ព័ត៌មានជាតិ
គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស១០បន្ថែមទៀតរបស់ក្រសួង បានធ្វើតេស្តបញ្ជាក់សមត្ថភាពសិក្ខាកាមកម្រិតC១
ភ្នំពេញ ៖ គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសចំនួន១០បន្ថែមទៀតរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបណ្តុះបណ្តាលក្នុងវេនសិក្សាថ្ងៃចន្ទ-សុក្រពេញមួយថ្ងៃ បានធ្វើតេស្តកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញ ដើម្បីបញ្ជាក់សមត្ថភាពសិក្ខាកាមមុននឹងឈានជើងចូលទីផ្សារការងារក្រោយការបណ្តុះបណ្តាលរយៈពេល៤ខែ។

លោកបណ្ឌិត ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)ជាវិទ្យាស្ថានដែលបានធ្វើតេស្តកាលពីថ្ងៃម្សិលមិញ បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពសិក្ខាកាមថាមានមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ដើម្បីទទួលបានការងារធ្វើសមរម្យក្នុងទីផ្សារដែលកំពុងមានតម្រូវការខ្ពស់នៅកម្ពុជា។

លោកបណ្ឌិត ប៊ុន ភារិន «សិក្ខាកាមដែលធ្វើតេស្តវាយតម្លៃសមត្ថភាពបញ្ចប់វគ្គបណ្ដុះបណ្ដាលថ្ងៃនេះ សុទ្ធតែមានសមត្ថភាព ហើយភាគច្រើនសុទ្ធតែមានការងារធ្វើ។ មុខជំនាញដែលត្រូវប៉ាន់ជាងគេ គឺជំនាញអគ្គិសនី និងដុតនំ»។
សម្រាប់នាយកNPIC ការធ្វើតេស្តនេះ មានសារៈសំខាន់សម្រាប់សិក្ខាកាមព្រោះអាចបញ្ជាក់ពីសមត្ថភាពដើម្បីទទួលបានវិញ្ញាបនប័ត្របញ្ជាក់ការសិក្សាដែលបញ្ជាក់ពីតម្លៃនិងសមត្ថភាពសិក្ខាកាម។

ក្នុងវគ្គកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(C1)ដែលសិក្សាថ្ងៃវគ្គចន្ទ-សុក្រពេញមួយថ្ងៃនេះ សិក្ខាកាមនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ចំនួន១០៩នាក់ បានធ្វើតេស្តបញ្ជាក់សមត្ថភាពលើមុខជំនាញចំនួន៥ដែលរួមមាន ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, ការថែទាំ និងជួសជុលរថយន្ត,ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត,សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន និងការផលិតនំ។

គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះ គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសទាំង៣៥ក្នុងចំណោម៣៧របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានបណ្តុះបណ្តាល បានបញ្ចប់ការធ្វើតេស្តទាំង៣លើករបស់ខ្លួនបន្ទាប់ពីការធ្វើតេស្តលើកទី១នៅថ្ងៃទី១៥ ខែឧសភា លើកទី២នៅថ្ងៃទី២០ ខែឧសភា និងលើកទី៣នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤បន្ទាប់ពីបើកបវេសនកាលកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤កន្លងទៅ៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ