​ពេល​មក​រដូវ​ដើម្បី​ឱ្យ​សង្គម​បង្កើន​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត​ទៅលើ​ស្ត្រី​និង​ក្មេងស្រី

បានផុស

នៅ

ភ្នំពេញ ៖ អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍ (AHF) ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​២៥​ ខែឧសភា​ឆ្នាំ​២០២៤​ បាន​ប្រារព្ធ​ទិវា​សុខភាព​ពេល​មក​រដូវ​ដើម្បីឱ្យ​សង្គម​បង្កើន​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត​ទៅលើ​ស្ត្រី​និង​ក្មេងស្រី​សំដៅ​លុបបំបាត់​ការ​ម្នាក់​ងាយ និង​ការរើសអើង និង​ការមិន​យកចិត្តទុកដាក់​ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការរីក​រីកចម្រើន​រប​ស់​ក្មេងស្រី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ទិវា​សុខភាព​ពេល​មក​រដូវ​និង​ចែកចាយ​សំឡី​អនាម័យ និង​ខោ​ទ្រនាប់​ដល់​សិស្ស​អនុវិទ្យាល័យ សម្តេច​អគ្គមហាសេនាធិបតី​តេ​ជោ​ហ៊ុន សែន ចំបក់​មាស ស្ថិ​ត​នៅ​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា​រាជធានី ភ្នំពេញ​លោកស្រី វេជ្ជបណ្ឌិត ហួយ ស៊ី​ខេង ប្រធាន​គ្រប់គ្រង​កម្មវិធី អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ អេដស៍​បាន​ឱ្យដឹងថា​ទិវា​សុខភាព​ពេល​មក​រដូវ​នេះ​ប្រារព្ធ​ឡើង​ដើម្បី​បង្កើន​ការយល់ដឹង​អំពី​សារៈសំខាន់​នៃ​ការអប់រំ​សុខភាព​ពេល​មក​រដូវ​នឹង​ជួយ​ឱ្យ​ក្មេងស្រី​បន្ត​រៀន​នៅ​សាលា កាត់បន្ថយ​ការ​ម៉ាក់​ងាយ និង​ការរើសអើង និង​អនុញ្ញាតឱ្យ​ពួកគេ​រីកចម្រើន​លូតលាស់​នៅពេលដែល​ពួកគាត់​កំពុងមាន​រដូវ​។

តាម​ការ​ប៉ាន់ប្រមាណ​មាន​ប្រជាជន ប្រមាណ ១.៨ ពាន់​លាន​នាក់មក​រដូវ​នៅ​ទូទាំង​ពិភពលោក ប៉ុន្តែ ៥០០​លាន​នាក់​នឹង​ជួបប្រទះ​នឹង​ភាពក្រីក្រ​ក្នុងពេល​មាន​រដូវ រួមទាំង​កង្វះ​លទ្ធភាព​ទទួលបាន​ផលិតផល​សុខភាព​ពេល​មក​រដូវ កន្លែង​សុវត្ថិភាព និង​អនាម័យ និង​ការទទួលយក​សហគម​ន៍​។ ឧបសគ្គ​ទាំងនេះ រួមជាមួយ​នឹង​ការ​ម៉ាក់​ងាយ អាច​នាំទៅរក​លទ្ធផល​សុខភាព​មិនល្អ ការខកខាន​ការសិក្សា ឬ​ការងារ និង​ផលប៉ះពាល់​អវិជ្ជមាន​លើ​សុខភាព​ផ្លូវចិត្ត​។ ទិវា​សុខភាព​រដូវ​នេះ សូម​បញ្ចប់​ភាពក្រីក្រ និង​បញ្ចប់​ការ​មាក់ងាយ។

លោកស្រី​វេជ្ជបណ្ឌិត ហួយ ស៊ី​ខេង បាន​បន្តថា «​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខភាព​ពេល​មក​រដូវ​ចំពោះ​សិស្សសាលា ក្មេងស្រី អាច​នាំ​ឱ្យ​បាន​ទទួល​លទ្ធផល​យូរអង្វែង​លើ​ការអប់រំ សុខភាព និង​សុខុមាលភាព​របស់​ស្ត្រី​ទាំងមូល​»​។

លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា ​អង្គការ AHF​ជា​អង្គការ​ធ្វើការ​លើ​ជំងឺអេដស៍​ពិភពលោក​ដ៏​ធំ​បំផុត​។ បច្ចុប្បន្ន​អង្គការ​នេះ​បាន​ផ្តល់​សេវា​ថែទាំ​វេជ្ជសាស្ត្រ​ឬ​សេវាកម្ម​ដល់​អតិថិជន​ជាង​១.៧ លាន​នាក់​នៅក្នុង​៤៥​ប្រទេស​ទូទាំង​ពិភពលោក​ដូចជា​នៅ​សហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិក​ឡាទីន​/​កា​រ៉ា​បៀ​ន តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​និង​អឺរ៉ុប​។

លោក ហែម ស៊ី​ណាត ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា​ប្រទេស​កម្ពុជា រាជរដ្ឋាភិបាល​នៅ​គ្រប់ អាណត្តិ តែងតែ​ផ្តល់​អាទិភាព​ខ្ពស់ ដល់​ស្ថានភាព​សុខភាព​ក្មេងស្រី លើ​គ្រប់​រូបភាព សង្គម​នយោបាយ ឱកាស និង​ការ​អភិវឌ្ឍ​សមត្ថភាព ដោយបាន​កំណត់​ច្បាស់​នៅក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ ផែនការ​សកម្មភាព រួម​ជាមួយ​យន្តការ​អនុវត្ត​ប្រទាក់ក្រឡា​ដែលមាន​ក្រសួង​កិច្ចការនារី​ជា​សេនាធិការ ដ៏​រឹងមាំ​។

លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ថា ​ជាមួយគ្នានេះដែរ​ក្រសួង​អប់រំ យុវជន និង​កីឡា បានធ្វើ​ការដឹកនាំ គ្រប់គ្រង និង សម្របសម្រួល ជំរុញឱ្យមាន ការចូលរួម​គ្រប់​អ្នកពាក់ព័ន្ធ តាំងពី​ថ្នាក់ជាតិ​រហូតដល់​ថ្នាក់ក្រោម​ជាតិ ដែល​រួមមាន គណៈកម្មាធិការ សុខ ភាព ស្ថាប័ន ខេត្ត ស្រុក ខណ្ឌ និង​ឃុំ សង្កាត់ ទូទាំងប្រទេស រួមជាមួយ​ដៃគូ​អភិវឌ្ឍន៍​ជាតិ អន្តរជាតិ សង្គម ស៊ីវិល ដើម្បី​ពង្រឹង​សុខភាព ស្ត្រី និង​ក្មេងស្រី​។

លោក​ប្រធាន​មន្ទីរ​បាន​ក្រើនរំលឹក​ដល់​គណៈនាយក លោកគ្រូ​អ្នកគ្រូ​បន្ត​ការចូលរួម​អប់រំ​ចំណេះដឹង​ពី​ការ​មក​រដូវ​នេះ​ដល់​សិស្សានុសិស្ស​ពិសេស​សិស្សស្រី​ដើម្បីឱ្យ​ពួកគេ​បាន​ត្រៀមលក្ខណៈ​គ្រប់គ្រាន់​នៅពេលដែល​ពួកគេ​មក​រដូវ​៕

​អត្ថបទ​ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម