Connect with us

ព័ត៌មានជាតិ

ត្រឹម​មួយ​ខែនៃ​ការដំណើរការ​កម្មវិធី (APP) NoDrug ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រឿងញៀន មាន​អ្នក​ទាញ​យក​មក​ប្រើប្រាស់​ជាង ៨៦០៤នាក់

បានផុស

នៅ

រយៈពេល​មួយខែ​នៃ​ការដាក់ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទដៃ (APP) NoDrug https://nodrugsnacd.com/download_kh ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រឿងញៀន​ខុសច្បាប់​ពីថ្ងៃ​ទី​២៣ (https://nodrugsnacd.com/download_kh) ខែមេសា ដល់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២៤ មាន​អ្នក​ទាញយក​និង​ប្រើប្រាស់ សរុប​បាន​ចំនួន ៨ ៦០៤ នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជាការ​បញ្ជាក់​ឱ្យដឹង​របស់​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​គណៈកម្មការ​ទទួលបន្ទុក​ផ្សព្វផ្សាយ​អប់រំ នៃ​គណៈបញ្ជាការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៩ ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ផ្សព្វផ្សាយ​អប់រំ​កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២៤ នៅ​ទីស្តីការក្រសួង​ព័ត៌មាន​។ លោក​បាន​ថ្លែង​ថា ​នេះ​ជាការ​បោះជំហាន​ដ៏​វិជ្ជមាន​មួយ​ក្នុង​ការងារ​អប់រំ​និង​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ដោយ​ប្រើប្រាស់​មធ្យោបាយ​បណ្តាញ​ទំនាក់ទំនង​សង្គម​ទំនើប និង​រហ័ស​ពេញនិយម និង​មានជំនឿថា​ចំនួន​នៃ​ការដំឡើង​និង​ប្រើប្រាស់​កម្មវិធី​នេះ​នឹង​កើនឡើង​កាន់តែច្រើន​ថែមទៀត​ដើម្បី​រួមគ្នា​ទប់ស្កាត់​និង​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់​។

​លោក​រដ្ឋមន្ត្រី ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​ផ្សព្វផ្សាយ​អប់រំ​បាន​ថ្លែងថា​ ការបង្កើត​កម្មវិធី​ទូរ​សព្ទ​ដៃ APP NoDrug ជា​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី និង​ក្រោម​ការដឹកនាំ​របស់​លោក​សន្តិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន និង​ជា​ប្រធាន​គណៈបញ្ជាការ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៩​។

លោក​បាន​ថ្លែង​ថា ​ការងារ​ផ្សព្វផ្សាយ​អប់​រំជា​ការងារ​អាទិភាព​ទី​១ ក្នុង​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​លើក​ទី​៩ ឆ្នាំ​២០២៤ នេះ ហើយ​គណៈកម្មការ​ទទួល​ប​ន្ហ​ទុក​ផ្សព្វផ្សាយ​អប់រំ ដឹកនាំ​អន្តរ​វិស័យ​លើ​ការបញ្ជ្រាប​ការយល់ដឹង​ពី​ផលប៉ះពាល់ វិនាសកម្ម និង​បំផុស​ចលនា​ប្រឆាំង​គ្រឿងញៀន​គ្រប់​វ័យ​និង​គ្រប់​មជ្ឈដ្ឋាន​។

​គួរ​បញ្ជាក់ថា ​កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២៤ មានការ​ប្រកាស​ដាក់ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ APP NoDrug របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ក្រោម​អធិបតីភាព​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​ជា​ប្រធាន​គណៈកម្មការ​ទទួលបន្ទុក​ផ្សព្វផ្សាយ​អប់រំ ដើម្បី​ពង្រឹង​និង​ពង្រីក​វិសាលភាព​នៃ​ការផ្សព្វផ្សាយ​អប់រំ​អំពី​ផលប៉ះពាល់ និង​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ និង​ជ្រួតជ្រាប​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើយ៉ាងណា​ឱ្យ​សាធារណជន​ទូទៅ​បាន​យល់ដឹង​កាន់តែច្បាស់ និង​មាន​សមត្ថភាព​កាន់តែ​រឹងមាំ​ក្នុងការ​បង្ការ​ការពារ​ខ្លួន ការពារ​ក្រុមគ្រួសារ និង​មិត្តភក្តិ ។ ជាងនេះទៀត គឺ​ដើម្បីឱ្យ​ពួកគាត់​បាន​យល់ដឹង​និង​អាច​ចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច អនុវត្ត​ច្បាប់ ក្នុងការ​បង្ការ ទប់ស្កាត់ បង្ក្រាប និង​ដោះស្រាយ​រាល់​បញ្ហា​ដែលមាន​ការពាក់ព័ន្ធ នឹង​គ្រឿងញៀន​។

​កម្មវិធី​ទូរសព្ទដៃ (APP) NoDrug មានកម្ម​វិធី​ជាច្រើន​រួមមាន​៖ ព័ត៌មាន​ថ្មីៗ​ទាក់ទង​នឹង​ការប្រឆាំង​គ្រឿងញៀន​, ការកម្សាន្ត​ដោយ​ភ្ជាប់​ជាមួយ​សារ​អប់រំ​, មេរៀន​និង​ចំណេះដឹង ប្រឡង​, ទីតាំង​មណ្ឌល​ស្តារ​សម្បទា និង​មាន​កម្មវិធី​សម្រាប់​រាយការណ៍​មកកាន់​សមត្ថកិច្ច​ដើម្បី​ចាត់វិធានការ​ប្រឆាំងនឹង​ការប្រើប្រាស់ និង​ជួ​ញ​ដូរ​គ្រឿងញៀន​គ្រប់​ប្រភេទ​។

យោងតាម​របាយការណ៍​របស់​ក្រុមការងារ​គ្រប់គ្រង​កម្មវិធី​ទូរសព្ទដៃ APP NoDrug នៃ​អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​, ករណី​ជួញ​ដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ជាច្រើន​ត្រូវបាន​ពលរដ្ឋ​រាយការណ៍​តាមរយៈ​កម្មវិធី​នេះ និង​សមត្ថកិច្ច​ទទួល​អនុវត្ត​បង្ក្រាប​ប្រកបដោយ​ជោគជ័យ​។

លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​គណៈកម្មការ​ទទួលបន្ទុក​ផ្សព្វផ្សាយ​អប់រំ បាន​អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ដំឡើង​និង​ប្រើប្រាស់ APP NoDrug https://nodrugsnacd.com/download_kh ទាំងអស់គ្នា​ព្រមទាំង​ជួយ​ផ្សព្វផ្សាយ​ដល់​សមាជិកគ្រួសារ (https://nodrugsnacd.com/download_kh) មិត្ត​ភ័ក្តិ​ឱ្យប្រើ​ប្រាស់​ទាំងអស់គ្នា ដើម្បី​រួមគ្នា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ និង​កសាង​សង្គម​កម្ពុ​ជាមួយ​ដែល​គ្មាន​គ្រឿងញៀន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ១១ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១១ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម