Connect with us

ព័ត៌មានជាតិ

ខេត្ត​ព្រះសីហនុ​ហាម​ពលរដ្ឋ​ធ្វើដំណើរ​ចល័ត​ចេញចូល​ក្នុង​ខេត្ត ខណៈករណីឆ្លងនិង​អ្នក​ពាក់​ព័ន្ធកាន់តែច្រើន​

បានផុស

នៅ

​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ហាមប្រាម​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ចល័ត​ចេញចូល​ក្នុង​ខេត្ត ដើម្បី​ទប់​ស្កាត់​ជំងឺ​កូ​វីដ​១៩​ ខណៈ​ខេត្ត​នេះ​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​រហូតដល់​៨​នាក់ ​និង​មាន​អ្នកពាក់​ព័ន្ធ​ជាង​១៥០០​នាក់​។​

តាម​សេចក្តីអំពាវនាវ​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​ដែល​បានចេញ​ផ្សាយ​កាលពី​ល្ងាច​ថ្ងៃទី​២៥កុម្ភៈ​បាន​បញ្ជាក់ថា ​«​កុំ​ធ្វើដំណើរ​ចល័ត​ចូលទៅ​រាជធានី​ភ្នំពេញ​ឬ​តាម​បណ្តា​ខេត្តផ្សេងៗ​ទៀត​ ឬ​ក្រុង​ស្រុក​នានា​ចូលក្នុង​ខេត្ត​ព្រះសីហនុ​ឡើយ​ ត្រូវ​ស្នាក់​នៅផ្ទះ​និង​កន្លែងធ្វើការ​បើ​មិនមាន​ការចាំបាច់​កុំ​ចេញ​ក្រៅ​ផ្ទះ​»​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិត​មកដល់​ថ្ងៃទី​២៥​ខែ​កុម្ភៈ​ឆ្នាំ​២០២១ ​រដ្ឋបាលខេត្ត​ព្រះ​សីហនុ​មាន​ជនបរទេស​ចំនួន​៨​នាក់​មាន​វិជ្ជ​មាន​កូ​វីដ​១៩​​និង​បាន​យក​សំណាក​អ្នកដែល​ពាក់ព័ន្ធ​ទៅធ្វើ​តេស្ត​ចំនួន​១៥៦២​នាក់​ស្រី​៥០៣​នាក់ ។​

ជាមួយគ្នានេះដែរ​រដ្ឋបាល​ខេត្ត​បាន​បិទ​ទីតាំង​ចំនួន​៦​កន្លែង​រួមមាន​សណ្ឋាគារនិង​អគារ​ស្នាក់នៅ​ហើយ​ក្រុម​ឆ្លើយតប​បន្ទាន់​កំពុង​មមាញឹក​ក្នុងការ​ស្វែង​សំណាក​ស​ង្ស័យ​បន្ថែមទៀត​ផងដែរ​។​

រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ សាធារណជន អាជីវករក៏ដូចជា​ជនបរទេស​ទាំងឡាយ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​តឹងរឹង​បន្ថែមទៀតចំពោះ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ តាមរយៈ​ការអនុវត្ត​តាម​វិធាន​សុវត្ថិភាព​របស់​រាជរដ្ឋា​ភិបាលនិង​វិធាន​អនាម័យ​របស់​ក្រសួង​សុខាភិបាល​។​

ពិសេស​អនុវត្ត​វិធានការ​៣​ការពារ​ រួមមាន​ពាក់​ម៉ាស លេង​ដៃ​ជាមួយ​សាប៊ូជែ​ល​ឬ​ទឹក​អាកុល​និង​រក្សា​គម្លាត​សុ​វត្តិភាព​បុគ្គល​ពី​១​ម៉ែត្រ​កន្លះ​ឡើងទៅ ​និង​៣​កុំដោយ​ទី​១​កុំទៅ​កន្លែង​ណា​ដែលមាន​មនុស្ស​កកកុញ​ច្រើន ទី​២​កុំទៅ​កន្លែង​ដែលមាន​បិទ​ជិត​និង​ប្រើ​ម៉ាស៊ីនត្រជាក់​និង​ទី​៣​កុំ​អោប​និង​ចាប់ដៃគ្នា​ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​រីក​រាលដាល​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ចូល​សហគមន៍​៕​

អត្ថបទ​ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៤ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម