Connect with us

ព័ត៌មានជាតិ

គម្រោងស្ពានចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានជាង ១០ ភាគរយ លឿនជាងផែនការ

បានផុស

នៅ

គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នេះ គម្រោង​ស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចការសាងសង់បាន ១០,៥០%ហើយ លើស​ផែនការ ១,០៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


បច្ចុប្បន្ន​នេះ​ សសរគ្រឹះចំនួន ២៤ដើម បាន​ចាក់​បេតុងរួចរាល់១០០% និង​កំពុង​បន្តរៀបចំ​ដំឡើង​ពុម្ព​ជើង​​តាង ព្រម​ទាំង​​ការងារ​សំខាន់​​ៗ​​មួយ​ចំនួន​​ទៀត។

គម្រោង​សាងសង់​ស្ពានឆ្លង​កាត់​ទន្លេ​បាសាក់នេះ មានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ) សាងសង់​ដោយក្រុមហ៊ុន​សំណង់សៀងហៃ និង​ទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន។

ស្ពាន​ចាក់អង្រែ​ក្រោម-ព្រែកប្រា ត្រូវ​បានបើក​ការដ្ឋាន​សាងសង់កាល​ពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

គម្រោ​ងស្ថាបនា​ស្ពាន ​ចាក់អង្រែក្រោម-ព្រែកប្រា ត្រូវបានសាងសង់ឡើងដោយចាយ​ថវិកា​ប្រមាណ ៦០លានដុល្លារអាមេរិក និង​ប្រើរយៈ​ពេលសាងសង់ ៤២ខែ ដោយ​ឥណ​ទានសម្បទានពីប្រទេសចិន។

​អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម មានប្រសាសន៍ថា ​ក្រោយ​ស្ថាបនា​បាន​រួច​រាល់​ស្ពាននេះនឹង​ជួយកាត់​បន្ថយការកក​ស្ទះចរាចរណ៍​លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១នៅខណ្ឌច្បារអំពៅ។

មន្ត្រីនាំពាក្យដដែលរូបនេះបញ្ជាក់ថា ស្ពាននេះនឹង​ធ្វើឱ្យប្រសើរឡើង​ដល់​ការដឹកជញ្ជូន និង​ភស្តុភារកម្ម​នៅក្នុងតំបន់រាជធានីភ្នំពេញ និង​កាត់បន្ថយការ​កកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

សន្តិសុខសង្គម២៤ ម៉ោង មុន

ក្រុមក្មេងទំនើង៦នាក់ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សានៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៦ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

Sokha Hotels

ព័ត៌មានពេញនិយម