Connect with us

ព័ត៌មានជាតិ

ផ្លូវ​ឡើង​ឧទ្យាន​ជាតិ​បូកគោ​ អាច​ធ្វើ​ដំណើរ​បាន​ ២៤ ម៉ោង ដោយ​ឥតបង់​ថ្លៃ

បានផុស

នៅ

ប្រភពពី​បុគ្គលិកក្រុមហ៊ុន សុខា អូថែល បានឲ្យ​ដឹង​ថា ផ្លូវ​កៅស៊ូ​ប្រវែង​ជាង ៣០ គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវ​ជាតិលេខ ៣ ឡើង​ទៅ​ឧទ្យានជាតិព្រះមុនីវង្ស​​បូកគោ​ អនុញាតិ​ឲ្យ​ពលរដ្ឋ​និង​អ្នក​ទេសចរ​អាច​ធ្វើ​ដំណើរ​បាន​ ២៤ ម៉ោង និងឥតបង់ថ្លៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ធឿន ប៊ុនថន ប្រធាន​ផ្នែក​លក់​របស់​ក្រុមហ៊ុន សុខា អូតែល​ បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ឧទ្យានជាតិ​ព្រះមុនីវង្ស​បូកគោ​ថា ក្រោយ​ក្រុមហ៊ុន​ទទួល​បាន​ការ​អនុញ្ញាត​វិនិយោគ​ពី​រដ្ឋាភិបាល ក្រុមហ៊ុន​បានចាប់ផ្តើម​ដំណើរការសាងសង់​ពង្រីកផ្លូវពីជើងភ្នំឡើងទៅលើ​កំពូល​ភ្នំដែល​មានចម្ងាយ ៣៣ គីឡូម៉ែត្រ ដែល​ជាអាទិភាពទីមួយ​និង​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​២០១២ ទន្ទឹម​ការ​សម្ពោធ​ដាក់​ឲ្យដំណើរការ​សណ្ឋាគារ​ឋានសួគ៌បូកគោនៅ​លើកំពូលភ្នំ។

លោក​ថា ផ្លូវ​នេះ​បាន​ពង្រីក​ទទឹង ៨ ម៉ែត្រ ដែល​អាច​ឲ្យ​រថយន្ត​ជិះ​ចៀស​គ្នា​បាន ខណៈ​ដែល​ផ្លូវ​ចាស់​បន្សល់​ពី​សម័យ​អាណានិគម​បារាំង​ មាន​ទទឹង​តូច​ចង្អៀត​មិន​អាច​ឲ្យ​យានយន្ត​ធ្វើ​ដំណើរ​បាន​ងាយស្រួល​​ ហើយ​ត្រូវ​កំណត់​ម៉ោង​ឡើង​ចុះ​ថែម​ទៀត។

បើតាមប្រធាន​ផ្នែក​លក់​របស់​ក្រុមហ៊ុន សុខា អូតែល ដំណើរការស្ដារនិងសាងសង់ពង្រីកផ្លូវឡើងទៅលើកំពូលភ្នំនេះ សាងសង់ដោយ​វិស្វករ​ខ្មែរ​សុទ្ធសាធ​ ដែល​បានពុះពារ​​ឧបសគ្កនៃដំណើរការ​សាងសង់​ត្រូវ​កាត់ផ្ទាំងថ្មធំៗ ការចៀរ​ជម្រាលភ្នំ រួមទាំង​​អាកាសធាតុ​លំបាក។ ការ​ស្ថាបនា​​ផ្លូវ​នេះ​ផ្តោត​លើ​ការ​ពង្រឹង​យក​គុណភាព​ ក្រៅ​ពី​ចាក់បេតុង ក៏​បាន​អ៊ុត​កៅស៊ូ​បន្ថែម​ពី​លើ​ដោយ​ចាយ​ថវិកា​ខ្ទង់​មួយ ១ លាន​ដុល្លារ ក្នុង​ចម្ងាយ​ផ្លូវ ១ គីឡូម៉ែត្រ។

លោក​បន្ត​ថា ផ្លូវឡើង​ភ្នំបូកគោ​​ត្រូវបានប្រសិទ្ធិនាមថា “មហា​រុក្ខវិថិគីរីតេជោ” ហើយ​បច្ចុប្បន្ន​ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​បាន ២៤ ម៉ោង និង​ដោយ​ឥត​គិត​ថ្លៃ។

ក្រៅ​ពី​សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ ទឹក អគ្គិសនី និងប្រព័ន្ធផ្លូវខ្វាត់ខ្វែងដើម្បី​សម្រួលដល់​ការ​ធ្វើដំណើរកម្សាន្ត​របស់ភ្ញៀវទេសចរ ក្រោយ​ទទួលបាន​សិទ្ធិ​វិនិយោគ​នៅ​លើ​រមនីយដ្ឋាន​​ភ្នំ​បូកគោ ក្រុមហ៊ុន សុខាអូតែល បាន​ជួសជុស​ថែទាំសំណង់អគារ​ចាស់ៗដែលបន្សល់ពីសម័យ​អាណានិគម​បារាំង និង​សង្គម​រាស្ត្រនិយម មានដូចជា អាគារ​សាលាក្រុង និង អាគារកាស៊ីណូចាស់​ជា​ដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម