ព័ត៌មានជាតិ
ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត អាណត្តិទី៤ នៅខេត្តរតនគិរី ប្រព្រឹត្តដោយរលូន
ចាប់តាំងពី ដំណើរការឃោសនាបោះឆ្នោត រហូតមកដល់ ដំណើរការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងខេត្តរតនគិរី បានដំណើរការប្រកបដោយបរិយាកាសល្អ ដែលគ្រប់គណបក្សនយោបាយទាំងអស់ដែលបានចូលរួមប្រកួតប្រជែង មានសិទ្ធិចូលរួមដោយសេរី យុត្តិធម៌ និងស្មើភាព។

លោក ប៉ែន ឈុនឌី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តរតនគិរី បានឱ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ជាទូទៅបានដំណើរការល្អ ហើយក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងដំណែងដែលជាអង្គបោះឆ្នោតបានទៅបោះឆ្នោតតាមមណ្ឌលរៀងៗខ្លួន។ គ្រប់ការិយាល័យទាំង ៩ ទូទាំងខេត្តបានបើកទ្វារនៅម៉ោង ៧ព្រឹក ថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤ នេះ ដោយបានដំណើរការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន ក្រោមកិច្ចការពារធានាបានសន្តិសុខ សណ្ដាប់ធ្នាប់ល្អ។

ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តរតនគិរី បន្តថា នៅក្នុងខេត្តរតនគិរី មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន ២គណបក្ស រួមមាន គណបក្សប្រជាជនកម្ពុជា និងគណបក្សឆន្ទៈខ្មែរ។

មានការិយាល័យបោះឆ្នោតចំនួន៩ ការិយាល័យ មានអង្គបោះឆ្នោតសរុបចំនួន ២៦០ នាក់ ក្នុងនោះស្រី ៦០ នាក់ ជាក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែង។ ហើយគណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះមាន គណបក្សប្រជាជនកម្ពុជា ឈរឈ្មោះចំនួន ១០ មណ្ឌលរួមមាន៖ មណ្ឌលក្រុមប្រឹក្សាខេត្ត និងមណ្ឌលក្រុងស្រុកទាំង៩។

គណបក្សឆន្ទៈខ្មែរ ឈរឈ្មោះចំនួន ៨ មណ្ឌលគឺ មណ្ឌលក្រុមប្រឹក្សាខេត្ត និងមណ្ឌលក្រុមប្រឹក្សាក្រុងស្រុកចំនួន៧ រួមមាន៖ មណ្ឌលអណ្ដូងមាស បានលុង បរកែវ កូនមុំ លំផាត់ អូរយ៉ាដាវ និងមណ្ឌលវើនសៃ៕
អត្ថបទ៖ វុទ្ធឦសាន


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?