Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ការធ្វើតេស្តរកសារធាតុញៀនលើថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងការងារ លទ្ធផលអវិជ្ជមានទាំងអស់

បានផុស

នៅ

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ២៨ ឧសភា នេះ​ថា រយៈពេល ៣ ថ្ងៃ គឺ​ថ្ងៃទី ២៤,២៥ និង​ថ្ងៃទី ២៧ ខែ​ឧសភា ​ឆ្នាំ​ ២០២៤ ​មាន​ថ្នាក់ដឹកនាំ​ និង​មន្ត្រីរាជការ​ក្រសួង​ការងារ​ ធ្វើតេស្ត​ចំនួន​ ៣ ៧៥៣​ នាក់ ​លើ​៣ ៩២៨​ នាក់​ ហើយ​ជា​លទ្ធផល​អវិជ្ជមាន​ទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្តថា ​ក្នុងនោះ​ការធ្វើ​តេស្ត​ទៅលើ​ថ្នាក់ដឹកនាំ បាន​ចំនួន ៦០​ នាក់ លើ​ ៦០​ នាក់​ និង​ការ​ធ្វើ​តេស្ត​ទៅលើ​មន្ត្រីរាជការ បាន​ចំនួន ៣ ៦៩៣​ នាក់ ​លើ​ ៣ ៨៦៨ ​នាក់។

លោក​បាន​បន្តថា ​ចំណែក​មន្ត្រីរាជការ​មិនទាន់​បាន​មក​ធ្វើតេស្ត នៅសល់​ចំនួន ១៧៥ នាក់ ដែល​ជាប់​បំពេញ​បេសកកម្ម​ក្នុង និង​ក្រៅ​ប្រទេស។

គួរ​បញ្ជាក់​ថា ការធ្វើ​តេស្ត​រក​សារធាតុ​ញៀន​នេះ ឆ្លើយតប​តាម​បទបញ្ជា​របស់ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ចុះ​ថ្ងៃទី​ ២០ ខែកុម្ភៈ ឆ្នាំ​ ២០២៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​ការ​ដាក់ចេញ​វិធានការណ៍​យ៉ាង​ម៉ឺងម៉ាត់​ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​នៅតាម​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ ក្នុងនោះ​ សម្តេច​ធិបតី ​បាន​ណែនាំ​ឱ្យ​គ្រប់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​បង្កើន​ការ​ត្រួតពិនិត្យ​ជាប្រចាំ ចំពោះ​មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាល​ជាតិ និង​យោធិន ព្រមទាំង​មន្ត្រី​ជាប់កិច្ចសន្យា ដែល​ស្ថិត​ក្រោម​ឱវាទ​របស់​ខ្លួន លើ​ការ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ឬ​មានការ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ខុសច្បាប់​។ គ្រប់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​ចាត់វិធានការ​បញ្ចប់​មុខតំណែង និង​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​ដោយ​គ្មាន​ការលើកលែង ចំពោះ​មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ និង​យោធិន ព្រមទាំង​មន្ត្រី​ជាប់កិច្ចសន្យា​ណា ដែល​ត្រូវបាន​រកឃើញថា មានការ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ឬ​មានការ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ខុសច្បាប់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ នាទីutes មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ២៤ នាទីutes មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម