Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខណ្ឌដង្កោ​បន្ត​ចុះ​ចែក​ម៉ាស និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​អំពី​វិធាន​ការបង្ការ​ទប់ស្កាត់​នូវ​ការរីក​រាលដាលនៃ​ជំងឺកូ​វីដ១៩

បានផុស

នៅ

ក្នុង​រយះពេល​នេះសង្កេតឃើញថា រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល នៃ​ព្រះរាជា ណាចក្រ​កម្ពុជា កំពុង​តែខិតខំ​ប្រឹងប្រែង​បើក​យុទ្ធនាការ​ប្រយុទ្ធប្រឆាំងជំងឺកូ​វីដ១៩ ពីព្រោះថា ជំងឺ​ដ៏​សាហាវ​មួយ​នេះ កំពុង​រីក​រាលដាល​យ៉ាងធ្ងន់ធ្ងរ​ចូល​ទៅដល់​សហគមន៍។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កត្តា​ទាំងនេះហើយ​ដែល​ធ្វើ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ បាន​នឹង​កំពុង​ចុះ​ជាប់​ជាប្រចាំ​ជាមួយ​បងប្អូន ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន ដើម្បី​ធ្វើការ​ណែនាំ អប់រំ និង​ចែក​ម៉ាស​ទៅដល់​ពួកគាត់ ក្នុង​ការបង្ការ​ទប់ស្កាត់​នូវ​ការរីក​រាលដាលនៃ​ជំងឺកូ​វីដ១៩ មិនឲ្យ​ឆ្លង​បន្ត​កាន់តែ​ធ្ងន់ធ្ងរ​នៅក្នុង​សហគមន៍​បន្តទៀត ។

យ៉ាង​មិញ​នៅក្នុង​មូលដ្ឋាន​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ អាជ្ញាធរ​ក៏​កំពុង​មមាញឹក ក្នុង​ការចុះ​តាម​មូល​ដ្ឋាន​គ្រប់​ច្រកល្ហក ដើម្បី​ចែក​ម៉ាស​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជាធ្វើការ​ណែនាំ អប់រំ ទៅដល់​ពួកគាត់ ក្នុងការ​អនុវត្ត​នូវ​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល តែងតែ​ផ្សព្វផ្សាយ អប់រំ ណែនាំ ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់មានការ​សំអាត លាងដៃ ជាមួយ​សាប៊ូ ឬ ជែ​ល អាល់កុល និង​ពាក់​ម៉ាស​ជាប់​ជាប្រចាំ ជាពិសេស​ត្រូវ​រក្សា​ឲ្យបាន​នូវ​គម្លាត​សង្គម​ចាប់ពី​១ ម៉ែត្រ​កន្លះ​ឡើងទៅ ។​

សកម្មភាព​ប្រយុទ្ធប្រឆាំង​ទៅ​នឹង​ជំងឺកូ​វីដ១៩ របស់​អាជ្ញាធរ​ខណ្ឌដង្កោ ក្រោម​ការគ្រប់គ្រង​ពី លោកស្រី គឹម ញឹ​ប អភិបាល នៃ​គណ​អភិបាល​ខណ្ឌដង្កោ គឺ​ចាប់ផ្តើម​តាំងពី​សហគមន៍២០កុម្ភៈ ២០២១មកម្ល៉េះ ។ ចាប់ពីពេលនោះ​មក មន្ត្រី​អាជ្ញាធរ​ខណ្ឌដង្កោ រួមជាមួយ​អាជ្ញាធរ​សង្កាត់​ទាំងអស់ បន្ត​ចុះ​ធ្វើការ​អប់រំ ណែនាំ និង​ចែក​ម៉ាស​ជូន​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ ចាស់ ក្មេង ប្រុស ស្រី ដោយ​មិន​ប្រកាន់​និ​ន្នា​នយោបាយ​ពណ៌​សម្បុរ ឬ ពូជសាសន៍​អ្វី​ឡើយ ៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម