ព័ត៌មានជាតិ
ពលការិនីមកពីអារ៉ាប៊ីសាអូឌីត អរគុណរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ និងមើលថែតាំងពីនៅអារ៉ាប៊ីសាអូឌីត រហូតមកដល់ស្រុកខ្មែរ
បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមពលការិនីខ្មែរមកពីប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយ និងអរគុណរាជរដ្ឋាភិបាលចំពោះការយកចិត្តទុកដាក់ និងមើលថែតាំងពីនៅអារ៉ាប៊ីសាអូឌីតរហូតមកដល់ប្រទេសកម្ពុជា ជាពិសេសបានជួបឪពុកម្ដាយ បងប្អូន និងសាច់ញាតិរបស់ពួកគាត់។ ការមកដល់របស់ពលការិនីខ្មែរទាំង ៥នាក់នេះ មិនខុសពីពលការិនីមុនៗឡើយ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀត។
ពលការិនី ឌឿន ភាព ដែលជាពលការិនីខ្មែរធ្វើការក្រុមហ៊ុន BAB នៅប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញពីការសប្បាយចិត្តជាខ្លាំងដែលបានមកដល់ស្រុកកំណើតវិញ ហើយក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកកម្ពុជាដែលបានដុតដៃដុតជើង ដើម្បីជួយឲ្យពួកគាត់បានវិលត្រឡប់មកស្រុកខ្មែរវិញដោយសុវត្ថិភាព។ ពលការិនីដដែលបញ្ជាក់ថា៖«អារម្មណ៍ខ្ញុំរំភើបសប្បាយរីករាយដែលបានមកដល់ប្រទេសកម្ពុជាយើងវិញ។ និយាយរួមតាំងពីព្រលានប្រទេសអារ៉ាប់ រហូតដល់ព្រលានថៃ ព្រលានខ្មែរ គឺគាត់យកចិត្តទុកដាក់មែនទែន»។
ចំណែក ពលការិនី ចំរើន ស្រីស ដែលជាពលការិនីម្នាក់ទៀត បានរៀបរាប់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានជួយជ្រោមជ្រែងពលការិនីតាំងពីនៅប្រទេសអារ៉ាប៊ីសាអូឌីត រហូតមកដល់កម្ពុជា តាំងពីកន្លែងស្នាក់នៅ និងការហូបចុក ជាដើម។ ពលការិនីរូបនេះក៏បានអរគុណដល់រាជរដ្ឋាភិបាលយ៉ាងខ្លាំង ដោយពលការិនីបញ្ជាក់ថា៖«មានអារម្មណ៍ថាសប្បាយចិត្ត នៅពេលខ្ញុំមកដល់ឃើញជាក់ស្ដែងខ្ញុំអួលដើមករ ពួកគាត់ទទួលរាក់ទាក់ខ្ញុំមែនទែន»។
ដោយឡែក ពលការិនី វេន ចន្ធី និងពលការិនី យ៉េ ធឿន ក៏មិនខុសគ្នាប៉ុន្មានពីពលការិនីខាងលើដែរ ដោយបានបង្ហាញអារម្មណ៍សប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធបានជួយសម្របសម្រួលឲ្យគាត់ពួកគាត់មកខ្មែរវិញ ពិសេសស្ថានទូតខ្មែរ និងក្រសួងការងារ មានការយកចិត្តខ្លាំងចំពោះក្រុមពលការិនី តាំងពីនៅប្រទេសអារ៉ាប៊ីសាអូឌីត រហូតបានមកដល់ប្រទេសកម្ពុជា។ «ខ្ញុំសប្បាយចិត្តខ្លាំងមែនទែន គ្មានអ្វីប្រៀបបានទេ ខ្ញុំអរគុណខ្លាំងមែនទែន»។ នេះជាសម្ដីរបស់ពលការិនីទាំងពីរ។
សូមបញ្ជាក់ថា បន្ទាប់ពីសម្របសម្រួលពលការិនីចំនួន ៥នាក់ ឲ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតែបន្តសហការយ៉ាងសកម្មជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចចក្រអារ៉ាប៊ីសាអូឌីត ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធក្នុងការសម្របសម្រួលជូនពលការិនីផ្សេងទៀតឱ្យបានវិលត្រឡប់មកមាតុប្រទេសវិញនៅពេលឆាប់ៗ ជាបន្តបន្ទាប់៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ