ព័ត៌មានជាតិ
សាលារៀនជាឃ្លាំងផ្តល់ចំណេះវិជ្ជា បំណិន និងសីលធម៌ ដែលមិនអាចខ្វះបានដល់យុវជនកម្ពុជា
លោក អន សុធារិទ្ធ អភិបាលរង ខេត្តកោះកុង បានចាត់ទុកសាលារៀនថា ជាឃ្លាំងនៃការផ្តល់ចំណេះវិជ្ជា បំណិនជីវិត ឥរិយាបថ សមត្ថភាព និងសីលធម៌ដែលមិនអាចខ្វះបានដល់កុមារ និងយុវជនកម្ពុជា នាពេលបច្ចុប្បន្ន។ ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ នៃការចាប់ផ្តើមយុទ្ធនាការ “វគ្គគាំទ្រសាលារៀនគោលដៅ” ក្រោមការអនុវត្តវិធានការគន្លឹះ ក្នុងវិស័យអប់រំ របស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតាមសាលារៀនគោលដៅក្នុងខេត្តកោះកុង។

លោក អន សុធារិទ្ធ លើកឡើងទៀតថា សាលារៀនមានតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ចំណេះដឹង ក្រមសីលធម៌ សុជីវធម៌ និងសមត្ថភាពពេញលេញដល់យុវជនកម្ពុជា ដែលជាតម្រូវការចាំបាច់សម្រាប់ទីផ្សារការងារ ដោយមានការប្រែប្រួលទៅតាមការអភិវឌ្ឍរបស់សង្គមសេដ្ឋកិច្ច វប្បធម៌ នយោបាយ បច្ចេកវិទ្យា របស់ប្រទេស និងសកលលោក។

លោក អន សុធារិទ្ធ យល់ថា ដូច្នេះតួនាទី ជាអ្នកអប់រំ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួម និងអភិវឌ្ឍគុណភាពអប់រំនៅសាលារៀន។ ស្ថិតក្នុងបរិបទសកលភាវូបនីយកម្ម បដិវត្តឧស្សហកម្មទី៤ បរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គម ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល មុននឹងកម្ពុជាក្លាយទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅ ឆ្នាំ២០៥០ គប្បីការកសាងធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាព សម្រាប់ការអភិវឌ្ឍ ប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ តាមការកំណត់យកអទិភាពគន្លឹះ៥ គឺ៖ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” ជាពិសេស គឺ “បច្ចេកវិទ្យាឌីជីថល”។

ដោយឡែក លោក ពេជ សោភ័ន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកម្មពិសស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ បានឱ្យដឹងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដែរថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការគន្លឹះចំនួន៤ ដើម្បីពង្រឹងគុណភាពគ្រឹះស្ថានសិក្សា។

លោក ពេជ សោភ័ន ពន្យល់ថា ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២. ការពិនិត្យកែសម្រួល និងរៀបចំកម្ម វិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យសីលធ៌ម និងឥរិយាបថរបស់សិស្ស ទី៣. ការយកចិត្តទុកដាក់ទៅលើសុខភាពសិស្ស តាមរយៈកម្ម វិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាព ចំណីអាហារនៅតាមសាលារៀន និងទី៤. ការជំរុញ និងការលើកទឹកចិត្តឱ្យមានការចូលរួមពីសំណាក់មាតាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោក “ភាពជាដៃគូ រវាងរដ្ឋ និងសហគមន៍ដើម្បីការអប់រំ”។

ចំណែកឯការពង្រឹងអភិបាលកិច្ចសាលារៀន, ទី២. ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ដើម្បីពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី៣. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស និងទី៤. ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីលើកកម្ពស់ការអប់រំ៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង