ព័ត៌មានជាតិ
កម្ពុជានឹងធ្វើបទអន្តរាគមន៍ ស្តីពី ភាពជោគជ័យនិងបញ្ហាប្រឈម ក្នុងមហាសន្និបាតសុខភាពពិភពលោក
កម្ពុជានឹងធ្វើបទអន្តរាគមន៍ ស្តីពី ភាពជោគជ័យ និងបញ្ហាប្រឈមនានាក្នុងវិស័យសុខាភិបាលនៅក្នុងប្រទេស និងសាកលនាពេលបច្ចុប្បន្ន នៅក្នុងមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ នេះបើតាមការផ្ដល់ព័ត៌មានដោយ ក្រសួងសុខាភិបាល។

សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល អមដំណើរដោយ លោក អ៊ិន តារា ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីសកាលពីថ្ងៃទី២៧ ខែឧសភា នេះ បានចូលរួម ពិធីបើកមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧ នៅទីក្រុងហ្សឺណែវ។

ក្នុងនាមកម្ពុជា និងក្នុងនាម ក្រសួងសុខាភិបាល នៃកម្ពុជា សាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងធ្វើបទអន្តរាគមន៍ដោយផ្ទាល់នៅចំពោះមុខមហាសន្និបាតសុខភាពពិភពលោក ក្នុងវេលាដ៏ឆាប់ខាងមុខ លើប្រធានបទដ៏មានសារៈសំខាន់ ដែលជាគំនិតយោបល់ ជាទស្សនៈទានរបស់កម្ពុជា ចែករំលែកដល់ពិភពលោក ដោយឈរលើបទពិសោធន៍កម្ពុជា រួមទាំងកិច្ចការប្រឈមជាសាកលទាំងឡាយដែលកម្ពុជាបានឈ្វេងយល់ស៊ីជម្រៅ និងមានបំណងចែករំលែកក្នុងវេទិកាមហាសន្និបាតសុខភាពពិភពលោកលើកនេះ។

មហាសន្និបាតសុខភាពពិភពលោក គឺជាវេទិកាពិភពលោកមួយ ដែលបណ្តារដ្ឋជាសមាជិក នៃអង្គការសុខភាពពិភពលោកមានប្រទេសសរុបចំនួន១៩៤ ចូលរួមពិនិត្យពិភាក្សា និងសម្រេចការងារពាក់ព័ន្ធនឹងសុខភាពរបស់ប្រជាជនជាសាកល។

មហាសន្និបាតសុខភាពត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វ៉ីស និងមានការចូលរួមភាគច្រើនដោយ រដ្ឋមន្ត្រីសុខាភិបាល នៃរដ្ឋសមាជិក របស់អង្គការសុខភាពពិភពលោក និងផ្តោតលើរបៀបវារៈសុខភាពជាក់លាក់ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាប្រតិបត្តិ សម្រាប់ដាក់ជូនមហាសន្និបាតពិនិត្យពិភាក្សា និងសម្រេច៕



-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់