ព័ត៌មានជាតិ
លោក ឃឹម ហ្វីំណង់៖ ប្រទេសកម្ពុជា ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការនាំគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេស
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ឃ្លាំង និងឧបករណ៍គ្រឿងចក្ររបស់សហគមន៍កសិកម្ម ស្ថិតក្នុងភូមិធួយទុំ ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការនាំគ្រាប់ស្វាយចន្ទីរចេញទៅក្រៅប្រទេស។ លោកបានបញ្ជាក់ថា ប្រទេសកម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទី យកទៅលក់នៅក្រៅប្រទេសក្នុងមួយឆ្នាំៗ បានច្រើនជាងគេទូទាំងប្រភពលោក។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋសហគមន៍កសិកម្ម លោក ឃឹម ហ្វីណង់ លើកឡើងថា ខេត្តរតនគិរី ក៏ជាខេត្តមួយដែលមានផ្ទៃដីដាំដំណាំ ស្វាយចន្ទីច្រើនជាងគេ ទូទាំងប្រទេសផងដែរ។ ហេតុដូចនេះក្នុងនាមលោកតំណាងឲ្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សូមឲ្យបងប្អូន ដែលដាំដំណាំស្វាយចន្ទី ចងក្រងជាសហគមន៍ និងយកចិត្តទុកដាក់ក្នុងការថែទាំឲ្យបានល្អ ដើម្បីឲ្យបងប្អូនទទួលបាននូវទិន្នផលល្អប្រសើរឡើង។
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានខិតខំយកចិត្តទុកដាក់ សហការសម្របសម្រួលរហូតដល់សម្រេចបានការគាំទ្រពីស្ថានទូតជប៉ុន លើគម្រោងជំនួយឥតសំណងគូសាណូណិ (Kusanoe grant project)សម្រាប់សាងសង់ឃ្លាំងទីលានហាល ម៉ាស៊ីនញែកគ្រាប់ស្វាយចន្ទី និងឧបករណ៍វាស់សំណើម ដល់សហគមន៍កសិកម្មចំនួន៤ ដែលមានទឹកប្រាក់សរុបប្រមាណ ២២៤,៥៨៦ដុល្លារ(អាមេរិក) និងការចូលរួមថវិកាចំនួន៤លានរៀល របស់សហគមន៍សម្រាប់ស្លាក។

លោកបន្តថា គម្រោងសាងសង់ឃ្លាំង និងទីវាលសម្រាប់ហាលគ្រាប់ស្វាយចន្ទី ចំនួន៤សហគមន៍ ត្រូវបានបញ្ចប់ជាស្ថាពរ និងបំពាក់នូវម៉ាស៊ីនញែកគ្រាប់ស្វាយចន្ទី និងឧបករណ៍វាស់សំណើម ដោយឃ្លាំងនីមួយៗមានបំពាក់ចំនួន១គ្រឿង ដែលប្រារព្វពិធីប្រគល់-ទទួល និងដាក់ឲ្យសហគមន៍កសិកម្មប្រើប្រាស់នាពេលនេះ៕
អត្ថបទ៖ វុទ្ធឦសាន




-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?