ព័ត៌មានជាតិ
តួកគី ប្រកាសជួយពង្រឹងសមត្ថភាពដល់មន្ត្រីនគរបាលកម្ពុជា
ប្រតិភូក្រសួងមហាផ្ទៃកម្ពុជា បានបំពេញទស្សនកិច្ចនៅសាធារណរដ្ឋតួកគី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ក្នុងនោះក៏មានជំនួបរវាងក្រសួងមហាផ្ទៃនៃកម្ពុជា និងក្រសួងមហាផ្ទៃតួកគី ដោយតួកគី សម្រេចបាននូវលទ្ធផលសំខាន់ៗ៤ចំណុច ក្នុងការជួយពង្រឹងសមត្ថភាពនគរបាលកម្ពុជា។ នេះបើតាមការផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែឧសភា នេះ។

ក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ លោក ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាតំណាងលោក ស សុខា រួមទាំងប្រតិភូអមដំណើរផ្សេងទៀត។ ដោយឡែក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ប្រតិភូក្រសួងមហាផ្ទៃកម្ពុជា បានជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួបជាមួយថ្នាក់ដឹកនាំនាយកដ្ឋាននគរបាលប្រតិបត្តិការពិសេស និងជួបជាមួយថ្នាក់ដឹកនាំបណ្ឌិត្យសភានគរបាល នៃសាធារណរដ្ឋតួកគី ជាលទ្ធផល តួកគី សម្រេចផ្តល់ជូនកម្ពុជា ដូចខាងក្រោម៖

លទ្ធផលទី១ តួកគី ផ្តល់អាហារូបករណ៍ ចំនួន ៨កន្លែង ក្នុង១ឆ្នាំ ជូនដល់មន្រ្តីនគរបាលកម្ពុជា ដើម្បីក្លាយជាគ្រូបង្រៀនបន្តវេន។ ទី២ តួកគី ចូលរួមអភិវឌ្ឍន៍កម្មវិធីបណ្តុះបណ្តាលរួមគ្នា (2+2)។ ទី៣ តួកគី ជួយបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការកែលម្អកម្មវិធីសិក្សា និងទី៤ តួកគី បញ្ជូនអ្នកជំនាញ ជួយរៀបចំមន្ទីរពិសោធន៍ និងកិច្ចការស្រាវជ្រាវនៅកម្ពុជា៕




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ