Connect with us

ព័ត៌មានជាតិ

កម្មករកម្មការិនី៦៤នាក់ទទួលបានការយកចិត្តទុកដាក់ពីសាខាកាកបាទក្រហមខេត្ត ក្រោយជួបហេតុការណ៍រថយន្តបុកបន្តកន្ទុយគ្នា

បានផុស

នៅ

នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនកម្មករកម្មការិនី​ចំនួន៦៤នាក់​ដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ដបុកបន្តកន្ទុយគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើ និងសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់ គិតគូរខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងកម្មករកម្មការិនីគ្រប់រូប និងគ្រប់មូលដ្ឋានដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ លោកក៏បានសំដែងនូវការសោកស្ដាយចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ដែលបណ្តាលអោយកម្មករកម្មការិនីរងរបួសធ្ងន់ស្រាលរហូតដល់៦៤នាក់ក្នុងពេលនេះ។ ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូននាពេលនេះ មានចំនួនមិនសមល្មមនឹងការរងគ្រោះក្តី តែក៏អាចជួយសម្រាលទុក្ខលំបាកដល់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងកម្មករកម្មការនីគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

លោក ឈួន ចាន់ណា ប្រធានអនុសាខាកាកបាទក្រហមស្រុកសាមគ្គីមានជ័យអោយដឹងថា នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅវេលាម៉ោង៦និង១៥ នៅចំណុចគីឡូម៉ែត្រលេខ៤៨-៤៩ ភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានរថយន្តដឹកកម្មករកម្មការិនី បានបុកគ្នាជាមួយរថយន្តដឹកកម្មករដូចគ្នា។

ក្នុងហេតុការណ៍នោះមានកម្មករកម្មការនីរងរបួសធ្ងន់២នាក់ និងស្រាលចំនួន៦២នាក់ ហើយអ្នករបួសទាំងអស់បានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច និងមន្ទីរសំរាកព្យាបាល តែវណ្ណា ដោយឡែកអ្នករងរបួសធ្ងន់​បានបញ្ជូនទៅសង្គ្រោះនៅភ្នំពេញ។ ចំណែករថយន្តបង្កហេតុ និងរថយន្តរងគ្រោះ បានយកមករក្សាទុកនៅអធិការដ្ឋានស្រុកសាមគ្គីមានជ័យដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៣២ នាទី មុន

ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុក​បង្គោលភ្លើងរលំ ០២ ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម