Connect with us

ព័ត៌មានជាតិ

សមាជិក​ក្រុមប្រឹក្សា​សង្កាត់​មួយរូប ជិះ​យន្តហោះ​ពី​ចក្រភព​អង់គ្លេស​មក​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខណ្ឌ​នៅ​ភ្នំពេញ

បានផុស

នៅ

ផ្តើម​ចេញ​ពី​ការ​គោរព​ស្រឡាញ់​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា គោរព​ស្រឡាញ់​សម្តេច​តេ​ជោ​ហ៊ុន សែន​,​ការគោរព​ស្រឡាញ់​សម្តេច​មហា​បវរ​ធិបតី​ហ៊ុន​ម៉ា ណែ​ត​,​លោក​ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​គណបក្ស​រាជធានី​ភ្នំពេញ បាន​ធ្វើ​ឱ្យ​លោកស្រី ឈិ​ត ពៅ សមាជិកា​ក្រុមប្រឹក្សា​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​សុខចិត្ត​ចំណាយ​លុយកាក់​ផ្ទាល់ខ្លួន និង​ពេលវេលា​២​ថ្ងៃ​៣​យប់ មក​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​.​ក្រុមប្រឹក្សា​ខណ្ឌ​កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​ឈិ​ត ពៅ មានប្រសាសន៍ថា ដោយសារ​មាន​គណបក្ស​ប្រជាជន​កម្ពុជា ទើប​កម្ពុជា​ទទួល​បាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​ការអភិវឌ្ឍន៍ ពាសពេញ​ផ្ទៃ​ប្រទេស​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ និង​សម្តេច​ធិបតី​។​បើ​គ្មាន​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​លោកស្រី​គ្មាន​ឱកាស​មក​ឈរ​និយាយ មក​ចូលរួម ប្រើ​សិទ្ធ​ស្វ័យ​សម្រេច​ដោយ​បង្ហាញ​ពី​សណ្តាន​ចិត្ត​គោរព​ស្រឡាញ់​ឥត​ងាករេ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​។

ក្នុង​វ័យ​៤០​ឆ្នាំ លោកស្រី​ឈិ​ត ពៅ បាន​គូស​បញ្ជាក់​ថា ពេលនេះ​ស្វាមី​របស់​លោក​ស្រី​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​ចក្រភព​អង់គ្លេស​។​ តែ​ដើម្បី​បង្ហាញ​ពី​ការ​សង​គុណ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ដែល លោកស្រី​គោរព​ស្រឡាញ់​ជា​រៀង​រហូត​មក លោកស្រី​បាន​ទុក​ប្តី​ឲ្យ​នៅ​មន្ទីរពេទ្យ តែម្នាក់ឯង​សុខចិត្ត​ជិះ​យន្តហោះ​មក​បោះឆ្នោត​រាប់​ម៉ឺន​គីឡូម៉ែត្រ​ ដើម្បី​មក​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ម្នាក់ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ម្នាក់​ផងដែរ​។

ប្រសាសន៍​លើកឡើង​របស់លោក​ស្រី​ឈិ​ត ពៅ បាន​ស​បញ្ជាក់​ឱ្យ​ឃើញ​របស់​សមាជិក សមាជិកា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​លះបង់ គ្រប់​បែប​យ៉ាង​ដើម្បី​គាំទ្រ​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ផុលផុស​។

ពាក់​ព័ន្ធ​នឹង​ដំណើរការ​អភិវឌ្ឍ​ន៍​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​រូបវ័ន្ត នា​ពេល​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន និង​សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត បាន​ដាក់​ចេញ​គម្រោង​ព្រែកជីក​ហ្វូណន​.​តេ​ជោ​ដែល​ត​ភ្ជាប់​ការដឹកជញ្ជូន តាមផ្លូវ​ទឹក​ពី​ទន្លេបាសាក់​ដល់​សមុទ្រ​ខេត្ត​កែប មាន​ប្រវែង​១៨០​គីឡូម៉ែត្រ​ដែល ទទួល​បាន​ការគាំទ្រ​ភ្លូកទឹកភ្លូកដី​ពី​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ដែល​កម្ពុជា នឹង​លែង​ត្រូវ​ការពឹង​ដង្ហើម​គេ​ដក​ទៀតហើយ​និង​ធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា​កាន់តែ​រីកចម្រើន​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៣ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៤ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ចរាចរណ៍៣ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

រោងចក្រផលិតសំបកកង់រថយន្ត​ថ្មីមួយ​ទៀត​ ​​តម្លៃ​ជាង ៥០០ លាន​អាមេរិក​ បើក​ការដ្ឋាន​សាង​សង់​នៅ​ខេត្ត​ស្វាយ​រៀង

Sokha Hotels

ព័ត៌មានពេញនិយម