ព័ត៌មានជាតិ
សម្តេច ឃួន សុដារី៖ ក្នុងអាណត្តិការទូតរបស់លោក វ៉ាង វិនធាន កម្ពុជា និងចិន សម្រេចបានសមិទ្ធផលជាច្រើន
សម្តេចប្រធានរដ្ឋសភានៃកម្ពុជា បានវាយតម្លៃខ្ពស់អំពីជោគជ័យនៃបេសកកម្មការទូតរបស់លោក វ៉ាង វិនធាន ដោយសមិទ្ធផលជាច្រើនបានលេចជារូបរាងឡើងជាបន្តបន្ទាប់។ សម្ដេចប្រធានរដ្ឋសភា ចាត់ទុកលោក វ៉ាង វិនធាន ជាតួអង្គដ៏សំខាន់ធ្វើឱ្យស្មារតីនៃកិច្ចព្រមព្រៀងថ្នាក់ដឹកនាំកម្ពុជា-ចិន សម្រេចជាលទ្ធផលជាក់ស្តែង ដែលជាផលប្រយោជន៍ដល់ប្រជាជនទាំងសងខាង។

សម្តេចប្រធានរដ្ឋសភានៃកម្ពុជា បានវាយតម្លៃបែបនេះនៅក្នុងឱកាសអនុញ្ញាតឱ្យលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ និងជម្រាបលា នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងឱកាសដែលលោក នឹងត្រូវបញ្ចប់បេសកកម្មការទូតពីកម្ពុជានាពេលដ៏ខ្លីខាងមុខ។
សម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានគូសបញ្ជាក់ថា ទាំងលោក វ៉ាង វិនធាន ក៏ដូចជាឯកអគ្គរដ្ឋទូតមុនៗ បានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីបានកាន់តែស៊ីជម្រៅ និងទូលំទូលាយរវាងកម្ពុជា និងចិន ដោយបាននាំមកនូវផលប្រយោជន៍ឱ្យប្រជាជន និងប្រទេសទាំងពីរ ហើយបន្តពង្រឹងមិត្តភាពដែកថែបជាប្រវត្តិសាស្រ្ត ក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក្នុងការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី តាមរយៈកិច្ចសហប្រតិបត្តិត្បូងពេជ្រ និងផែនការសកម្មភាព ២០២៤-២០២៨ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

សម្តេច ឃួន សុដារី បានសម្តែងនូវមោទនភាពបំផុតដែលចំណងមិត្តភាពកម្ពុជា និងចិនកាន់តែរីកចម្រើននិងរឹងមាំឡើង ដែលក្នុងនោះ សមិទ្ធផលជាច្រើនបានលេចជារូបរាងឡើងនៅក្នុងអាណត្តិការទូតរបស់លោក វ៉ាង វិនធាន ជាអាទិ៍ នៅឆ្នាំ២០១៩ ចិន និងកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចព្រមព្រៀងជាឯកច្ឆន្ទក្នុងការកសាង សហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។
សម្តេចប្រធានរដ្ឋសភា បានចាត់ទុកថា ទំនាក់ទំនងចិន-កម្ពុជា គឺជាគំរូនៃទំនាក់ទំនងអន្តរជាតិបែបថ្មីមួយ ដែលឈរលើគោលការណ៍ស្មោះត្រង់ ស្មើរភាព គោរពក្នា ឱ្យតម្លៃ និងអធ្យាស្រ័យគ្នាទៅវិញទៅមក។

លោក វ៉ាង វិនធាន បានថ្លែងអំណរគុណដល់សម្តេចប្រធានរដ្ឋសភា ក៏ដូចជារដ្ឋសភាកម្ពុជាទំាងមូល ដែលបានគំាទ្រ និងផ្តល់កិច្ចសហការយ៉ាងល្អជាមួយស្ថានទូតចិនប្រចាំនៅភ្នំពេញ ធ្វើឱ្យបេសកកម្មការទូតរបស់ឯកឧត្តមជិត៦ឆ្នាំមកនេះ ទទួលបានលទ្ធផលយ៉ាងធំធេង។ ក្នុងនាមជាសាក្សីមួយ ដែលបានស្នាក់នៅ និងបំពេញការងារនៅកម្ពុជា លោកឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះការរីកចម្រើន និងសមិទ្ធផលសំខាន់ជាច្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបន្តវេនក្នុងអាណត្តិទី៧នេះ។
លោក វ៉ាង វិនធាន បានបង្ហាញអារម្មណ៍អាឡោះអាល័យ ដែលត្រូវចាកចេញពីកម្ពុជា និងបានគូសបញ្ជាក់ថា ទោះបី លោកត្រូវចាកចេញពីកម្ពុជាក្តី តែលោកនៅតែបន្តជួយគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា តាមលទ្ធភាពផ្សេងៗ។ លោក បានគូសបញ្ជាក់ថា ចិន និងកម្ពុជា គឺជាមិត្តប្រពៃណី និងមិត្តដែកថែប៕


-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ