ព័ត៌មានជាតិ
កម្ពុជា-ចិន បង្កើនកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងអំពើពុករលួយ
គណៈកម្មការអធិការកិច្ចវិន័យ និងត្រួតពិនិត្យកិច្ចការរដ្ឋ នៃបក្សកុម្មុយនិស្តចិន ខេត្តក្វាងទុង និងអង្គភាពប្រឆាំងអំពើពុករលួយរបស់កម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងអំពើពុករលួយ។

កិច្ចសហប្រតិបត្តិការទៅលើកិច្ចការប្រយុទ្ធប្រឆាំងអំពើពុករលួយ ត្រូវបានលើកឡើងនៅក្នុងជំនួបរវាងគណៈប្រតិភូគណៈកម្មការអធិការកិច្ចវិន័យ និងត្រួតពិនិត្យកិច្ចការរដ្ឋ បក្សកុម្មុយនិស្តចិនខេត្តក្វាងទុង ដឹកនាំដោយ លោក Song Fulong សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ខេត្តក្វាងទុង លេខាធិការនៃគណៈកម្មការអធិការកិច្ចវិន័យ នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ខេត្តក្វាងទុង និងជាប្រធាននៃគណៈកម្មាធិការត្រួតពិនិត្យរដ្ឋ ខេត្តក្វាងទុង និងលោក កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រម្ពុជា នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២៤ នៅទីស្តីការអង្គភាពប្រឆាំងអំពើពុករលួយ។
លោក Song Fulong បានឱ្យដឹងថា បក្សកុម្មុយនិស្តចិន ជាបក្សកាន់អំណាច បានប្រកាន់ខ្ជាប់នូវភាពស្អាតស្អំជាប់ជានិច្ច បង្កបរិយាកាសសង្គមឱ្យមានតម្លាភាព មានយន្តការប្រឆាំងអំពើពុករលួយយ៉ាងម៉ឺងម៉ាត់ ដោយមានការត្រួតពិនិត្យពីមន្ត្រីប្រឆាំងអំពើពុករលួយរបស់ខេត្តក្វាងទុង ៦០០នាក់។ លោក សុង ហ្វូឡុង លើកឡើងថា គ្មានការអត់ឱន បន្តជំរុញខ្លាំងក្លាការប្រយុទ្ធប្រឆាំងនឹងការិយាធិបតេយ្យ អំពើពុករលួយ ភាពខ្ជះខ្ជាយ និងអសកម្ម។ ប្រព័ន្ធនយោបាយទាំងមូល ត្រូវធ្វើឱ្យខ្ជាប់ខ្ជួន កែលម្អរបៀបរបប គោលនយោបាយ យន្តការ និងបទប្បញ្ញត្តិដើម្បីឱ្យបុគ្គលម្នាក់ៗមានការជ្រួតជ្រាបពីទំនួលខុសត្រូវរបស់ខ្លួន ដោយមិនចង់ មិនអាច និងមិនហ៊ានពុករលួយ។

ស្របពេលជាមួយនឹងការលើកឡើងអំពីយន្តការប្រឆាំងអំពើពុករលួយរបស់គណៈប្រតិភូ លោក កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាងអំពើពុករលួយ បានជម្រាបជូនភ្ញៀវអំពីកិច្ចការប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់អង្គភាព ដែលមាន ៣ផ្នែកធំៗ គឺ ១.អប់រំ ២.បង្ការ ទប់ស្កាត់ និង ៣.បង្ក្រាបកសាងសំណុំរឿងទៅតុលាការ។ លោកបញ្ជាក់ថា សម្រាប់ផ្នែកទី១ និងទី២ ជាយន្តការអង្គភាពធ្វើច្រើនរហូតដល់ ៨០% នៃកិច្ចការទាំងមូល ដើម្បីអប់រំមនុស្ស «មិនចង់ពុករលួយ មិនអាចពុករលួយ និងមិនហ៊ានពុករលួយ»។ ចំណែក លោក សុង ហ្វូឡុង បានលើកឡើងថា ប្រទេសទាំងពីរមាននីតិវិធីអនុវត្តទៅលើការងារនេះស្រដៀងគ្នា។
បន្ថែមពីនេះ ភាគីទាំងពីរបានពិភាក្សាគ្នាទៅលើកិច្ចការផ្សេងៗមួយចំនួនទៀត ដូចជា ការផ្លាស់ប្តូរកិច្ចសហការទៅលើការស៊ើបអង្កេត ការប្ដេជ្ញាបង្កើនកិច្ចសហការប្រឆាំងអំពើពុករលួយរួមគ្នា ពិសេសការស្វែងរក អង្កេត និងឃាត់ខ្លួនមុខសញ្ញាទាំងឡាយដែលរត់គេចខ្លួនចេញពីប្រទេសចិនមកកម្ពុជា ឬពីប្រទេសកម្ពុជាទៅប្រទេសចិន និងបានចែករំលែកបទពិសោធអំពីការអនុវត្តការប្រឆាំងអំពើពុករលួយគ្នាទៅវិញទៅមក។

ដំណើរទស្សនកិច្ចនេះ ក៏ជាផ្នែកមួយនៃការរឹតចំណងសាមគ្គី មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយភាគីចិនបានសន្យាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងកាន់តែល្អបន្ថែមទៀត រវាងក្របខណ្ឌខេត្តក្វាងទុង ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រកម្ពុជា ។ ជាមួយគ្នានោះ គណៈប្រតិភូក៏បានគោរពអញ្ជើញ លោក ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើទស្សនកិច្ចនៅខេត្តក្វាងទុងផងដែរ៕




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ