Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន និងយុវជនសង្គមស៊ីវិល ជំរុញផ្សព្វផ្សាយព្រឹត្តិការណ៍ពិព័រណ៍ និងចែកកូនឈើ នៅខែកក្កដា

បានផុស

នៅ

ក្រសួងបរិស្ថាន និងក្រុមយុវជនសង្គមស៊ីវិល រួមគ្នាជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ខាងមុខ ក្រោមមូលបទ «ពន្លកបៃតង»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានដឹកនាំនូវកិច្ចប្រជុំ និងធ្វើបទបង្ហាញស្ដីពីព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ដែលរៀបចំដោយក្រសួងបរិស្ថាន នៅថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ខាងមុខនេះ ដល់យុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅរាជធានីភ្នំពេញ ដើម្បីសហការចូលរួមជំរុញការផ្សព្វផ្សាយ និងកិច្ចសហការនានា។

លោក ខ្វៃ អាទិត្យា បានលើកឡើងពីសារៈសំខាន់នៃគោលនយោបាយ និងយុទ្ធសាស្រ្ដរបស់ក្រសួងបរិស្ថាន គឺយុទ្ធសាស្រ្ដចក្រាវិស័យបរិស្ថាន ក្រោមការដឹកនាំដោយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្ដីក្រសួងបរិស្ថាន និងស្របទៅតាមយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា។ លោក ថា យុទ្ធសាស្ត្រចក្រានៃវិស័យបរិស្ថានថ្មី ឆ្នាំ២០២៣-២០២៨ ឈរលើអាទិភាពចម្បង៣ គឺ៖ ស្អាត បៃតង និងចីរភាព ដែលឆ្ពោះទៅរកការសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅកម្ពុជា។

បន្ទាប់ពីបានធ្វើបទបង្ហាញពីគោលនយោបាយ និងយុទ្ធសាស្រ្ដសំខាន់ៗរបស់ក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានថ្លែងប្រាប់ទៅកាន់ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ អំពីព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូន ឈើ ដែលក្រសួងនឹងរៀបចំឡើងនៅថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ខាងមុខនេះ នៅមុខអគារមរតកតេជោ ទីស្តីការក្រសួងបរិស្ថាន តាមអនុសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក បញ្ជាក់ថា ពិព័រណ៍ផ្សព្វផ្សាយ និងចែកូនឈើនេះ ធ្វើឡើងក្រោមមូលបទ «ពន្លកបៃតង» ដោយមានការដាក់តាំងបង្ហាញ និងចែកកូនឈើជូនប្រជាពលរដ្ឋយកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃផងដែរ។

ក្នុងឱកាសនេះ លោកអនុរដ្ឋលេខាធិការ ក៏ស្នើឱ្យមានការចូលរួមពីក្រុមយុវជនសង្គមស៊ីវិល ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយនានា ចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍ពិព័រណ៍នេះឱ្យបានទំលំទូលាយ ដើម្បីប្រជាពលរដ្ឋបានជ្រាបជាព័ត៌មាន និងចូលរួមកុះករនាឱកាសពិព័រណ៌នេះ។

ជាការឆ្លើយតប លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបង្ហាញក្ដីរីករាយ និងប្ដេជ្ញារួមជាមួយក្រុមយុវជននានាចូលរួមផ្សព្វផ្សាយ និងធ្វើសកម្មភាពនានាជាមួយវិស័យបរិស្ថាន ជាពិសេសក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើនៅខែកក្កដាខាងមុខនេះ។

សូមជម្រាបថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើនៅថ្ងៃទី១០-១៦កក្កដាខាងមុខនេះ គឺជាការឆ្លើយតបទៅនឹងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងការអនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលបានផ្តោតលើមុំបីសំខាន់ គឺ ស្អាត បៃតង និងចីរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម