ព័ត៌មានជាតិ
មួយថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនជាង១០០នាក់ នៅទូទាំងប្រទេស
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន១០៩នាក់ (ស្រី ៣នាក់) ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ករណី ទូទាំងប្រទេសដែលមាន១០អង្គភាពបានចូលរួមបង្ក្រាប។ នេះបើតាមការផ្សព្វផ្សាយរបស់នគរបាលជាតិ នៅថ្ងៃទី២៦ ខែឧសភា។

ជនសង្ស័យទាំង ១០៩នាក់ រួមមាន ជួញដូរគ្រឿងញៀន ៤ករណី ឃាត់ខ្លួន ១៧នាក់ (ស្រី ២នាក់)។ ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ខ្លួន ២០នាក់(ស្រី ១នាក់) និងប្រើប្រាស់គ្រឿងញៀន ៩ករណី ឃាត់ខ្លួន ៧២នាក់(ស្រី ០នាក់)។ វត្ថុតាងដែលសមត្ថកិច្ចចាប់យកសរុបមានដូចជា មេតំហ្វេតាមីន(Ice)= ៦៥៧,៩២ក្រាម, កេតាមីន(Ke)= ៦៨០,៩៥ក្រាម, អ៊ិចស្តាស៊ី (mdma) = ១៧,៦០ក្រាម។ តាមប្រភពខាងលើបានឱ្យដឹងថា មានអ្នកមានផ្ទុកសារធាតុញៀន ៧២នាក់ផងដែរ។ ចំពោះលទ្ធផលរបស់១០អង្គភាពដែលចូលរួមបង្ក្រាបមានដូជា៖
នគរបាលជាតិ ៖ ៧អង្គភាព
១.មន្ទីរ៖ ប្រើប្រាស់ ១ករណី ឃាត់ខ្លួន ៣នាក់។
២.ខេត្តកំពត៖ រក្សាទុក ១ករណី ឃាត់ខ្លួន ១នាក់ ចាប់យកIce ១,៨៧ក្រាម។
៣.ខេត្តក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ រក្សាទុក ១ករណី ឃាត់ខ្លួន ១នាក់ ចាប់យកIce ៥៥៩,៦២ក្រាម។
៤.ខេត្តពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ខ្លួន ១នាក់ ចាប់យកIce ០,១០ក្រាម។
៥.ខេត្តសៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ខ្លួន ១២នាក់។
៦.ខេត្តព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ៥ករណី ឃាត់ខ្លួន ៦នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ៥៧នាក់ ចាប់យកIce ៥,៣១ក្រាម, Ke ១១៧,១៦ក្រាម និងMDMA ១៧,៦០ក្រាម។
៧.ខេត្តត្បូងឃ្មុំ៖ រក្សាទុក ២ករណី ឃាត់ខ្លួន ៨នាក់ ស្រី ១នាក់ ចាប់យកIce ៣,៧០ក្រាម។

កងរាជអាវុធហត្ថ៖ ៣អង្គភាព
១.ខេត្តកំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ខ្លួន ១១នាក់ ស្រី ២នាក់ ចាប់យកIce ៤៥,៦១ក្រាម និងKe ៥៦៣,៧៩ក្រាម។
២.ខេត្តកំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ខ្លួន ៣នាក់ ចាប់យកIce ០,១២ក្រាម។
៣ ខេត្តតាកែវ៖ ជួញដូរ ១ករណី ឃាត់ខ្លួន ២នាក់ ចាប់យកIce ៤៥,២៩ក្រាម៕

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់