ព័ត៌មានជាតិ
១៥០០នាក់ ជាប់ពាក់ព័ន្ធ និង ១៩នាក់ឆ្លង ក្នុងព្រឹត្តិការណ៍២០កុម្ភៈ នៅខេត្តកណ្ដាល
រហូតមកដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ខេត្តកណ្តាល មានប្រជាពលរដ្ឋជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមានចំនួន១៥៧២នាក់ ស្រី៨២៣នាក់និងបានយកសំណាកទៅធ្វើតេស្តចំនួន១១២៤នាក់ ក្នុងនោះមាន១៩នាក់ឆ្លងជំងឺកូវីដ១៩។

លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាលបានឲ្យដឹងថា ក្នុងចំណោម១៥៧២នាក់នាក់នោះ ក្នុងនោះបានបញ្ជូនទៅនៅមណ្ឌលចត្តាឡីស័កចំនួន៨៥៣នាក់ និង៧០២នាក់ធ្វើចត្តាឡីស័កនៅតាមផ្ទះ។ លោកបានបន្តទៀតថា អ្នកឆ្លងកូវីដ១៩ចំនួន១៩នាក់នោះ រស់នៅក្រុងតាខ្មៅទាំងអស់ ក្នុងនោះមាន១៨នាក់ជាជនជាតិចិន កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យជ័យជំនះខេត្តកណ្តាលនិង១នាក់ទៀតជាជនជាតិខ្មែរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរបេងភ្នំពេញ។ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ អាជ្ញាធរខេត្តបានបិទហាងខារ៉ាអូខេយីហោឡូហ្សិក២ ដែលមានទីតាំងស្ថិតក្រុងតាខ្មៅ ខេត្តកណ្តាលបន្ទាប់ពីក្រសួងបានរកឃើញបុរសម្នាក់ឈ្មោះ គង់ ចាន់ឌី អាយុ៣៩ឆ្នាំ បម្រើការងារនៅក្នុងក្លឹបN8 មានផ្ទុកជំងឺកូវីដ១៩ ហើយបុរសរូបនេះមានប្រពន្ធ បម្រើការងារក្នុងហាងផឹកស៊ី និងខារ៉ាអូខេ យីហោឡូហ្ស៊ិក២។


គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៦កុម្ភៈនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៧៤១នាក់ ក្នុងនោះមានអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈចំនួន២៣៤នាក់ និងមានអ្នកជាសះស្បើយចំនួន៤៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២៦៦នាក់៕


អត្ថបទ៖ សំអឿន
សូមចុចអាន៖ សមត្ថកិច្ច កំពុងតាមរកអ្នកឆ្លងកូវីដ១៩ ចំនួន២នាក់ រត់គេចខ្លួន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ