Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្ត​​ បន្ថែមម៉ាស៊ីនបូមទឹក​ សង្គ្រោះ​ស្រូវ​ប្រាំង​ជាង ១០០០ ហិកតា​នៅស្រុកព្រះនេត្រព្រះ

បានផុស

នៅ

រដូវប្រាំងឆ្នាំនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ កំពុង​ស្វះស្វែង​រក​ប្រភព​ទឹក​មកស្រោចស្រពដំណាំស្រូវប្រាំង​ជាង ១,០០០ ហិកតា ដល់​កសិករនៅឃុំរហាល ស្រុកព្រះនេត្រព្រះ បាន​មកពីអាងត្រពាំងថ្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២១ បាន​ដឹកនាំ​ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយម លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ និងមន្ត្រីជំនាញជាច្រើននាក់ផ្សេងទៀត ចុះ​មក​ពិនិត្យ​ដើម្បីដោះស្រាយបញ្ហាខ្វះខាតទឹកនៅក្នុងឃុំរហាល ស្រុកព្រះនេត្រព្រះ។

បើ​តាមអភិបាល​ខេត្ត ដំណោះស្រាយបន្ទាន់ គឺបន្ថែមម៉ាស៊ីនបូមទឹករបស់មន្ទីរធនធានទឹក១គ្រឿង ពន្លឿនការបូមទឹកពីប្រឡាយមេ និងបើកទ្វារទឹកស្ពានទី២ បង្ហូរទឹក២បន្ថែមទៀតពីអាងត្រពាំងថ្ម ស្រុកភ្នំស្រុក។ នៅក្នុងរយៈពេល១ថ្ងៃទៅ២ថ្ងៃ នឹងមានម៉ាស៊ីនបូមទឹកមកបន្ថែមទៀតដើម្បីសង្គ្រោះឲ្យបានទាន់ពេលវេលា។

លោកអភិបាល​ខេត្ត ក៏​ស្នើ​ឲ្យកសិករចេះសន្សំសំចៃទឹក និង​បន្តកិច្ចសហការសាមគ្គីគ្នាចេះចែករំលែកទឹកសម្រាប់ប្រើប្រាស់នៅក្នុងរដូវប្រាំងឆ្នាំនេះ។

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម