ព័ត៌មានជាតិ
គ្រួសារក្រីក្រ ជនមានពិការភាព ចាស់ជរា ៣០០គ្រួសារ ទទួលអំណោយពីសមាគមសង្រ្គោះជីវិត ប្រទេសសិង្ហបុរី
សមាគមសង្រ្គោះជីវិត នៃប្រទេសសិង្ហបុរី ជាគ្រឿងឧបភោគបរិភោគ ត្រូវបានផ្តល់តាមរយៈព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក ចែកជូនដល់គ្រួសារក្រីក្រ ជនមានពិការភាព ចាស់ជរា ចំនួន៣០០គ្រួសារ មកពី១២សង្កាត់ ក្នុងក្រុងសៀមរាប នៅក្នុងបរិវេណវត្តប្រាសាទគោកចក។ អំណោយដែលទទួលបានក្នុងមួយគ្រួសារមាន អង្ករ ២៩គក្រ , មី ១កេស ,ទឹកស៊ីអ៊ីវ ២ដប ,ប្រេងឆា ១លីត្រ និង ថវិកា ១ម៉ឺនរៀលផងដែរ ។
លោក Goh Tung Hong ប្រធានសមាគមសង្រ្គោះជីវិត នៃប្រទេសសិង្ហបុរី បានបញ្ជាក់អំពី គោលបំណងរបស់ក្រុមប្រតិភូសមាគមសង្រ្គោះជីវិត គឺជាសមាគមមួយដែលមិនបម្រើនឲ្យយោបាយណាមួយឡើយ គឺបម្រើតែចលនាមនុស្សធម៌នៅលើកពិភពលោកនេះ។ លោកបានបន្តទៀតថានេះជាអំណោយដ៏តិចតូចក្នុងការចូលរួមដោះស្រាយ និងជួយសម្រាលនូវការខ្វះខាតរបស់ពលរដ្ឋ ចំពោះមុខបានមួយរយៈផងដែរ ។ សមាគមរបស់លោកនឹងបន្តជួយដល់ប្រជាពលរដ្ឋកម្ពុជា ជួបការខ្វះខាតនៅតំបន់មូលដ្ឋានផ្សេងៗទៀតផងដែរ ។
រីឯ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប និងបណ្ឌិត សៀង ណាំ ក៏បានធ្វើការថ្លែងអំណរគុណដល់សមាគមសង្រ្គោះជីវិត នៃប្រទេសសិង្ហបូរី ដែលមានចិត្តសប្បុរសធម៌ ចំពោះប្រជាជនកម្ពុជា ក្នុងការ ចូលរួមដោះស្រាយទុក្ខលំបាក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ ម៉្យាងទៀតក្នុងកាយវិការសប្បុរសធម៌នេះ នឹងធ្វើឲ្យក្លាយជាកាលានុវត្តភាព ក្នុងការរឹតចំណងសាមគ្គីភាព និង ការពង្រឹង កិច្ចទំនាក់ទំនង សហប្រតិបត្តិការល្អ រវាងប្រទេសជាតិ និង ប្រជាជនទាំងពីរ កាន់តែមានភាពរឹងមាំទ្វេរឡើង ។ បណ្ឌិត សៀង ណាំ បញ្ជាក់ថា ក្នុងនីតិកាលទី៧នេះរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំពុងជំរុញនូវការអភិវឌ្ឍលើគ្រប់វិស័យ ទាំងនៅទីប្រជុំជន និង ជនបទ ក្នុងគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ក្នុងការជម្រុញកំណើនការងារ តាមរយៈការបង្កនូវលក្ខណៈងាយស្រួល លើបរិស្ថានវិនិយោគនៅតាមបណ្តាមូលដ្ឋានទូទាំងប្រទេស ។ ម៉្យាងទៀតក៏បានពង្រឹងនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយបណ្តាប្រទេសនានា ស្របតាមគោលនយោបាយបើកចំហរជើងមេឃរបស់រាជរដ្ឋាភិបាល ។ ក្នុងនោះដែរ បណ្ឌិត សៀង ណាំ ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះស្មារតីសប្បុរសធម៌ របស់សប្បុរសជន របស់សមាគមសង្រ្គោះ ជីវិត នៃប្រទេសសិង្ហបុរី ក្នុងការជួយសម្រួលដល់ការលំបាករបស់គ្រួសារខ្វះខាត នៅសង្កាត់ទាំង១២ក្នុងក្រុងសៀមរាប ដែលធ្វើឲ្យវប្បធម៌នៃការទំនាក់ទំនងរវាងប្រជាជនទាំងពីរ កម្ពុជា សិង្ហបុរី កាន់តែធ្វើឲ្យចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរស្ថិតស្ថេរជានិច្ច ទៅអនាគត ។
បណ្ឌិត សៀង ណាំ ក៏បានជំរុញដល់ប្រជាពលរដ្ឋ ឱ្យជំរុញកូនចៅរបស់ខ្លួន បានចូលទៅសិក្សារៀនសូត្រ ពីថ្នាក់បឋម រហូតដល់ថ្នាក់ ឧត្តមសិក្សា ក្នុងការកសាង បណ្តុះបណ្តាលនូវធនធានមនុស្សនៅកម្ពុជា មានការអភិវឌ្ឍរីកចម្រើន ដូចនឹងប្រទេសសិង្ហបុរីដែរ។ បណ្ឌិតបញ្ចាក់ថា ក្នុងទស្សវត្សឆ្នាំ៧០ ប្រទេសសិង្ហបុរី មានស្ថានភាពដូចប្រទេសកម្ពុជាយើង តែដោយកម្ពុជាជួបនូវសង្រ្គាម ធ្វើឲ្យបាត់បង់ធនធានមនុស្ស ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ បណ្ឌិត ក៏បានសំណូមពរដល់សមាគមសង្រ្គោះជីវិតប្រទេសសិង្ហបុរី បន្តសកម្មភាពរបស់ខ្លួននៅកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដូចជាការសាងសង់អគារសិក្សា មណ្ឌលសុខភាព ផ្លូវថ្នល់ អណ្តូងទឹកស្អាត និង បង្គន់អនាម័យ បរិស្ថានផងដែរ៕
ដោយ៖ គឿនវេត
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់