ព័ត៌មានជាតិ
ចោរចូលប្លន់ ហើយចាក់សម្លាប់ម្ចាស់ដេប៉ូលក់គ្រឿងសំណង់ នៅខេត្តឧត្តរមានជ័យ
នៅវេលាម៉ោង ៤ទៀបភ្លឺ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានករណីចោរចូលប្លន់ ហើយចាក់សម្លាប់ម្ចាស់ដេប៉ូលក់គ្រឿងសំណង់យីហោ ថា ស៊ីនាថ ដែលមានឈ្មោះ សួស សត្ថា អាយុ៥៥ឆ្នាំ។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/image-1482.png)
ប្រភពពីកម្មករ ឈ្មោះ ផុង អាយុ ២៣ឆ្នាំ ដែលស្នាក់នៅក្នុងដេប៉ូ បានបញ្ជាក់ប្រាប់ថា ជារៀងរាល់យប់រូបគាត់បានស្នាក់នៅក្នុងដេប៉ូជាមួយនឹងថៅកែរបស់គាត់ ក៏ប៉ុន្តែថៅកែរបស់គាត់ស្នាក់នៅក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់គាត់ដាច់ដោយឡែកពីគ្នាចម្ងាយប្រហែល ៣០ទៅ ៤០ម៉ែត្រ។ ប្រភព បន្តថា នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៧ព្រឹក ដោយឃើញមានឡានម៉ូយដឹកខ្សាច់យកមកទម្លាក់ក្នុងដេប៉ូ ថៅកែរបស់គាត់តែងតែចេញមកជួបម៉ូយដឹកខ្សាច់របស់គាត់ ក៏ប៉ុន្តែនៅព្រឹកនេះ ម្ដេចមិនឃើញថៅកែចេញមកជួប ទើបធ្វើឱ្យគាត់មានការងឿងឆ្ងល់ ក៏បានចុចទូរសព្ទទៅថៅកែ តែចុចមិនចូល។
ដោយឃើញនៅមុខបន្ទប់របសថៅកែ នៅមានស្បែកជើងគាត់ ក៏បានស្រែកហៅពីខាងក្រៅបន្ទប់ តែពុំមានសំឡេងឆ្លើយ រូបគាត់ក៏បានសម្រេចចិត្តបើកទ្វារបន្ទប់ ភ្លាមនោះក៏ស្រាប់តែឃើញថៅកែរបស់គាត់ដេកស្លាប់ផ្កាប់មុខដោយមានឈាម ពាសពេញកំរាលពូក ធ្វើឱ្យគាត់ស្រែកឆោឡោឡើង រួចក៏បានទូរសព្ទទៅកូនប្រុសរបស់ថៅកែឱ្យមកមើល។ ភ្លាមៗនោះកូនប្រុសរបស់គាត់ដែលស្នាក់នៅភូមិផ្សេងគ្នា ក៏បានមកដល់ហើយក៏បានចាប់ផ្ងារខ្លួនឪពុកឡើង ទើបដឹងថាឪពុករបស់ខ្លួន ត្រូវចោរប្លន់ចាក់សម្លាប់នៅក្នុងបន្ទប់មិនដឹងតាំងពីពេលណាមក។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/image-1483.png)
ភ្លាមៗនោះដែរ កម្លាំងសមត្ថកិច្ចអធិការក្រុងសំរោង ដឹកនាំដោយលោកវរសេនីយ៍ឯក ហម ភារម្យ អធិការក្រុង បានចុះមកដល់កន្លែងកើតហេតុ ហើយក៏បានធ្វើការស្រាវជ្រាវរកកំណត់ហេតុ ដើម្បីកំណត់មុខសញ្ញាតាមចាប់ខ្លួនឃាតករមកទទួលទោសនៅចំពោះមុខច្បាប់។
សូមបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចធ្វើសកលវិច្ច័យត្រួតពិនិត្យសាកសព និងទីតាំងជុំវិញកន្លែងកើតហេតុ អស់រយៈពេលជាច្រើនម៉ោងមក ទើបកំណត់បានថា ជាករណីប្លន់យកទ្រព្យសម្បត្តិរួច ចាក់សម្លាប់ និងគេចខ្លួនបាត់ស្រមោលឈឹង។
តាមការលើកឡើងរបស់សមត្ថកិច្ច នៅចន្លោះម៉ោង ៤ទៀបភ្លឺថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២៤ ឃាតករបានគាស់ទ្វារកញ្ចក់បន្ទប់ខាងមុខការិយាល័យ រួចឆ្លងតាមបង្អួចចូលទៅក្នុងបន្ទប់ដេករបស់ជនរងគ្រោះ ហើយក៏បានចាក់ទៅលើជនរងគ្រោះដោយអាវុធដែកមុតស្រួចចំណុចត្រង់ក និងចុងដង្ហើមខាងមុខចំនួនពីរកាំបិត និងចាក់ខាងក្រោយកញ្ចឹងកចំនួនពីរកាំបិតសរុបទាំងអស់ចំនួន ៤កាំបិត។
សមត្ថកិច្ច បន្តថា ចោរបានប្រមូលយកវត្ថុមានតម្លៃ រួមមាន ខ្សែកមាសទម្ងន់ ៥ដំឡឹង ៥ជីមួយខ្សែ ចិញ្ចៀនមាសទម្ងន់ ១ដំឡឹង ៥ជីមួយវង់ ទូរសព្ទ iphone១២ មួយគ្រឿង ទូរសព្ទអិនចុចពិលមួយគ្រឿង និងលុយក្នុងកាបូបមួយចំនួនផងដែរ។ រួចហើយក៏ធ្វើការបើករថយន្តរបស់ជនរងគ្រោះម៉ាក់ តូយូតា CROSS. ពណ៌សពាក់ស្លាកលេខឧត្តរមានជ័យ.2C.1112. បើកយកមកចតចោលនៅចំណុចភូមិឈូកម្ដុំភោជនីយដ្ឋានសាច់អាំងទឹកកាពិ.ស្ថិតក្នុងក្រុងសំរោងខេត្តឧត្តរមានជ័យ។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/image-1484.png)
ក្រោយពីសមត្ថកិច្ចធ្វើការត្រួតពិនិត្យរួចរាល់ក៏បានប្រគល់សាកសពទៅឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមទំនៀមទម្លាប់ប្រពៃណី។ សូមបញ្ជាក់ផងដែរថា មកទល់ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវវែកមុខឃាតករដៃដល់ដើម្បីតាមចាប់ខ្លួនយកមកទទួលទោសតាមផ្លូវច្បាប់៕ ដោយ៖ចាន់ ធី
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?