ព័ត៌មានជាតិ
ការបោះឆ្នោតក្រុមប្រឹក្សានៅខេត្តសៀមរាប បានដំណើរការប្រកបដោយភាពល្អប្រសើរ
នៅខេត្តសៀមរាប ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ បានដំណើរការតាមការកំណត់ប្រកបដោយភាពល្អប្រសើរ។ នេះបើតាមលោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប។
បើតាមលោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ គឺជាការបោះឆ្នោតអសកល ដែលអង្គបោះឆ្នោតជាសមាជិក ក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងមុខតំណែង។ លោក បញ្ជាក់ថា ការបោះឆ្នោតនេះ ខុសគ្នាទៅនឹងការបោះឆ្នោតផ្សេងៗ គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ប្រើហិបឆ្នោត២ និងសន្លឹកឆ្នោតពីរខុសគ្នា ដែលក្នុងនោះ ហិបឆ្នោតមួយសម្រាប់សន្លឹកឆ្នោតក្រុមប្រឹក្សាខណ្ឌ ស្រុក ក្រុង និងហិបមួយទៀតសម្រាប់ក្រុមប្រឹក្សារាជធានី ខេត្ត។
ចំណែក ការរាប់សន្លឹកឆ្នោត ក៏រាប់សន្លឹកឆ្នោតក្រុមប្រឹក្សា ខណ្ឌ ក្រុង ស្រុក និងវិចខ្ចប់តាមនីតិវិធី រួចទើបបានរាប់សន្លឹកឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ពោលគឺអនុវត្តតាមនីតិវិធីដាច់ដោយឡែកពីគ្នា។
សម្រាប់នៅខេត្តសៀមរាបនេះ ត្រូវបានលោក នឹម វ៉ាន់សំ បញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក ក្រុង និងក្រុមប្រឹក្សាខេត្ដសៀមរាប អាណត្ដិទី៤នេះ គឺមានបេក្ខជនឈរឈ្មោះទាំងបម្រុង និងពេញសិទ្ធិចំនួន ២ ២៤៣នាក់ ក្នុងនោះ ពេញសិទ្ធិ ១១០៦នាក់ មានការិយាល័យបោះឆ្នោតចំនួន ១៣កន្លែងនៅតាមបណ្តាក្រុងស្រុកទាំង១៣ (មានក្រុងថ្មីមួយទៀត គឺក្រុងរុនតាឯកតេជោសែន) ហើយមានអង្គបោះឆ្នោតចំនួន៦៦៨នាក់។
គណបក្សនយោបាយចំនួន ៥ បានចូលរួមប្រកួតប្រជែង រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សឆន្ទៈខ្មែរ គណបក្សហ្វុនស៊ីនប៉ិច និងគណបក្សកម្លាំងជាតិ។ សម្រាប់អ្នកសង្កេតការបោះឆ្នោតមានចំនួន ១៩៨នាក់ ក្នុងនោះមកពីគបក្សនយោបាយចំនួន៩៦នាក់ និងមកពីសមាគមចំនួន៥ មានចំនួន១០២នាក់។
ដើម្បីរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយក្នុងដំណើរការនៃការបោះឆ្នោត លោក នឹម វ៉ាន់សំ បានអំពាវនាវឱ្យគោរពទៅតាមនីតិវិធីនៃការបោះឆ្នោត និងអនុវត្តតាមការបង្ហាញប្រាប់របស់មន្ត្រីរៀបចំការបោះឆ្នោតដែលកំពុងបំពេញភារកិច្ចនៅតាមមណ្ឌល និងហាមមិនឱ្យប្រើប្រាស់ទូរស័ព្ទ និងម៉ាស៊ីនថតគ្រប់ប្រភេទ ដើម្បីថតរូប ថតវីដេអូ នៅពេលកំពុងបោះឆ្នោត៕
ដោយ៖ គឿន វេត
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ