Connect with us

ព័ត៌មានជាតិ

NEA បន្ត​សហការ​ជាមួយ​ក្រុមហ៊ុន​ធំៗ​៧ រៀបចំ​វេទិកា​ការងារ​ដោយ​នាំយក​ឱកាស​ការងារ​ជាង ៥០០ កន្លែង​សម្រាប់​យុវជន

បានផុស

នៅ

ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​សរុប ៥៥៩ កន្លែង នឹងត្រូវ​ផ្តល់ជូន​យុវជន សិស្ស​/​និស្សិត និង​អ្នកស្វែងរក​ការងារ​នៅក្នុង​វេទិកា​ការងារ​ប្រចាំខែ ដែល​រៀបចំ​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ ស​.​ស​.​យ​.​ក​. វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ថ្ងៃ​ប្រព​ហ​ស្ប​តិ៍ ទី​៣០ ខែឧសភា ឆ្នាំ​២០២៤ ខាងមុខនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្មវិធី វេទិកា​ការងារ និង​កម្មសិក្សា​ការងារ​នេះ នឹងមាន​ការចូលរួម​ពី​ក្រុមហ៊ុន​ធំៗ​ចំនួន​៧ ដែល​នឹងធ្វើ​ការជ្រើសរើស​បុគ្គលិក​ភ្លាមៗ​នៅថ្ងៃនោះ​តែម្តង​។ ចំពោះ​សិស្ស​/​និស្សិត និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ ឬ​ចង់​ផ្លាស់ប្តូរ​ការងារ​អាចយ​ក​ប្រវត្តិរូប​សង្ខេប (CV) ដើម្បី​ចូលរួម​ដាក់ពាក្យ និង​សម្ភាស​ផ្ទាល់​ជាមួយ អ្នកតំណាង​ក្រុមហ៊ុន​ទាំង​នោះបាន ចាប់ពី​ម៉ោង ៨:០០​ព្រឹក ដល់​ម៉ោង ០៥:០០​ល្ងាច នៅក្នុង​បរិវេណ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២៤​។

លោកស្រី វង វណ្ណា​រី មន្ត្រី​ជ្រើសរើស​បុគ្គលិក​ជាន់ខ្ពស់ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK ជានិច្ចកាល AMK តែងតែ​ចូលរួម​សហការ​ជាមួយនឹង NEA ក្នុង​ព្រឹត្តិការ​ផ្សេងៗ​ដើម្បី​ផ្តល់ឱកាស​ការងារ​ដល់​សិស្ស​និស្សិត​ដែល​ចង់​ស្វែងរក​ការងារ​ធ្វើ​។ ក្រោយ​ការចូល​រួមជាមួយ NEA យើង​ទទួលបាន​បុគ្គលិក​ទាន់ពេលវេលា និង​មាន​គុណភាព​ទៅតាម​អ្វីដែល​ខាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ត្រូវការ​។

លោកស្រី​បានបញ្ជាក់​បន្ថែមទៀតថា «​នាង​ខ្ញុំ​ពិតជា​អរគុណ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ NEA ក្នុង​ការរក​គ្រប់​វិធីសាស្ត្រ​ជាច្រើន​សំដៅ​ជួយ​ដល់​និស្សិត​ឱ្យបាន​ស្គា​ល់ពី​ក្រុមហ៊ុន ពិសេស​បានដឹង​ពី​ព័ត៌មាន​ទីផ្សារ និង​តម្រូវ​ការងារ​ការងារ​នាពេល​បច្ចុប្បន្ន »​។​

​សូមជម្រាបថា ក្រុមហ៊ុន​ទាំង​៧​ដែល​នឹងចូលរួម​ក្នុង​វេទិកា​ការងារ​នេះ​រួមមាន កា​ន្និ​កា វឌ្ឍនៈ លក្ខិណា (​ខេ​វី​អិ​ល​) ឯ​.​ក​, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី​, ក្រុមហ៊ុន​ហ្វ័​រ​វើដ ខេ​ម អ៊ិន​ធើ​ណ​សិ​នណល អ៊ិន​វេស​មេន​, ក្រុមហ៊ុន ណូ​វ៉ា​ជេ​ម អ៊ិន​វេស​ម៉ិ​ន ឯ​.​ក​, ក្រុមហ៊ុន​GP investment Management limited company, ក្រុមហ៊ុន ហ្វ​ត​តេ ឡាយ​ហ្វ៍ អឹ​សួ​រ៉ិ​នស៍ (​ខេ​ម​បូ​ឌា​) ម​.​ក និង​ក្រុមហ៊ុន វ័ន ភ័​ញ ខឹ​រៀ លេប ឯ​.​ក​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ម​ជ្ឈ​មណ្ឌ​ល​ការងារ​រាជធានី​ភ្នំពេញ នៃ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ តាមរយៈ​លេខ​ទូរសព្ទ ០១៦ ៧៨៦ ៦៥៥ ឬ​គេហទំព័រ www.nea.gov.kh និង​ទំព័រ facebook neakhmer (​អិន​អ៊ី​អេ ខ្មែរ​)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥៣ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម