Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់ប្រធានសភាអ៊ុយក្រែន ថា កម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម ដូច្នេះកម្ពុជាយល់ពីទុក្ខវេទនារបស់អ៊ុយក្រែន

បានផុស

នៅ

«កម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម ដូច្នេះកម្ពុជាយល់យ៉ាងច្បាស់ពីផលលំបាក និងទុក្ខវេទនាដែលប្រជាជនអ៊ុយក្រែនកំពុងទទួលរង»។ នេះជាការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រាប់ទៅកាន់ប្រធានសភាអ៊ុយក្រែន ក្នុងជំនួបតាមប្រព័ន្ធវីដេអូ កាលពីរសៀលថ្ងៃទី២៨ ខែឧសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តបនឹងសំណើសុំរបស់លោក រូស្លាន ស្តេហ្វានឈុក (Ruslan Stefanchuk) ប្រធានសភាអ៊ុយក្រែន, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអញ្ជើញជួបសន្ទនាជាមួយលោកប្រធានសភាអ៊ុយក្រែន តាមប្រព័ន្ធវីដេអូ ដោយថ្នាក់ដឹកនាំទាំងពីរ បានផ្ដោតការពិភាក្សាលើកិច្ចការស្ដារសន្តិភាពនៅអ៊ុយក្រែន និងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងអ៊ុយក្រែន។

លោក រូស្លាន ស្តេហ្វានឈុក ប្រធានសភាអ៊ុយក្រែន បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានតបនឹងសំណើសុំជួបសន្ទនាតាមប្រព័ន្ធវីដេអូនាពេលនេះ ដែលលោក ចាត់ទុកថា ជាកិច្ចប្រជុំដ៏មានសារសំខាន់ចំពោះកិច្ចសន្ទនាសន្តិភាពស្តីពីអ៊ុយក្រែន។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសម្ដែងក្តីរីករាយដែលបានជួបលោកប្រធានសភាអ៊ុយក្រែន តាមប្រព័ន្ធវីដេអូពេលនេះ។ នៅក្នុងជំនួបនេះសម្ដេចតេជោ បានសម្ដែងនូវការរំលែកទុក្ខ សេចក្តីអាណិតអាសូរ និងការសោកស្តាយចំពោះសោកនាដកម្ម ការបំផ្លិចបំផ្លាញ ដែលបានកើតនៅប្រទេសអ៊ុយក្រែនអស់រយៈពេលជាង ២ឆ្នាំកន្លងមកនេះ ហើយសម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជាធ្លាប់ឆ្លងកាត់នូវសង្រ្គាមរ៉ាំរ៉ៃជាច្រើនឆ្នាំពីអតីតកាល។ ដូច្នេះ កម្ពុជា បានយល់យ៉ាងច្បាស់ពីផលលំបាក និងទុក្ខវេទនាដែលប្រជាជនអ៊ុយក្រែនកំពុងទទួលរងដោយសារសង្គ្រាម។

សម្តេចតេជោ ក៏បានរម្លឹកពីការជួបសន្ទនាតាមទូរសព្ទចំនួន២ដងជាមួយលោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន ក៏ដូចជាជំនួបរវាងរដ្ឋមន្រ្តីការបរទេស និងជំនួបរវាងរដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំងពីរ កម្ពុជា និងអ៊ុយក្រែន កន្លងទៅផងដែរ។ ជាឆ្លើយតប លោកប្រធានសភាអ៊ុយក្រែន បានអរគុណចំពោះសម្តេចតេជោ នូវពាក្យពេចន៍ប្រកបដោយសម្មានចិត្ត និងកក់ក្តៅបំផុតដល់ប្រជាជនអ៊ុយក្រែន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរ និង​មន្រ្តី​ជំនាញ​ខេត្ត​កោះកុង ចុះ​ពិនិត្យ​ទីតាំងស្នើសុំធ្វើអាជីវកម្ម​ខ្សាច់​បក​មួយ​កន្លែង

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ច​ខណ្ឌ៧មករា ឆ្មក់​បង្ក្រាប​ទីតាំង​ឡូតូយីហោ ៩៩៩៩ មួយ​កន្លែង​ឃាត់​ខ្លួនមនុស្សម្នាក់​

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ចាន់ ដារ៉ុង ៖ រាជរដ្ឋាភិបាល​តែង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​នៅ​ទី​ជន​បទ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ប្រាប់មន្រ្តីជំនាញនៅខេត្តកោះកុង​អនុវត្ត​ការងារ​មូល​និធិជាតិ​ជំនួយ​សង្គមប្រកបដោយសុក្រិតភាព

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តស្ទឹងត្រែងដាស់ស្មារតី ប្រជាពលរដ្ឋ​ឱ្យ​នាំគ្នា​រើសសំរាម​ដាក់​ក្នុងធុង​សំរាម​ ដើម្បីរួមចំណែកធ្វើឱ្យទីក្រុងស្អាត

ខណ្ឌ​សែនសុខ
សន្តិសុខសង្គម១៨ ម៉ោង មុន

បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌ​សែនសុខ ឃាត់ខ្លួននារីជាង២០នាក់

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ

អគ្គិភ័យ
សន្តិសុខសង្គម១៩ ម៉ោង មុន

អគ្គិភ័យឆេះផ្ទះលក់ដូរអីវ៉ាន់ចាប់ហួយមួយនៅខេត្តត្បូងឃ្មុំ ខាតបង់ទឹកប្រាក់សរុបប្រមាណ ៣៥០០០​ ដុល្លារ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

យន្តហោះអាមេរិកហុយផ្សែងទ្រុប ទាំងស្ថិតនៅលើអាកាស, អ្នកដំណើរព្រលឹងចុងសក់គ្រប់គ្នា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ម៉ាក្រុង ប្រាប់ទៅ ត្រាំ ថា មិនមែនទាល់តែអ៊ុយក្រែន ចាញ់រុស្ស៊ី ទើបមានសន្តិភាពនោះទេ

Sokha Hotels

ព័ត៌មានពេញនិយម