Connect with us

ព័ត៌មានជាតិ

កូរ៉េ ប្ដេជ្ញាជួយ ប.ស.ស លើប្រព័ន្ធស្ដារនីតិសម្បទានៅកម្ពុជា ឱ្យកាន់តែល្អប្រសើរ

បានផុស

នៅ

អង្គភាព​សុខុមាលភាព និង​សំណង​គ្រោះថ្នាក់​ការងារ (COMWEL) នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ប្ដេជ្ញា​ថា នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ ប​.​ស​.​ស ទៅ​លើ​ប្រព័ន្ធ​ស្ដារ​នីតិសម្បទា​នៅ​កម្ពុជា ឱ្យ​កាន់​តែមាន​លក្ខណៈ​ល្អប្រសើរ​ និង​គម្រោង​ថ្មីៗ​ មួយចំនួនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្ដេជ្ញា​នេះ​បាន​ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង លោក ម៉េង ហុង អគ្គនាយក​បេឡា​ជាតិ​សន្តិសុខ​សង្គម​ស្ដីទី នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាមួយ​គណៈប្រតិភូ នៃ​អង្គភាព​សុខុមាលភាព និង​សំណង​គ្រោះថ្នាក់​ការងារ នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​ដឹកនាំ​ដោយ​លោក Kim Yong-Wan ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខុមាលភាព​ការងារ នៃ​អង្គភាព​សុខុមាលភាព និង​សំណង​គ្រោះថ្នាក់​ការងារ នៃ​សាធារណរដ្ឋ​កូរ៉េ កាលពី​ព្រឹក​ថ្ងៃទី​២៨​ ខែឧសភា ​ឆ្នាំ​ ២០២៤​ នៅ​ទីស្នាក់ការ​កណ្ដាល ប​.​ស​.​ស។

ក្នុងជំនួប​នាឱកាស​នេះ លោក​អគ្គនាយក ប​.​ស​.​ស​.​ស្ដីទី បាន​សម្តែង​នូវ​អំណរគុណ​ចំពោះ​អង្គភាព​សុខុមាលភាព និង​សំណង​គ្រោះថ្នាក់​ការងារ នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​ចូលរួមចំណែក​លើ​គម្រោង​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ផ្នែក​ស្ដារនីតិសម្បទា ជាពិសេស​ចំពោះ​ការប្តេជ្ញាចិត្ត និង​ខិតខំ​ប្រឹងប្រែង​អនុវត្ត​គម្រោង​បច្ចុប្បន្ន និង​បន្ត​ជួយ​គាំទ្រ​បន្ថែម​ទៅលើ​ការអនុវត្ត​សកម្មភាព​ក្នុង​ផែនការមេ លើ​ការកសាង​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា​សម្រាប់​កម្មករ-និយោជិត​ដែល​ទទួលរង​គ្រោះថ្នាក់​ការងារ និង​ការ​កសាង​សមត្ថភាព​របស់​បុគ្គលិក​ផ្នែក​ស្តារនីតិសម្បទា​របស់ ប​.​ស​.​ស។

លោក​អគ្គនាយក ប​.​ស​.​ស​.​ស្ដីទី បាន​បន្តថា កិច្ចសហប្រតិបត្តិការ​រវាង COMWEL និង ប​.​ស​.​ស​. កើត​មានឡើង​ចាប់តាំងពី​ឆ្នាំ​ ២០០៥ មកម្ល៉េះ ហើយ​រយៈពេល​ច្រើន​ឆ្នាំ​កន្លងមកនេះ វិស័យ​សន្តិសុខ​សង្គម​កម្ពុជា​ បានទទួល​នូវ​ការគាំទ្រ និង​ជំនួយ​អភិវឌ្ឍន៍​ជាច្រើន​ពី​សាធារណរដ្ឋ​កូរ៉េ ហើយ​កិច្ចសហ​ប្រតិបត្តិការ​នេះ​ នឹង​នៅតែ​បន្ត​កិច្ចសហការ​ជាមួយគ្នា​បន្ថែមទៀត ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​សន្តិសុខ​សង្គម ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​បន្ថែមទៀត​។

ក្នុងជំនួប​ខាងលើនេះ​ផងដែរ លោក Kim Yong-Wan ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខុមាលភាព​ការងារ នៃ​អង្គភាព​សុខុមាលភាព និង​សំណង​គ្រោះថ្នាក់​ការងារ (COMWEL) នៃ​សាធារណរដ្ឋ​កូរ៉េ ក៏​សាទរ​ចំពោះ​គម្រោង​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ផ្នែក​ស្តារនីតិសម្បទា សម្រាប់​កម្មករ-និយោជិត​ដែល​ទទួល​រង​គ្រោះថ្នាក់​ការងារ (ODA Project) ដែល​បច្ចុប្បន្ន​កំពុងដំណើរកា​រយ៉ា​ងរ​លូន ហើយ​ពិសេស​ជាងនេះទៅទៀត COMWEL នឹង​ប្ដេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ ប​.​ស​.​ស​. លើ​អ្វីដែល​បាន​ព្រមព្រៀងគ្នា ដើម្បី​ពង្រឹង​លើ​ប្រព័ន្ធ​ស្ដារនីតិសម្បទា​នៅ​កម្ពុជា​ឱ្យ​កាន់​តែមាន​លក្ខណៈ​ល្អប្រសើរ ព្រមទាំង​សិក្សា​លើ​គម្រោង​ថ្មី​បន្ថែម​សម្រាប់​ផ្នែក​ស្តារនីតិសម្បទា នៃ​វិស័យ​សន្តិសុខ​សង្គម​កម្ពុជា​ផង​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

ទីបំផុត​ ត្រាំ​និង​​ពូទី​ន​ឆ្លងឆ្លើយ​តាមទូរស័ព្ទ​៩០​នាទីលើក​ដំបូង​បំបែក​ភាពទល់ច្រក​​ក្នុងសង្គ្រាម​

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ៩ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ជ័យ ចាប
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម២២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១៩ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

Sokha Hotels

ព័ត៌មានពេញនិយម