ព័ត៌មានជាតិ
ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តក្រុងស្រុកនៅខេត្តកោះកុង ប្រព្រឹត្តទៅដោយរលូន
ទិដ្ឋភាព នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តក្រុងស្រុកនៅខេត្តកោះកុង បានរៀបចំប្រព្រឹត្តទៅដោយភាពល្អប្រសើរ គ្មានឧបសគ្គអ្វីមករំខាននោះទេ ដោយក្រុមការងារលេខាធិការដ្ឋានរៀបចំបោះឆ្នោតកំពុងផ្ទៀងផ្ទាត់លទ្ធផលបឋម។

លោក សេង ណេង ប្រធានលេខាធិការដ្ឋានរៀបចំបោះឆ្នោតខេត្តកោះកុង ថ្លែងនៅថ្ងៃទី២៦ ឧសភា នេះថា គ្មានបញ្ហាអ្វីនោះទេចំពោះដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តក្រុងស្រុក អាណត្តិទី៤ នៅខេត្តកោះកុង ដោយប្រព្រឹត្តក្រោមបរិយាកាសសន្តិសុខសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរបំផុត។

លោក ប្រធានលេខាធិការដ្ឋានរៀបចំបោះឆ្នោតខេត្តកោះកុង អះអាងថា អង្គបោះឆ្នោតទាំង ១៦៧ រូប បានអញ្ជើញមកបោះឆ្នោតគ្រប់ៗគ្នាគ្មាននរណាម្នាក់អវត្តមានឡើយ។ ជាក់ស្តែងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តក្រុងស្រុក បានផ្តើមតាំងពី ម៉ោង ៧ ដល់ម៉ោងជិត ១០ព្រឹក ទើបអស់អង្គបោះឆ្នោត និងរាប់សន្លឹកបោះឆ្នោត។ រីឯលទ្ធផលបឋមនៃការបោះឆ្នោត ក្រុមការងារកំពុងអនុវត្តនីតិវិធីពិនិត្យផ្ទៀងផ្ទាត់លម្អិត។

ខេត្តកោះកុង មានការិយាល័យចំនួន៧ និងគណបក្សនយោបាយចំនួន៣ចូលរួមប្រកួតប្រជែង អាណត្តិទី៤ ក្នុងនោះ ទី១គណបក្សប្រជាជនកម្ពុជា ទី២ គណបក្សឆន្ទៈខ្មែរ និងទី៣គណបក្សកម្លាំងជាតិ៕




-
KPT+៦ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ