ព័ត៌មានជាតិ
បេក្ខជនកម្ពុជា ៤៩០នាក់ ទទួលមេដាយ ពីគណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ី អន្តរជាតិ
បេក្ខជនជ័យលាភីកម្ពុជា ចំនួន ៤៩០នាក់ ទទួលបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួត គណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ី អន្តរជាតិ ២០២៤។ ជាមួយគ្នានេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀចំពិធីប្រគល់មេដាយ និងវិញ្ញាបនបត្រជូនដល់បេក្ខជនជ័យលាភី ក្រោមអធិបតីភាព លោក ឡោ ឆវណ្ណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នេះ។
លោក សរ រិទ្ធី អនុប្រធានសមាគម តំណាង បណ្ឌិត តុង វណ្ណៈប្រធាសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជាបានលើកឡើងថា ការរៀបចំឱ្យមានព្រឹត្តិប្រកួតប្រជែងដែលមានលក្ខណៈវិទ្យាសាស្រ្តនេះ គឺពិតជាសមស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលតែងបានលើកទឹកចិត្តដល់គ្រឹះស្ថានអប់រំសាធារណៈ និងឯកជនទាំងអស់ឱ្យខិតខំបន្ដចូលរួមក្នុងការជំរុញគ្រប់សកម្មភាពក្នុងវិស័យអប់រំ ដោយត្រូវបានផ្តោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍមូលធនមនុស្សការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន និងការងារ, ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។
លោកអនុប្រធានសមាគម បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះបេក្ខជនជ័យលាភីទាំង ៤៩០ នាក់ ដែលទទួលបាមេដាយមាស ប្រាក់ និងសំរឹទ្ធ ហើយក៏បានលើកទឹកដល់បេក្ខជនទាំង ៨៨១ នាក់ផ្សេងទៀតដែលមិនទទួលបានជយលាភី សូមក្មួយៗបន្តការខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្តទៀត ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន នឹងត្រៀមចូលរួមក្នុងការប្រកួតប្រជែងនាឱកាសក្រោយៗទៀត។
ក្នុងនាមសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា លោកបានសម្តែងការកោតសរសើរ និងគាំទ្រ ចំពោះមជ្ឈមណ្ឌលរៀបចំការប្រឡងអូឡាំព្យាដអន្តរជាតិ សិង្ហបុរី (SIMCC SG) និងមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី (The Brainiac Factory) ដែលបានខិតខំរៀបចំឱ្យមានព្រឹត្តការណ៍ ប្រកួតប្រជែង គណិតវិទ្យា វិទ្យាសាស្រ្ត ដែលមានលក្ខណៈអន្តរជាតិនៅក្នុងប្រទេសកម្ពុជា ដែលជាការផ្តល់ឱកាសដល់ក្មួយៗ សិស្សានុសិស្សកម្ពុជា អាចចូលរួមប្រកួតប្រជែង និងបញ្ចេញសមត្ថភាពរបស់ខ្លួនលើឆាកអន្តរជាតិ ហើយសូមគាំទ្រឱ្យមានព្រឹត្តិការណ៍ប្រកួតប្រជែងដែលមានលក្ខណៈអន្តរជាតិផ្សេងៗទៀត នៅឆ្នាំបន្តបន្ទាប់ពេលខាងមុខ។
យោងតាមរបាយការណ៍របស់ លោក យ៉ែម សុភ័ណ្ឌ ប្រធានមជ្ឈមណ្ឌល ដឺប្រ៊េននីអេក ហ្វេកធើរី (The Brainiac Factory) បានបង្ហាញថា នៅក្នុងឆ្នាំ២០២៤នេះ មានសិស្សានុសិស្សកម្ពុជា ដែលបានចូលរួមក្នុងការប្រឡងគណិតវិទ្យាអូឡាំព្យាដមានចំនួនច្រើនគួរឱ្យកត់សម្គាល់ ដោយក្នុងនោះ បេក្ខជនកម្ពុជាមានចំនួនសរុប ១ ៤០១ នាក់ មកពីគ្រឹះស្ថានអប់រំ ១៣០ គ្រឹះស្ថាន រួមមានគ្រឹះស្ថានអប់រំសាធារណៈចំនួន ៥០ គ្រឹះស្ថាន និងគ្រឹះស្ថានឯកជនចំនួន ៨០ គ្រឹះស្ថាន នៅទូទាំងប្រទេសដែលបានចូលរួមប្រកួតប្រជែង ដោយនៅក្នុងនោះកម្ពុជាបានឈរនៅចំណាត់ថ្នាក់ទី១០ ជាប្រទេសដែលមានចំនួនសិស្សានុសិស្សកម្ពុជា ដែលបានចូលរួមប្រកួតប្រជែងច្រើនជាងគេក្នុងចំណោម ៣៨ ប្រទេស ដែលមានបេក្ខជនចូលរួមសរុបចំនួន ៥៧ ០៧៥ នាក់ នៅទូទាំងពិភពលោក។
លោក ឡោ ឆវណ្ណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា និងមជ្ឈមណ្ឌលរៀបចំការប្រឡងគណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី និងមជ្ឈមណ្ឌលដឺប៊្រេននីអេកហ្វេកធើរី បានសហការរៀបចំកម្មវិធីនេះឡើង ដែលជាការចូលរួមចំណែកគាំទ្រ និងលើកកម្ពស់វិស័យអប់រំ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ លោកបានអំពាវដល់សិស្សានុសិស្សនៅភូមិសិក្សា ថ្នាក់ទី៩ និងទី១២ ត្រៀមខ្លួនឱ្យល្អប្រសើរក្នុងការប្រឡងថ្នាក់ជាតិ ដែលនឹងចូលមកដល់នាពេលខាងមុខនេះផងដែរ។
គួរបញ្ជាក់ថា កម្មវិធីប្រកួតប្រជែង គណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ាន អន្តរជាតិឆ្នាំ២០២៤ ត្រូវបានសហការរៀបចំឡើងដោយសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជាមជ្ឈមណ្ឌលរៀបចំការប្រឡង អូឡាំព្យាដអន្តរជាតិ សិង្ហបុរី (SIMCC SG) និងមជ្ឈមណ្ឌលដឺប្រ៊េននីអេកហ្វេកធើរី (The Brainiac Factory)៕
-
ចរាចរណ៍២ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ៦ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ប្រទេសនៅអាហ្វ្រិក ផ្ទុះជំងឺចម្លែក អ្នកឆ្លងហើយ ញាក់ខ្លួនដូចរាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ