Connect with us

ព័ត៌មានជាតិ

​កិច្ចសហការ​ល្អ​របស់​ខេត្ត​ព្រះសីហនុ​ ជុំវិញ​​កម្មវិធី​ឧបត្ថម្ភ​ប្រាក់​ជូន​ស្រី្ត​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ

បានផុស

នៅ

លោក​ សំហេង បុរស រដ្ឋលេខាធិការ និង​ជា​ប្រធាន​អនុគណៈក​ម្មា​ធិ​ការ​ជំនួយ​សង្គម​ បាន​ថ្លែង​នូវ​ការ​អរគុណ​សាទរ​កិច្ចសហការ​ល្អ​របស់​ខេត្ត​ព្រះសីហនុ ជុំវិញ​ដំណើរ​នៃ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្រី្ត​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ​ដែល​មាន​លោក​ គួច ចំរើន អភិបាល នៃ​គណៈអភិបាលខេត្ត​ព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋលេខាធិការ​ថ្លែង​បែបនេះ​ ខណៈ​ជួបប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​លោក​ គួច ចំរើន អភិបាល នៃ​គណៈអភិបាលខេត្ត​ព្រះសីហនុ​ថ្មីៗ​នេះ​លើ​លទ្ធផល​នៃ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្រី្ត​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ និង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​អំឡុង​ប្រយុទ្ធ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ខេត្ត​ព្រះសីហនុ​ទាំងមូល​។​

​លោក​ សំហេង បុរស រដ្ឋលេខាធិការ និង​ជា​ប្រធាន​អនុគណៈ​ក​ម្មា​ធិ​ការ​ជំនួយ​សង្គម​បាន​ថ្លែង​បញ្ជាក់​ថា ក្រោយពី​ទទួលបាន​គោលនយោបាយ​ជាតិ​គាំពារ​សង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាល​បាន​ផ្ទេរ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ពិសេស​ ដែល​ទទួល​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ដែល​បាន​ចុះឈ្មោះ​និង​មាន​ប័ណ្ណ​សមធ​ម៌​តាម​តាម​មូលដ្ឋាន​ឃុំ​សង្កាត់​រួចរាល់​ ហើយ​ត្រូវ​បន្ត​បើកប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ ដែល​បានរៀបចំ​រួចជាស្រេច​។​

​ជាមួយគ្នានេះដែរ​ ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ណែនាំ​ដល់​គ្រប់​នាយកដ្ឋាន​ពាក់ព័ន្ធ​ធ្វើការ​អំពាវនាវ​បន្ថែម​ទៀត​ដល់​បងប្អូន​ក្រីក្រ​និង​ងាយ​រងគ្រោះ​ទូទាំងប្រទេស​បន្ត​មក​ពិនិត្យ​ឈ្មោះ​តាម​មូលដ្ឋាន ឃុំ សង្កាត់ ដែល​រស់នៅ​ស្នាក់អាស្រ័យ​រៀងៗ​ខ្លួន​ដើម្បី​បន្ត​ទទួល​សាច់ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​បន្ថែម​ទៀត​។

​លោក​ សំហេង បុរស រដ្ឋលេខាធិការ និង​ជា​ប្រធាន​អនុគណៈ​ក​ម្មា​ធិ​ការ​ជំនួយ​ស​ង្គម​បាន​បញ្ជាក់​ថា ដើម្បី​បង្កើន​ភាព​ងាយស្រួល​ដល់​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​នោះ​លោក​បន្ត​ចុះ​ពិនិត្យ​ការអនុវត្ត​កម្មវិធី​និង​ការ​បើក​សាច់ប្រាក់​នៅ​ឃុំ​សង្កាត់ និង​តាម​ភ្នាក់ងារ​វី​ង ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ស្វែងយល់​ពី​ការ​បើក​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ស្របតាម​អនុសាសន៍​ណែនាំ​របស់​ថ្នាក់ដឹកនាំ ពិសេស​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។ ដោយឡែក​គ្រួសារ​ដែល​មិនទាន់​បាន​ទទួល​សាច់ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ដូច​ព័ត៌មាន​ខាងលើ​សូម​រួសរាន់​មក​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ​ដែល​ខ្លួន​ស្នាក់អាស្រ័យ​នោះ​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់​ជូន​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម